ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនជនស​ង្ស័យ៣នាក់ ​ទៅសាលាដំបូង​ខេត្តព្រះវិហារ​ករណីហិ.ង្សា​ដោយចេតនា​

9 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ ៖ បុរស​ជាបក្សពួក​និង​គ្នា​៣នាក់​​ ជាប់​ចោទពីបទ​ហិ.ង្សា​ដោយ​ចេតនា ​ខណៈ​ដែលពួក​គេ ចេញ​ពី​ច្រៀង​ខារ៉ា​អូខេ ​ព្រួត​គ្នា​ស្ទាក់កា.ប់​​ក្បាល​បុរស​ម្នាក់​​របួស​ក្បាល​ធ្ងន់​​ធ្ងរ​​ខណៈ​​មាន​ជម្លោះពាក្យ​សម្តីគ្នា​​ ពេល​​​

ខេត្ត​ព្រះវិហារ ៖ បុរស​ជាបក្សពួក​និង​គ្នា​៣នាក់​​ ជាប់​ចោទពីបទ​ហិង្សា​ដោយ​ចេតនា ​ខណៈ​ដែលពួក​គេ ចេញ​ពី​ច្រៀង​ខារ៉ា​អូខេ ​ព្រួត​គ្នា​ស្ទាក់កាប់​​ក្បាល​បុរស​ម្នាក់​​របួស​ក្បាល​ធ្ងន់​​ធ្ងរ​​ខណៈ​​មាន​ជម្លោះពាក្យ​សម្តីគ្នា​​ ពេល​​​ចូលទៅ​ច្រៀង​ខារ៉ា​អូខេ ​មួយ​កន្លែង​ឋិតក្នុង ​ភូមិស្រយ៉ង់​ជើង ​ឃុំស្រយ៉ង់ ​ស្រុកគូ​លែន ​ខេត្តព្រះ​វិហារ កាល​ពី​នៅយប់ថ្ងៃទី២៧ មករា ឆ្នាំ២០១៥  ។

តាម​លោកអនុ​សេនីយ៍ឯក​ សួន វឿត ​​នាយការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ នៃបញ្ជាការ​ដ្ឋានកង​រាជា​អាវុធ​ហត្ថខេត្ត​ព្រះវិហារ​ឲ្យដឹងថា​ជនរង​គ្រោះ​ឈ្មោះ ​ហ៊ុន ​ស៊ាងហៃ ភេទ​ប្រុស ​អាយុ២៨​ឆ្នាំ រស់នៅ​ភូមិ​ស្រយ៉ង់​ជើង ​ឃុំស្រយ៉ង់ ​ស្រុកគូលែន​ ខេត្តព្រះវិ​ហារ​ ត្រូវ​ក្រុមបក្ស​ពួក៤នា​ក់ស្ទាក់​កាប់១​ពូថៅ ខណៈ​ដែល​ជនរង​គ្រោះ​ចូលទៅ​ច្រៀង​ខារ៉ាអូខេ ​នៅភូមិឃុំ ​​កើតហេតុលើ ​នៅយប់​ថ្ងៃទី២៧ ឆ្នាំ២០១៥​ មករា​ ឈ្មោះ ហ៊ុន ​​ស៊ាងហៃ​​ ជាមួយជនល្មើស​ខាងលើ​មិនដែល​ស្គាល់​គ្នាពីមុនម​កនោះ​ទេ ​ក្រោយ​ពីច្រៀង​ខារ៉ាអូខេ​ចប់​ជន​រង​គ្រោះ​ក៏បាន​គិតលុយ​រួចដើរចេញ​មកក៏​ឃើញបុរស​២នាក់​អង្គុយ​លើម៉ូតូ ​ដោយមាន​ដំបង​នៅជាមួយ​ផង ពេល​​នោះជនរងគ្រោះក៏បាន​ដើរទៅ​យកដំ​បងដែល​នៅក្បែរ ​បុរស២​នាក់ខាង​លើ ​ទៅប្រាប់​ម្ចាស់​ហាង ស្រាប់​តែចេញ​ពីហាងមកវិញ​​ក៏ស្រាប់តែ​ឃើញក្រុមបក្ស​​ពួកបួននាក់ បានស្ទាក់​កាប់ទៅ​លើជនរង​គ្រោះ១ពូ​ថៅចំក្បា​លបណ្តាល​ឲ្យរបួសធ្ងន់ ​ចំណែកជន​ដៃដល់បា​នគេចខ្លួន​ទៅ  ។

មន្រ្តីអាវុធ​ហត្ថបន្តថា ​បក្ស៤នាក់​ទី១.​ឈ្មោះ ជិន​ គក់​ ភេទប្រុស ​អាយុ៣៥ឆ្នាំ ​ទី២.​ឈ្មោះ ​​លី សុខ អាយុ​២០​ឆ្នាំ ទី៣.​ឈ្មោះ ​ណាល់ ស៊ីណាន ​ភេទប្រុស ​អាយុ២០​ឆ្នាំ និងទី៤.​ឈ្មោះ ​ផូ ជា​ជនដៃ​ដល់ ទាំង៤នាក់​ខាង​លើ​រស់នៅ​ភូមិសាលាក​កោះ ​ឃុំកៀន​សង្កែ ​​ស្រុកសូទ្រនិគម ​ខេត្តសៀមរាប​ ។ ​លោកអនុសេ​នីយ៍ ​សួន ​វឿត បន្តទៀតថា​សមត្ថកិច្ច​បានស្រា​វជ្រាវ​រកមុខ​សញ្ញា​ជនល្មើស​ឃើញ​ថាបុរស៣​នាក់ខាង​លើ ពិតជា​បក្សពួក​ជន​ល្មើស​ប្រាកដមែន​បន្ទាប់​នៅថ្ងៃទី២៨ មករា  សមត្ថកិច្ចក៏​បានឃា​ត់ខ្លួនជន​សង្ស័យទាំង​៣នាក់ នាំមក​សាក​សួរ​នៅបញ្ជា​ការដ្ឋាន​អាវុធហត្ថ​ខេត្ត ​ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅសាលា​ដំបូង​ខេត្តព្រះ​វិហារ និងស្វែង​រក​ចាប់ខ្លួន​ជនដៃដល់​មកផ្តន្ទាទោស​តាមច្បាប់ ​។

ព័ត៌មាន​លម្អិតនឹង​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​