ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ផ្តន្ទាទោសអតីត​អធិការស្រុក​បន្ទាយ​​មាស៤​ឆ្នាំ អធិការរង២​ឆ្នាំ​ ពី​បទ​ពុក​រលួយ

9 ឆ្នាំ មុន

ខេត្ត​កំពត ៖ ​យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បានឱ្យដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៩ ​មករា ​២០១៥ សាលាដំបូង​ខេត្តកំពត​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោក​ស្រ៊ុ​ន ណាំ ហៅ​សេង យៀន អតីត

ខេត្ត​កំពត ៖ ​យោង​តាម​ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​មួយ​បានឱ្យដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​២៩ ​មករា ​២០១៥ សាលាដំបូង​ខេត្តកំពត​បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស លោក​ស្រ៊ុ​ន ណាំ ហៅ​សេង យៀន អតីត​អធិការ​ស្រុក​បន្ទាយមាសដាក់​ពន្ធ​ធនាគារ​៤​ឆ្នាំ ​និង​​លោក​ម៉ុ​ក ហ៊ត អតីត​អធិការរង​នគរបាល​ស្រុក​បន្ទាយមាស ដាក់​ពន្ធ​ធនាគារ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៥​លាន​រៀល តែ​ទោស​ត្រូវ​អនុវត្ត១៨​ខែ ។

បើ​តាម​​លោក​អ៊ូ វុ​ធ មេធាវី​ការពារ​ក្តី​ឱ្យ​​ឈ្មោះ​ម៉ុ​ក ហ៊ត បានឱ្យ​ដឹង​ថា កូនក្តី​របស់​លោកក៏​ដូច​ជា​រូប​លោក​ផ្ទាល់យល់ព្រម​ទទួលទោស​ដែល​​សាលាដំបូង​បាន​សម្រេច ប្រកបដោយ​ភាព​យុ​ត្តិ​ធម៌ជូន​ប្រជា​ពលរដ្ឋក៏​ដូច​ជា​ជនជាប់ចោទ ដោយ​មិន​ធ្វើការ​ប្តឹង​ឧទ្ធរណ៍​ឡើយ ។

សូម​រំលឹក​ថា ទណ្ឌិត​ទាំង​២​រូប​ខាងលើ​នេះ ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ​​មិ​នា ​​២០១៤​ កន្លង​មក ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ ហើយ​ត្រូវ​បាន​​​សាលាដំបូងខេត្តកំពត​បាន​សវនាការ​ជំនុំជម្រះ​ទោស​កាលពី​ថ្ងៃ​ទី​២៨ និង ២៩ ​ធ្នូ ​២០១៤ ​តែ​ត្រូវ​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​​នេះ ដោយ​លោក​ចៅក្រម តុ​ប ឈុ​ន​សុង និង​តំណាង​អយ្យការ គឺលោក​ផៃ ស​ម្ភ​ស្ស ។

គួរ​បញ្ជាក់​ថា មូលហេតុ​ដែល​តុលាការ​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​ម៉ុ​ក ហ៉​ត រយៈពេល​ខ្លី​ជាង​លោក​ស្រ៊ុ​ន ណាំ ដោយសារតុលាការ​បាន​បើក​ការ​ស៊ើប​អ​ង្គេ​ត​ឃើញ​ថា លោក​ម៉ុ​ក ហ៊ត មាន​បទល្មើស​តិចតួច​ជាង​លោក​ស្រ៊ុ​ន ណាំ ហើយ​ម្យ៉ាងទៀត ដោយសារ លោក​មេធាវី ​អ៊ូ វុ​ធ មាន​ឯកសារ​សាក្សីដោះបន្ទុក​ឱ្យ​កូនក្តី​ច្រើន ៕ ​