ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ក្រុង​បាន​លុង​ចុះ​ឆែក​ឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ថ្នាំ​ញៀន៧​ថង់តូច

9 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​បាន​លុង ដឹកនាំ​ដោយ​លោក​ជា សុ​ភ័ក្ត្រ ព្រះ​រា​ជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កាល​ពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក

ខេត្ត​រតនគិរី ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ក្រុង​បាន​លុង ដឹកនាំ​ដោយ​លោក​ជា សុ​ភ័ក្ត្រ ព្រះ​រា​ជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត កាល​ពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ​មករា ​​២០១៥ ​​បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុងភូមិ​ជ័យ​ជំ​នះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៧​ថង់​តូច ​រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ទៀត ព្រមទាំង​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​ផង​ដែរ​។

លោក​វរៈសេនីយ៍ត្រី​ ហៃ វ​ណ្ណា​រ៉ា មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាន​លុងបានឱ្យដឹង​ថា​ ដោយ​កម្លាំង​អាវុធហត្ថ​ខិតខំ​អនុវត្ត​ទៅ​តាម​ការ​ចង្អុលបង្ហាញ​របស់​លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា មេ​បញ្ជា
​ការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ជុំវិញ​ការ​បង្ការ ទប់ស្កាត់​រាល់​បទល្មើស​គ្រប់​ប្រភេទ​ ជា​ពិសេស​គឺ​បទល្មើស​គ្រឿងញៀន​នេះ​តែ​ម្តង ហេតុ​ដូច្នេះ​ហើយ​ទើប​កម្លាំង​អាវុធហត្ថ​ទាំងអស់​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​នៅ​តួនាទី​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ការងារ​ផង​ដែរ​។     ​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​មករា ​​២០១៥ ​កម្លាំង​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​អស់​រយៈពេលជា​ច្រើន​ថ្ងៃ​ទើប​កំណត់​មុខសញ្ញា​បាន រួច​ក៏​សុំ​យោបល់​ទៅ​ព្រះ​រា​ជអា​ជ្ញា​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ជា សុ​ភ័ក្ត្រ ចុះ​ទៅ​ធ្វើការ​ឆែកឆេរ​បន្ទប់​ជួល​មួយ​កន្លែង​ខាងលើ រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៧​ថង់តួច ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២ ម៉ូតូ​ម៉ាក​ស៊ី​រុស ពណ៌​ខ្មៅ អត់​ស្លាក​លេខ​១​គ្រឿង សម្ភារៈ​សេព​មួយ​ចំនួន ព្រមទាំង​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ ទេស ចិន្តា ភេទ​ស្រី អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុន​របរ​មិន​ពិ​តប្រាកដ ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុងភូមិ​ជ័យ​ជំ​នះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ​ខណៈ​កំពុងធ្វើសកម្ម​ភាព​ចែក​ចាយ​ថ្នាំ​ញៀន​​ ចំណែក​បុរស​ជា​ប្តី​បាន​រត់​រួច​បាត់។

​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ ព្រមទាំង​ថ្នាំ​ញៀន និង​វត្ថុ​តាង​ផ្សេង​ៗ​ទៀត​ត្រូវ​បាន​នាំ​មក​កាន់​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​បញ្ជូន​ខ្លួន​ទៅ​តុលាការ​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ​៕