ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

LIQUI MOLY បង្ហាញ​​​ផលិត​ផល​​ថ្មី ខណៈ​​មានការ​​គាំទ្រ​ពី​អតិថិជន​​កាន់តែ​​កើន​ឡើង

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ​ ៖ ដើម្បី​​បង្ហាញ​​ពី​ការ​គាំទ្រ​របស់​អតិ​ជន​លើ​ផលិតផល​ដែល​កំពុង​​កើនឡើង​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​គួរ​ឱ្យ​​កត់សម្គាល់​

​រាជ​ធានី​​ភ្នំពេញ​ ៖ ដើម្បី​​បង្ហាញ​​ពី​ការ​គាំទ្រ​របស់​អតិ​ជន​លើ​ផលិតផល​ដែល​កំពុង​​កើនឡើង​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​គួរ​ឱ្យ​​កត់សម្គាល់​នោះ ក្រុមហ៊ុន LIQUI MOLY Cambodai  បាន​ធ្វើ​កម្មវិធី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់​ខ្លួន និង​ធ្វើការ​បង្ហាញ​ផលិតផល​ថ្មី​ដែល​​ទើបនឹង​នាំ​ចូល​ពី​​ប្រទេស​អាល្លឺ​ម៉​ង់ ។

​ថ្លែង​ក្នុង​កម្មវិធី​​ដែល​មានការ​ចូលរួម​​ពី​អតិថិជន​ជា​អ្នក​ទិញ​ដុំ និង​​រាយ​​ សម្រាប់​យក​ទៅ​លក់​​ចែកចាយ​ផលិត​​បន្ត និង​ខ្លះ​ជា​អ្នក​យក​ផលិត​​ប្រើប្រាស់​យ៉ាងច្រើន​នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​មក​រា ២០១៥  នៅ​ភោជនីយដ្ឋាន​ទន្លេ​បា​​សាក់​​២ លោក​ចាន់ សុ​ឃាំង  អគ្គ​នាយ​ក​​ក្រុមហ៊ុន​មាន​ប្រសាសន៍​ថា ការ​ប្រារព្ធ​​កម្មវិធី​នា​ថ្ងៃ​នេះ ដើម្បី​ថ្លែងអំណរ​គុណ​ដល់​អតិថិជន ដែល​បាន​​គាំទ្រ​ប្រើប្រាស់ ផលិត​ផល​​ប្រេង​ម៉ាស៊ីន LIQUI MOLY  ដើម្បី​បន្ត​ទិញ​យក​ទៅ​ប្រើប្រាស់ និង​យក​​ទៅ​លក់​បន្ត​នៅ​ទូ​ទាំង​​ប្រទេស ។

​លោក​​បន្តថា ​ក្រុមហ៊ុន​របស់​លោក​បាន​​បង្កើត​ឡើង​ក្នុង​ឆ្នាំ​​២០១១ ពេល​នោះ​ក្រុមហ៊ុន​​​បាន​នាំ​យក​​ប្រេងម៉ាស៊ីន LIQUI MOLY    ប្រេង​​ប្រអប់លេខ ប្រេង​ជំនួយ  និង​ផលិតផល​ជា​ច្រើន​​ទៀត ។​ ​តែ​ដោយ​មានការ​គាំទ្រ​​ពី​អតិថិជន​​ក្រុមហ៊ុន បាន​ស​ម្រេច​នាំ​យក​ផលិត​ផល​ចំនួន​២​ប្រ​ភេទ​ទៀត​នៅ​ឆ្នាំ​​២០១៣ និង​ឆ្នាំ​២០១៤ គឺ​ប្រេងម៉ាស៊ីនម៉ូតូ​ម៉ាក​លី​ខ្វល់ ម៉ូ​លី​ន (LIQUI MOLY )​ និង​ប្រេង​រថយន្ត​ម៉ាក​ មេកហ្វីន (MEGUIN)។

​លោក​បន្ត​ថា ​ក្នុង​ឆ្នាំ​២០១៥​នេះ ក្រុមហ៊ុន​បាន​នាំ​យក​ផលិតផល​ថ្មី​មួយទៀត គឺ​អា​គុយ​ម៉ាក VARTA  សម្រាប់​តម្រូវការ​រថយន្ត​ស៊េរី​ទំនើប​ៗគ្រប់​ប្រភេទ  ហើយ​ការ​នាំ​ចូល​ផលិតផល​ក៏​នេះ បង្ហាញ​ពី រីក​ចំ​រើ ន​ឥត​ឈប់​ឈរ​របស់​ក្រុមហ៊ុន និង​មានការ​គាំទ្រ​ពី​សំណាក់​​អតិថិជន និង​ប្រើប្រាស់ផលិតផល​ដែល​ក្រុម ហ៊ុន របស់​លោក​នាំ​ចូល​មក​ក្នុង​ទីផ្សារ​កម្ពុជា​។ ក្រុមហ៊ុន​បាន​នាំ​យក​ប្រេង​ម៉ូតូ​មាន​៧ ប្រភេទ និង​ប្រេងម៉ាស៊ីន​រថយន្ត​ចំនួន​៥​ប្រភេទ សម្រាប់​តម្រូវការ​តាម​រថយន្ត​ស្ទើរ​គ្រប់​ប្រភេទ ។

តាម​ការ​បញ្ជាក់​របស់​អគ្គនាយក​ក្រុមហ៊ុន​ថា រយៈពេល​បួន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​របស់​លោក​មាន​អតិថិជន​គាំទ្រ​ផលិតផល​និង​អ្នក​ចូល​ចិត្ត​ប្រើ​ផលិតផល​អា​ឡឺ​ម៉​ង់ ដែល​លោក​នាំ​ចូល​នោះ​មានការ​កើន​ឡើងជា​លំដាប់​។ ​គួ​រ​​បញ្ជាក់​ថា​ ក្រុមហ៊ុន LIQUI MOLY Cambodia  ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១១ និង​បាន​នាំ​យកផលិតផល​របស់​ប្រេង​ម៉ាស៊ីន​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់​​សុទ្ធសាធ ផលិត​ផល​​មានការ​គាំទ្រ​ពី​សំណាក់​អតិថិជននៅ​លើ​គុណភាព ដែល​ធ្វើ​ម៉ាស៊ីន​រត់​បាន​​ស្រួល និង​ធន់​នឹង​ការ​សឹក​រិច​រិល​​គ្រឿង​ម៉ាស៊ីន អាច​រក្សា​​កំ​ដៅ និង​ធ្វើ​ដំណើរ​​បាន​​យូរ ​។ ​ក្នុង​កម្មវិធី ​ក៏​មានការ​ប្រគល់​រូប​ផង ​ដល់​អ្នក​ដែល​បាន​ទស្ស​ន​កិច្ច​ក្នុង​ការ​ប្រណាំង រថយន្ត​នៅ​ប្រទេស​អាល្លឺម៉​ង់​ផង​ដែរ ៕