ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន និង​ប៉ូលិស​អេ​ហ្ស៊ី​ប​27​នាក់​ស្លា.ប់​ដោយសារ​ការ​វាយប្រហារ​នានា​នៅ​តំបន់​ស៊ី​ណៃ​អីុ

9 ឆ្នាំ មុន

មានការ​វាយប្រហារ​ភេរវកម្ម​៣​ស្ទើរតែ​ដំណាលគ្នា​ប្រកាស​ទទួលខុសត្រូវ​ដោយ​សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អេ​ហ្ស៊ី​ប កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា សំដៅលើ​ប៉ូលិស និង​កងទ័ព​អេ​ហ្ស៊ី​ប​នៅ​ភាគ​ខាងជើង​តំបន់​ស៊ី​ណៃ​អីុ

មានការ​វាយប្រហារ​ភេរវកម្ម​៣​ស្ទើរតែ​ដំណាលគ្នា​ប្រកាស​ទទួលខុសត្រូវ​ដោយ​សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អេ​ហ្ស៊ី​ប កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា សំដៅលើ​ប៉ូលិស និង​កងទ័ព​អេ​ហ្ស៊ី​ប​នៅ​ភាគ​ខាងជើង​តំបន់​ស៊ី​ណៃ​អីុ ។ ការ​ផ្ទុះ​អំពើ​ហិង្សា​នេះ​ជួន​ពេល​គ្នា​ជាមួយ​ខួប​នៃ​បដិវត្តន៍​ដែល​ធ្វើ​កាលពី​ឆ្នាំ​២០១១ ផ្តួលរំលំ​លោក​ហូ​ស្នី មូ​បា​រ៉ា​ក់ ។

យោង​តាម​តុល្យការ​ផ្លូវការ និង​បណ្តោះអាសន្ន​ថា សមាជិក​កងកម្លាំង​សន្តិសុខ​អេ​ហ្ស៊ី​ប​យ៉ាងតិច​២៧​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា ដោយសារ​ការ​វាយប្រហារ​នានា​ដែល​ធ្វើ​ដំណាលគ្នា​ប្រឆាំង​ប៉ូលិស និង​ទាហាន​។ នៅ AL ARICH ការ​វាយប្រហារ​ទាំងនេះ​ធ្វើ​ឡើងជា​មួយ​ការ​បាញ់​គ្រាប់​រុ​៉​ក្កែ​ត និង​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​លើ​បណ្តា​អគារ​របស់​កងកម្លាំង​ប៉ូលិស និង​កង​យោធា ព្រមទាំង​តំបន់​រស់នៅ​មួយ​របស់​ពួក​នាយទាហាន​ដោយ​សម្លាប់​ទាហាន​២៥​នាក់ ។

នៅ​រ៉ា​ហ្វា​ហ៍ ជា​ចំណុច​ឆ្លងកាត់​មួយ​ជាមួយ​ដែនដី​ប៉ា​ឡេ​ស្ទី​ន គឺ​មេបញ្ជាការ​កងទ័ព​ម្នាក់​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​នៅ​ត្រង់​បុ​៉​ស្តិ៍​ត្រួតពិនិត្យ​មួយ ចំណែក​ភ្នាក់ងារ​ប៉ូលិស​ម្នាក់​ស្លាប់​ដោយសារ​ការ​ផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​តាម​ចិញ្ចើមថ្នល់​នៅ​ស៊ុ​យ​អេ ។ យោង​តាម​ទូរទស្សន៍​រដ្ឋ​ថា ការិយាល័យ​របស់​កាសែត​រដ្ឋាភិបាល AL AHRAM ក៏​រង​ការ​បំផ្លាញ​ដោយសារ​ការ​ផ្ទុះ​ដែរ ។

ការ​វាយប្រហារ​ទាំងនេះ​ដែល​កើត​មាន​ជួន​ពេល​គ្នា​ជាមួយ​ខួប​នៃ​បដិវត្តន៍ ដែល​នាំ​ទៅ​ដល់​ការ​ផ្តួលរំលំ​លោក​មូ​បា​រ៉ា​ក់​នា​ឆ្នាំ​២០១១ កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា ត្រូវ​បាន​ប្រកាស​ទទួលខុសត្រូវ​ដោយ​សាខា​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អេ​ហ្ស៊ី​ប ។

កាលពី​ខែតុលា​កន្លង​មកនេះ ទាហាន​អេ​ហ្ស៊ី​ប​៣០​នាក់​បាន​ត្រូវ​ស្លាប់​រួច​ហើយ​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​នៅ​ជិត​ក្រុង AL-ARICH ទីប្រជុំជន​ខេត្ត​ស៊ី​ណៃ​អីុ​ខាងជើង ។ ការ​វាយប្រហារ​នេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ចេញ​ការ​ប្រកាស​អាសន្ន​ក្នុង​តំបន់​មួយ​លាតសន្ធឹង​ពី​ក្រុង AL-ARICH ដល់​ក្រុង​រ៉ា​ហ្វា​ហ៍ ជាប់​ព្រំដែន​ជាមួយ​ជ្រោយ​ហ្គា​ហ្សា​ប៉ា​ឡេ​ស្ទី​ន ។ ការ​ប្រកាស​អាសន្ន​នេះ​ត្រូវ​បាន​ពន្យារពេល ហើយ​រហូត​ដល់​មាន​បម្រាម​គោចរ​ចាប់ពី​ម៉ោង​១៧ ទៅ​ម៉ោង​៤​ទៀប​ភ្លឺ​ម៉ោង​ក្នុងស្រុក ។ ប្រឈម​មុខ​នឹង​ការ​កើនឡើង​នៃ​អំពើ​ហិង្សា​ក្នុង​តំបន់​នេះ អាជ្ញាធរ ក៏​ជំរុញ​ផង​ដែរ​បំផ្លាញ​ចោលផ្ទះ​ច្រើន​រយ​ខ្នង​ក្នុង​គោលដៅ​បង្កើត​តំបន់ទ្រនាប់​មួយ​នៅ​តាម​បណ្តោយ​ព្រំដែន ហើយ​កម្ទេច​បណ្តា​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​រត់ពន្ធ​រវាង​រ៉ា​ហ្វា​ហ៍ និង​ជ្រោយ​ហ្គា​ហ្សា ។

បន្ទាប់​ពី​ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២៩ មក​រា កងទ័ព​អេ​ហ្ស៊ី​ប​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ចាត់​ទុក​អំពើ​ហិង្សា​ទាំងនេះ​ថា ជា​ការ​តបត​វិញ​ចំពោះ​បណ្តា​ប្រតិបត្តិការ​យោធា​ប្រកបដោយ​ជោគជ័យ​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​អ៊ិ​ស្លា​ម​និយម​ក្នុង​តំបន់​នោះ ។ ទោះបី​យ៉ាងណា ប្រជាជន​នៅ​ខេត្ត​ស៊ី​ណៃ​អុ​ី​ខាងជើង​ក្លាយជា​ចំណាប់ខ្មាំង​នៃ​ការ​ភ័យ​ខ្លាច​ទាំង​ពី​សំណាក់​ពួក​ជី​ហា​ដ​ទាំង​ភាព​កាច​សាហាវ​របស់​កងទ័ព​ដែរ ៕