ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​សង្ស័យ​កំពុង​ជំរុញ​ការ​កសាង​រេ​អាក់​ទ័​រ​នុយក្លេអ៊ែរ​មួយ

9 ឆ្នាំ មុន

ពួក​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ មក​រា​ថា បណ្តា​រូបភាព​ផ្កាយ​រណប​នា​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា​កូរ៉េ​ខាងជើង​អាច​កំពុង​តែ​ជំរុញ​ការ​សាង​រេ​អាក់​ទ័​រ​នុយក្លេអ៊ែរ​មួយ​ដែល​ចាត់ទុកជា​ប្រភព​ផ្តល់​ផ្លុ​យ​តូ​នី​ញ៉ូ​ម

ពួក​អ្នក​ស្រាវជ្រាវ​អា​មេ​រិ​ក​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩ មក​រា​ថា បណ្តា​រូបភាព​ផ្កាយ​រណប​នា​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា​កូរ៉េ​ខាងជើង​អាច​កំពុង​តែ​ជំរុញ​ការ​សាង​រេ​អាក់​ទ័​រ​នុយក្លេអ៊ែរ​មួយ​ដែល​ចាត់ទុកជា​ប្រភព​ផ្តល់​ផ្លុ​យ​តូ​នី​ញ៉ូ​ម PLUTONIUM មានគុណ​ភាព​យោធា​ដ៏​សំខាន់​។

រេ​អាក់​ទ័​រ​កម្លាំង​៥​មេ​ហ្គា​វ៉ា​ត់ ដែល​កូរ៉េ​ខាងជើង​មាននៅ​ប្លុក​នុយក្លេអ៊ែរ​YONGBYON បើ​តាម​ពួក​អ្នកជំនាញ​ការ​ថា អាច​ផលិត​ផ្លុ​យ​តូ​នី​ញ៉ូ​ម​បាន​ប្រមាណ​ជា​៦​គ​.​ក្រ ក្នុង​១​ឆ្នាំ​ជា​បរិមាណ​គ្រប់គ្រាន់​សម្រាប់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ​១​គ្រាប់ ។

ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ចំនួន​៣​លើក​រួច​មក​ហើយដោយ​លើក​ចុង​ក្រោយ​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៣ ហើយ​នា​ពេល​ថ្មី​ៗ​នេះ​គំរាម​ធ្វើការ​សាកល្បង​លើក​ទី​៤​ទៀត ។

ពួក​អ្នកឯកទេស​នៃ​វិទ្យាស្ថាន​អា​មេ​រិ​ក​-​កូរ៉េ នៃ​សាកលវិទ្យាល័យ JOHNS HOPKINS តាម​អុ​ី​ន​ធើ​រ​ណេ​ត​និយាយ​ថា​រូបភាព​ផ្កាយ​រណប​ចុង​ក្រោយ​ទាំងឡាយ​បង្ហាញ​ពី​ការ​បង្កើន​សក​កម្ម​ភាព​នៅ YONGBYON ដែល​ហាក់ដូចជា​ជំហាន​ដំបូង​ឆ្ពោះទៅ​ជំរុញ​ការ​កសាង​រេ​អាក់​ទ័​រ​មួយ ។

ទោះបី​យ៉ាងណា អ្នកឯកទេស​ទាំងនេះ​និយាយ​ថា សកម្មភាព​កំពុង​ធ្វើ​ហាក់ដូច​មានការ​សម្រិត​ខ្លាំង​នាំ​ឱ្យ​មាន​ភាព​មិន​ច្បាស់លាស់​ថា តើ​នៅ​ពេល​ណា​រេ​អាក់​ទ័​រអា​ច​សាកល្បង​និង​ដាក់​ឱ្យ​ប្រើប្រាស់ ។

រេ​អាក់​ទ័​រ​នៅ​YONGBYON ត្រូវ​បាន​បិទ​កាលពី​ឆ្នាំ​២០០៧ ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​រំសាយ​នុយក្លេអ៊ែរ​ទល់​នឹង​ជំនួយ​តែ​កូរ៉េ​ខាងជើង ចាប់ផ្តើម​ធ្វើការ​កែប្រែ​ថ្មី​ក្រោយ​ការ​សាកល្បង​នុយក្លេអ៊ែរ​ចុង​ក្រោយ ។

កូរ៉េ​ខាងជើង​កាលពីដើម​ខែមករា​ស្នើ​ផ្អាក​ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​ថ្នូរ​នឹង​ការ​ផ្អាក​ធ្វើ​ជា​ប្រពៃណី​នូវ​សមយុទ្ធ​យោធា​រួម​អា​មេ​រិ​ក​-​កូរ៉េ​ខាងត្បូង ។ សំណើ​នេះ​ត្រូវ​បាន​ក្រុង​វ៉ា​ស៊ី​ន​តោន​បដិសេធ ៕