ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកម្ម​ប្រេង​ហ្វ៊ី​លី​ពី​ន​អាច​នឹង​កើន​ទ្បើ​ង​50%​ក្នុង​ឆ្នាំ​2019

9 ឆ្នាំ មុន

ក្រុង​ម៉ានីល​-​ហ្វ៊ី​លី​ពី​ន ៖ តាម​ទិន្នន័យ​ពី​រដ្ឋបាល​ព័ត៌មាន​ថាមពល​សហរដ្ឋអាមេរិក​ការ​ចម្រាញ់​ប្រេង​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន​អាច​នឹង​កើន​ទ្បើ​ង​ពាក់កណ្តាល ឬ​ស្មើនឹង​៣៩.០០០​ធុង ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០១៩

ក្រុង​ម៉ានីល​-​ហ្វ៊ី​លី​ពី​ន ៖ តាម​ទិន្នន័យ​ពី​រដ្ឋបាល​ព័ត៌មាន​ថាមពល​សហរដ្ឋអាមេរិក​ការ​ចម្រាញ់​ប្រេង​ក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន​អាច​នឹង​កើន​ទ្បើ​ង​ពាក់កណ្តាល ឬ​ស្មើនឹង​៣៩.០០០​ធុង ក្នុង​មួយ​ថ្ងៃ​នៅ​ឆ្នាំ​២០១៩ ធៀប​នឹង​បរិមាណ​២៦.០០០​ធុង ក្នុង​ឆ្នាំ​២០១៣ ។

ទីភ្នាក់ងារ​ខាងលើ​បាន​លើក​ទ្បើ​ង​ថា ការ​រុករក​ថ្មី​ៗ​នេះ ដែល​បាន​ចាប់ផ្តើម​ទ្បើ​ង​ដោយ​ក្រសួង​ថាមពល​អាច​នឹង​ជំរុញ​ផលិតកម្ម​ប្រេង​របស់​ហ្វ៊ី​លី​ពី​ន​ឱ្យ​កើន​ទ្បើ​ង ហើយ​ថែម​ទាំង​កាត់​បន្ថយ​នូវ​អនិស្សរភាព​របស់​ខ្លួន (​ភាព​ក្រោម​ចំណុះ​) លើ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​ទៀត​ផង ។ ម្យ៉ាងទៀត ប្លុក​ទីតាំង​រុករក​ឧស្ម័ន​និង​ប្រេង​១១​កន្លែង​ក្នុង​តំបន់​ដែល​មាន​សក្តានុពល​ប្រេង Palawan Basin និង​នៅ​ក្បែរ​តំបន់​ដែល​ស្នើ​ដោយ​ក្រសួង ចំពោះ​ការ​រុករក​នេះ អាច​ផ្តល់​គុណប្រយោជន៍​ក្នុង​ការ​ជំរុញ​ផលិតកម្ម​ឱ្យ​សម្រេច​បាន​ដូច​ការ​រៀបរាប់​ខាងលើ ដែល​ច្រើន​ជាង​មុន​៥០% ។

គួរ​រំឭក​ថា កាលពី​ឆ្នាំ​២០១៣ ផលិតកម្ម​ប្រេង​សរុប​ទូ​ទាំង​ប្រទេស​ហ្វ៊ី​លី​ពី​ន​មាន​ចំនួន​២៦.០០០​ធុង ក្នុង​មួយ​ថ្ងៃ ខណៈ​ប្រេង​ដែល​ប្រើប្រាស់​មាន​រហូត​ទៅ​ដល់​២៩៩.០០០​ធុង ក្នុង​មួយ​ថ្ងៃ​ឯណោះ ៕