ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនួប៤៥នាទី​រវាងលោក ​ស ខេង ​និង លោកសម រង្ស៊ី​ បានត្រឹមរក្សា​កិច្ចព្រមព្រៀង​ថ្ងៃ២២កក្កដា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ទីបំផុតទៅជំនួបរវាងលោក ​ស ខេង​ និង លោក សម រង្ស៊ី ​នៅវិមានរដ្ឋសភាជាតិ​​បានបិទបញ្ចប់ហើយ​​នៅម៉ោង៩និង៤៥នាទីព្រឹក​ថ្ងៃទី២៩​មករា​នេះ​​ដោយប្រើពេល​ប្រមាណ៤៥នាទីប៉ុណ្ណោះ ។

រាជធានីភ្នំពេញ​ ៖ ទីបំផុតទៅជំនួបរវាងលោក ​ស ខេង​ និង លោក សម រង្ស៊ី ​នៅវិមានរដ្ឋសភាជាតិ​​បានបិទបញ្ចប់ហើយ​​នៅម៉ោង៩និង៤៥នាទីព្រឹក​ថ្ងៃទី២៩​មករា​នេះ​​ដោយប្រើពេល​ប្រមាណ៤៥នាទីប៉ុណ្ណោះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា​ ក្នុងជំនួបដំបូងចាប់តំាង​ពីប្រធានរដ្ឋសភា​បានទទួលស្គាល់លោក ស ខេង ​និង លោក សម​ រង្ស៊ី ​ជាប្រធានក្រុមតំណាង​ភាគច្រើន​​និងភាគតិចក្នុងសភានោះ​ ភាគីទំាងពីរបានព្រមព្រៀង​រក្សាជំហរថែរក្សា​​និងគោរពកិច្ច​ព្រមព្រៀង​ថ្ងៃទី២២ ​កក្កដា ២០១៤ ​ជាពិសេស​ការរក្សាវប្បធ៌មសន្ទនា ។

បើតាមលោក​ឧបនាយករដ្ឋមន្រ្តី​ ស ខេង​ ដែលថ្លែងបា្រប់ក្រុម​អ្នកកាសែតក្រោយបញ្ចប់ជំនួបនេះថា​ “ភាគីទំាងពីរមិនទាន់​បានកំណត់របៀបវារៈឬ​ពេល​វេលា​ណា​មួយ​ជាក់លាក់នៅឡើយទេ​ ដូចជាថាតើ១ខែម្តង​ ឬ ១ត្រីមាសម្តង​ ក្នុងការជជែកពីបញ្ហាជាតិ​រវាងមេដឹកនំា​គណបក្សទំាងពីរ ​តែសំខាន់ភាគី​ទំាងពីរ​រក្សា​ការលើកកម្ពស់​វប្បធ៌មសន្ទនា​ក្នុងស្មារតីសហការ​ធ្វើការងារជាមួយគ្នា” ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕