ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​​ស៊េរី​ទំនើប​ពាក់ស្លាក​លេខ​នគរបាល​​បើក​បុក​រថយន្ត៣​គ្រឿង​បន្ត​បន្ទាប់គ្នា​ តែ​គ្មាន​មនុស្ស​រង​របួស​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​តូយ៉ូតាស៊ីណា​ស៊េរី​ទំ​នើប​​មួយ​​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​លឿនជ្រុល​ទៅ​បុក​រថយន្ត​៣​គ្រឿង​​ដែល​ចត​ចោល​បន្ត​កន្ទុយ​គ្នា

រាជ​ធានី​ភ្នំ​ពេញ ៖ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​តូយ៉ូតាស៊ីណា​ស៊េរី​ទំ​នើប​​មួយ​​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​លឿនជ្រុល​ទៅ​បុក​រថយន្ត​៣​គ្រឿង​​ដែល​ចត​ចោល​បន្ត​កន្ទុយ​គ្នា បណ្តាល​ឱ្យ​រង​ការ​ខូច​ខាត តែ​សំណាង​ល្អ​អ្នក​បើក​បរ​មិន​មាន​រង​របួស ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២ និង​៥០​នាទី​រំលង​អា​ធ្រាត្រ ឈាន​ចូល ថ្ងៃ​ទី៣០ មករា ​២០១៥ នៅ​ចំណុច​មុខ​ហាង​ម៉ស្សា និងស្ប៉ាលុច្ស​សារី​ ស្ថិត​នៅផ្លូវ​លេខ​៩៤ ស្ថិត​ក្នុង​ស្រះ​ចក ខណ្ឌ​ដូ​ន​ពេញ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​តួយ៉ូតា​​ស៊ី​ណាស៊េរី​ទំនើប​មួយ​គ្រឿង​ ពណ៌​ស​ ពាក់ស្លាក​លេខ​នគរបាល  2.1599 បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​ផ្លូវ​លេខ​៩៤ ហើយ​ដោយ​ស្ថាន​ភាព​ផ្លូវ​កោង​ផង​នោះ​រថយន្ត​តូយ៉ូតា​​ស៊ីណាសេរី​ទំនើបមួយ​គ្រឿង​នេះ​បាន​បើក​ជ្រុល​ទៅ​បុក​រថយន្ត​តូយ៉ូតា​ព្រូស ពណ៌​ទឹក​ប្រាក់​មួយ​គ្រឿង និង​​​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ឡង់គ្រី​ស័រ​៤៧០ មួយ​គ្រឿង ទៀត​​ហើយ​រថយន្ត​មិន​ទាន់​អស់​ល្បឿន​ក៏បាន​ជ្រុល​ទៅ​បុក​គៀប​ជាប់ជាមួយ​រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង​ទៀត រថយន្តក៏អស់​ល្បឿន​​បើក​ទៅមុខ​លែង​រួច​ ប៉ុន្តែ​សំណាង​ល្អ​មិន​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ​តែ​រថយន្ត​រង​ការ​ខូច​ខាត​។

ក្រោយពេល​កើត​ហេតុ​ភាគី​ទាំង​សង​ខាង​បាន​សម្រប​សម្រួល​គ្នា​នៅ​នឹង​កន្លែង​កើត​ហេតុ​ដើម្បី​បញ្ចប់រឿង​។