ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​ភ័យ​ឆេះ​លំនៅ​ឋាន​២ខ្នង​ក្នុង​ឃុំ​សំបុកខូច​ខាត​អស់​រាប់​ម៉ឺន​ដុល្លារ​ ម្ចាស់​ផ្ទះ​ថា ​​មានអ្នក​លួច​ដុត

9 ឆ្នាំ មុន

ខេត្តក្រចេះ​៖ អាជ្ញារ​ធរ​កំពុង​តែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​ដែល​បណ្តាលឲ្យ​ឆាបឆេះ​លំនៅ​ឋាន​ផ្ទះ​ឈើ​ចំនួន​ពីរ​ខ្នង​នៅ​ក្បែរ​ៗ​គ្នា​ខូចខាត​ទ្រព្យសម្បត្តិអស់​រាប់​ម៉ឺនដុល្លារ ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី

ខេត្តក្រចេះ​៖ អាជ្ញារ​ធរ​កំពុង​តែ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​គ្រោះ​អគ្គិភ័យ​ដែល​បណ្តាលឲ្យ​ឆាបឆេះ​លំនៅ​ឋាន​ផ្ទះ​ឈើ​ចំនួន​ពីរ​ខ្នង​នៅ​ក្បែរ​ៗ​គ្នា​ខូចខាត​ទ្រព្យសម្បត្តិអស់​រាប់​ម៉ឺនដុល្លារ ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ស្រប​ពេល​ដែល​ម្ចាស់​លំនៅ​ឋាន​លក់​គ្រឿង​ទេស​​ដែល​ជាលំនៅ​ឋាន​បង្កហេតុ​បាន​ដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​ថា អគ្គិ​ភ័យ​នេះ​ គឺ​មាន​អ្នក​លួច​បង្ក​។

ប៉ូលិស​ប៉ុស្តិ៍រ​ដ្ឋបាល​សំបុក​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង កាល​ពី​​វេលាម៉ោងជាង​២រំលង​​​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ មក​រា នៅ​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ក្នុងនោះ​បណ្តាល​ឲ្យ​មានផ្ទះ​ឈើ​២​ខ្នង ចំនួន​៥​ដំបូល សង់​ជាប់​ៗគ្នា ​​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះអស់​ទាំងស្រុង ។

នាយ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សំបុក លោក​អនុ​សេនី​យ៏​ទោ អ៊ុ​ន ហយ បាន​ឲ្យ​ដឹង​ថា អណ្តាតភ្លើង​បាន​ផ្តើម​ចេញពី​លំនៅ​ឋាន​ផ្ទះ​តៀម​លក់​ចាប់ហួយ​មាន​ម្ចាស់​ឈ្មោះ សេង ម៉ារឌី អាយុ​៤៣​ឆ្នាំ​ ជា​ផ្ទះ​ឈើ​ប្រក់ស័ង្ក​សី មាន​ទំហំ​៥​គុណ​៩​ម៉ែត្រ​​ និង​ក៏​បាន​ឆាបឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ឈើ​ប្រក់​ក្បឿង​១​ខ្នង​៤​ដំបូល​ទៀត ជាក​ម្មសិ​ទ្ធិ​របស់​ជន​រង​គ្រោះ​ឈ្មោះ តែម ម៉េ​ង​គ្រី អាយុ​៤៤​ឆ្នាំ មាន​ទំហំ​៧​គុណ​១៥​ម៉ែត្រ បណ្តាល​ឲ្យ​ខូចខាត​ទាំងស្រុង​។

យ៉ាងណា​ក៏​ដោយ​បើ​ទោះបីជា​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គិភ័យ​ធំ​ៗ​របស់ស្នងការដ្ឋាន​មាន​ចំនួន​២​គ្រឿង​ និង​ប្រើប្រាស់​ទឹក​អស់​២០​រថយន្ត ដើម្បី​ជួយ​បាញ់​ពន្លត់​ និងទប់ស្កាត់​ការ​ឆាបឆេះ​រាលដាល​ក៏មិន​អាច​ជួយ​ទាន់​ពេល​ដែរ ខ​ណៈអណ្តាតភ្លើង​​កំពុង​ឆាបឆេះ​ខ្លាំង ដែល​ផ្តើម​ចេញពីផ្ទះ​លក់​គ្រឿង​ទេស​ ដែល​មាន​ស្តុក​សាំង ​​ប្រេង និង​ហ្គា​ស មួយ​ចំនួន​ធំ​ទៀត​ផង​នោះ​។

បន្ទាប់​ពី​រង​នូវ​ការ​ឆាបឆេះ​ ម្ចាស់​លំនៅ​ឋាន​រង​គ្រោះ​ទាំង​ពីរ បាន​ធ្វើការ​ប៉ាន់​ប្រមាណលើ​ការ​ខាតបង់​ដោយ​សារ​អគ្គិ​ភ័យ​នេះថា មាន​ចំនួន​ជាង​៨​ម៉ឺន​ដុល្លារ ​​។ ចំណែកឯ​ម្ចាស់​លំនៅ​ឋាន​បង្កហេតុ​ជា​ផ្ទះ​តៀម​លក់​គ្រឿង​ទេស​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ចថា ដំបូង​គឺ​អណ្តាតភ្លើង​ឆេះ​ចេញពី​ជ្រុង​ម្ខាង​នៃ​ផ្ទះ​តៀម​លក់​ចាប់ហួយ​របស់​គាត់ ហើយគាត់​ក៏​បាញ់​ពន្លត់​ដោយ​បំពង់ពន្លត់អគ្គិភ័យ តែ​មិន​អាច​ទប់ស្កាត់​បាន​ដោយសារ​តែ​អណ្តាតភ្លើង​បាន​ឆាបឆេះ​មក​ដល់កន្លែង​ស្តុ​ង​សាំង​ និង​ប្រេង​ភ្លាម​ៗ​។

យ៉ាងណា​ក៏​ដោយ​ម្ចាស់​លំនៅ​ឋាន​បង្កហេតុ​ឈ្មោះ​សេង ម៉ារ​ឌី បាន​ដាក់ពាក្យបណ្តឹងមក​កាន់​អាជ្ញាធរ​មូលដ្ឋាន​ បន្ទាប់​ពី​កើតហេតុ​រួច ដោយ​គាត់​សំអាង​ថា មូលហេតុ​បង្ក​ឲ្យ​មានគ្រោះ​អគ្គិភ័យ​នេះ គឺមាន​អ្នក​លួច​បង្ក៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព