ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

អាប់​ភី​ស៊ី​ត​កំពុង​វិល​ខួរ

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី១៩ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:១២

ចេតនា​អាក្រក់​របស់​ពួក​សៀម​វង្វេង​ប្រវត្ដិសាស្ដ្រ​ មក​លើ​កម្ពុជា​វា​មិនមែន​ជា​ចរិត​បុគ្គល ប៉ុន្មាន​នាក់​នោះ​ទេ តែ​ជា​ចរិត​ពូជសាសន៍​សៀម​តែ​ម្ដង ដែល​ដូនតា​ពួក​គេ​បាន​ចិញ្ចឹមចិត្ដ​ឈ្លា​នពាន​ប្រទេស​ជិតខាង​ខ្លួន ជា​ពិសេស​ប្រទេស​កម្ពុជា រួច​យក​ចរិត​ឈ្លានពាន​នេះ​ហុច​បន្ដ​ឱ្យ​កូនចៅ​សៀម​ជំនាន់​ក្រោយ ហើយ​ពួក​នេះ​កំពុង​តែ​អនុវត្ដ​យ៉ាង​សកម្ម ដែល​មាន​ក្រុម​អាវ​លឿង ជា​អ្នក​រៀបចំ​ឆាកល្ខោន​ឱ្យ​អាប់​ភី​ស៊ី​ត​ជា​អ្នក​ឈ្លានពាន​ទឹកដី​ខ្មែរ ។

អាប់​ភី​ស៊ី​ត នាយក​រដ្ឋមន្ដ្រី​ភូតភរ​របស់​ថៃ ​ខំ​ផ្គាប់ចិត្ដ​ចៅហ្វាយ​ខ្លួន ដែល​មាន​ក្រុម​អាវលឿង​នៅ​ពីក្រោយ​ខ្នង បើ​អាប់​ភី​ស៊ី​ត ​មិន​ធ្វើ​តាម​បញ្ជា​មេ​ខ្លួន​ទេ ពួក​អាវ​លឿង​នឹង​ដក​អាប់ភី​ស៊ី​ត ​ចេញពី​តំណែង​នាយក​រដ្ឋមន្ដ្រី ដូច​ដក​កូន​ស្ពៃ​ជា​មិន​ខាន ។ រីឯ​អាប់​ភី​ស៊ី​ត​ក៏​បន្ដ​បង្កើត កំហុស​កាន់តែ​ច្រើន​ដោយសារ​ពុំ​មាន​គោល​ជំហរ​ច្បាស់លាស់ ។ ការ​សំរេចចិត្ដ​ធ្វើ​អ្វី​តាម​បញ្ជា របស់​ពួក​អាវ​លឿង​វា​ខុស​នឹង​ច្បាប់​អន្ដរជាតិ ខុស​នឹង​កិច្ចព្រមព្រៀង MOU ឆ្នាំ​២០០០ បើ​ធ្វើ តាម​ច្បាប់​អន្ដរជាតិ និង MOU ​ឆ្នាំ​២០០០ ខុស​និង​ពួក​អាវ​លឿង ។ បញ្ហា​អស់ទាំង​នេះ​ធ្វើ​ឱ្យ អាប់​ភី​ស៊ី​ត​វិល​ខួរ​អស់ ពិបាក​សំរេចចិត្ដ​ខ្លាំង​ណាស់ ហេតុនេះ​ហើយ​បានជា​អាប់​ភី​ស៊ី​ត ម្ដងប្រកាស​លុប MOU ឆ្នាំ​២០០០ ហើយ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ អាប់​ភី​ស៊ី​ត​បាន​ផ្ញើ​លិខិត​ទៅ​អង្គការ​សហប្រជាជាតិ ប្រាប់​ថា​ខ្លួន​គោរព MOU ឆ្នាំ​២០០០ ​។ ស្ដាប់​មើលទៅ អាប់​ភី​ស៊ី​ត និយាយដូច​ស្រវឹងស្រា​ រក​ការ​ពិត​ណាមួយ​មិន​បាន​សោះ ។ តើ​អាប់​ភី​ស៊ី​ត ​ប្រកាន់​យក​ជំហរ​ណាមួយ​ឱ្យ ប្រាកដ​ជាមួយ​កម្ពុជា ? គ្រាន់តែ​បង្កើត​បញ្ហា​ដើម្បី​ឈ្លានពាន​កម្ពុជា អាប់​ភី​ស៊ី​ត​ពុំ​មាន​គោលជំហរ​ច្បាស់លាស់​ទៅ​ហើយ ចុះ​ចំពោះ​ការ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​កម្ពុជា តើ​អាប់​ភី​ស៊ី​ត យក​មូលដ្ឋាន​គ្រឹះ​អ្វី​មក​ធ្វើ​ជា​ជំហរ ?

អគ្គលេខាធិការ​អាស៊ាន លោក​សុរិន្ទ ពិត​សុវណ្ណ ឃើញ​ចរិត​វង្វេងវង្វាន់​របស់​នាយក​រដ្ឋមន្ដ្រី​ថៃ និង​ពិបាក​ទ្រាំ​មើល​ភាព​ក្រឡិចក្រឡុច​នេះ​ខ្លាំង​ពេក ក៏​សំរេចចិត្ដ​ស្នើ​ឱ្យ​កម្ពុជា​ធ្វើការអត់ធ្មត់​បន្ថែម​ទៀត ។ ការ​អត់ធ្មត់​របស់​កម្ពុជា​ឈាន​ដល់​កំរិត​ខ្ពស់​បំផុត​ទៅ​ហើយ តែ​ចរិតក្រឡិចក្រឡុច​របស់​សៀម ​នៅ​តែ​បន្ដ​បំពាន​មក​លើ​អធិបតេយ្យភាព​របស់​កម្ពុជា​ដដែល​ ។ អាប់​ភី​ស៊ី​ត​មាន​ចេតនា​គេចវេះ​ចេញ​មិន​ឱ្យ​មានការ​អន្ដរាគមន៍​ពី​អន្ដរជាតិ ដោយ​ប្រើ​ពាក្យ​ថា ថៃ​ចង់​មាន ដំណោះស្រាយ​ទ្វេភាគី ។ ការ​ពិត​ទ្វេភាគី​បាន​ធ្វើ​ជា​ច្រើន​ដង​រួច​មក​ហើយ តែ​មិនអាច​ទៅ​រួច ដោយ​ខាង​ភាគី​ថៃ​មាន​ចេតនា​រារាំង​ជា​និច្ច និង​បន្ដ​អូស​បន្លាយ​បញ្ហា​នេះ​ដើម្បី យក​ទៅ​ចិញ្ចឹម​នយោបាយ​ឈ្លានពាន​មក​លើ​កម្ពុជា និង​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន​ដែល​កំពុង មានការ​បែកបាក់​យ៉ាងធ្ងន់ធ្ងរ​ក្នុង​សង្គម​ថៃ ។

ទោះជា​យ៉ាងណា​ក៏​ដោយ គេ​បាន​មើលឃើញ​ថា ដោយ​ការ​គោ​ព​ច្បាប់​តាំងពី​ដើម​រៀង​មក រាជរដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​មាន​លំនឹង​យ៉ាង​ខ្លាំង​ក្នុង​ការ​ត្រៀមលក្ខណៈ​រួចរាល់​ទាំង ទម្ងន់​ឯកសារ​ផ្លូវច្បាប់​ក្នុង​ការ​ចរចា និង​យោធា ដើម្បី​ការពារ​អធិបតេយ្យភាព​ប្រឆាំង​នឹង​ការ ឈ្លានពាន​របស់​ថៃ ៕

ដោយ ៖ អានន្ទ

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd