ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​សង្ស័យ​ឆក់​កាបូប​២នាក់ ​ត្រូវ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ​​ចាប់ខ្លួន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​កង​​រាជអាវុធ​ហត្ថ​​ខណ្ឌ​ដូនពេញ​​ បាន​ធ្វើការ​តាម​​ប្រមាញ់​ចាប់​បាន​​ជន​សង្ស័យ​​២នាក់ ដែលធ្វើ​សកម្ម​​ភាព​ឆក់​​

​រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​កង​​រាជអាវុធ​ហត្ថ​​ខណ្ឌ​ដូនពេញ​​ បាន​ធ្វើការ​តាម​​ប្រមាញ់​ចាប់​បាន​​ជន​សង្ស័យ​​២នាក់ ដែលធ្វើ​សកម្ម​​ភាព​ឆក់​​កាបូប​ពី​​​ជនបរទេស​​ ហើយ​​ព្យាយាម​​បើក​ម៉ូ​​តូ​គេចខ្លួន​ តែ​ត្រូវបាន​បុក​​រថយន្ត​​បណ្តាលឱ្យ​​ដួល​ប្រកាច់ប្រកិន កាលពី​វេលា​ម៉ោង​០៩ ​និង​៣០​នាទី​​យប់​​ថ្ងៃ​​ទី​​២៨ ​មករា ​២០១៥ ស្ថិត​​នៅ​ចំណុច​កែង​​ផ្លូវ​លេខ​១៧៨ ​និង​១៩​ ​ក្នុង​សង្កាត់​​ជ័យ​ជំនះ​ ខណ្ឌ​ដូន​ពេញ​ ​។

ប្រភព​​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​ទាំង២នាក់ ម្នាក់​ឈ្មោះ​អាំ សំណាង ភេទ​ប្រុស អាយុ​​២៥​​ឆ្នាំ ស្នាក់​នៅផ្ទះ​​លេខ​១២៧ ផ្លូវ​លេខ​​៣៥៧ ក្នុង​ភូមិ​​ដើម​​អំពិល សង្កាត់​​ច្បារ​​អំពៅ ខណ្ឌ​ច្បារ​អំពៅ​ និងម្នាក់ទៀត​​​ឈ្មោះ​​មូល ប្រុស ភេទ​​ប្រុស អាយុ​​២៥​​ឆ្នាំ ស្នាក់​​នៅ​​សង្កាត់​​សំរោង​ក្រោម ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ​។

​ប្រភព​បន្ត​​ថា​ ​​​កម្លាំងកង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ​​ដែល​កំពុង​​ជិះ​ម៉ូតូ​ល្បាត ​​ក៏​ប្រទះ​ឃើញ​ជន​សង្ស័យ​​កំពុង​ជិះ​ម៉ូ​​តូ​ដល់​មុខ​ផ្សារ​កណ្តាល ​​​ក៏​​ហៅ​ឱ្យ​ឈប់ ​ដើម្បី​ត្រួតពិនិត្យ ​តែ​ជនសង្ស័យ​ហាក់ដូចជា​ដឹងខ្លួន​បាន​​ព្យាយាម​បើក​ម៉ូ​តូ​គេច​តាម​បណ្តោយ​ផ្លូវ​លេខ​១៧៨​ឆ្ពោះទៅ​ទិស​ខាងកើត​ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព