ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស្រ្តីអនាថា​ដេក​លើ​​ខឿន​ថ្ម​កណ្តាល​ស្ពាន​អាកាស៧មករា អ្នក​ដំណើរ​សំណូម​ពរ​ឱ្យ​​អាជ្ញារ​ធរជួយ​ពិនិត្យ​មើល​ផង​

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ស្រ្តីអនាថាម្នាត់ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ប្រទះ​ឃើញ​ដេក​លើ​ខឿន​ថ្ម​កណ្តាល​ស្ពានអាកាស​៧​មករា​​​ ​ដែល​មើល​ទៅ​គួរ​ឱ្យ​សង្វែក​ចិត្ត ​ហើយ​បាន​និយាយ​ថា​នេះ​ជា​សកម្ម​ភាព​មួយ​ដែល​ប្រ​ឈម​ទៅ​នឹង​គ្រោះ

រាជធានី​ភ្នំ​ពេញ ៖ ស្រ្តីអនាថាម្នាក់​ត្រូវ​បាន​អ្នក​ធ្វើ​ដំណើរ​ប្រទះ​ឃើញ​ដេក​លើ​ខឿន​ថ្ម​កណ្តាល​ស្ពានអាកាស​៧​មករា​​​ ​ដែល​មើល​ទៅ​គួរ​ឱ្យ​សង្វែក​ចិត្ត ​ហើយ​បាន​និយាយ​ថា​នេះ​ជា​សកម្ម​ភាព​មួយ​ដែល​ប្រ​ឈម​ទៅ​នឹង​គ្រោះ​ថ្នាក់​ និង​ម្យ៉ាង​ទៀត​​​រូប​ភាព​នេះ​អាច​ធ្វើ​ឱ្យ​ភ្ញៀវ​បរទេស​ ជា​ពិសេស​ថ្នាក់​ដឹក​នាំ​បរទេស​ជាន់ខ្ពស់ជា​ច្រើន​ប្រទេ​ស​​ដែល​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​កម្ពុជា​ធ្វើ​ការរិះគន់​ថា​ប្រទេស​កយើង​មិន​មាន​រៀប​ចំ​សន្តិសុខ​ឱ្យ​​បាន​ត្រឹម​ត្រូវ ។ ហេតុ​ការណ៍​ប្រទះ​ឃើញ​ស្រ្តី​អនាថា ដេក​នៅ​ខឿន​ថ្ម​កណ្តាល​ស្ពាន​នេះ គឺ​នៅ​វេលា​ម៉ោង១១ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៨​មករា ឆ្នាំ ២០១៥ នៅ​ចំណុច​លើ​ស្ពាន​អាកាស៧មករា ចុង​ខាង​លិច​ ទល់មុខ​ខេង​សេង​ហុង​ ផ្គត់​ផ្គង់​ឧបករណ៍​សុវត្ថិភាព និង​សម្ភារការពារ​សុវត្ថិភាព ស្ថិត​ក្នុង​សង្កាត់ទឹក​ថ្លា ខណ្ឌសែន​សុខ ។

ទាក់​ទង​ទៅ​នឹងព័ត៌មាន​នេះ​ផង​ដែរ​ប្រជា​ពល​រដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​មក​ឆ្លង​កាត់ស្ពាន​អាកាស៧​មករា ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ដែល​រស់នៅ​ក្បែរ​ស្ពាន​អាកាស​៧​មករា បាន​និយាយ​ថា​ពួក​គាត់​តែង​តែ​ប្រទះ​ឃើញ​ស្រ្តី​ខាង​អនា​ថា​ខាង​លើ​ដើរ​សុំ​ប្រាក់​គេ​នៅក្បែរ​ស្ពាន​នេះ​តែម្តង និង​តែង​តែ​ឃើញ​ស្រ្តី​អនាថា​រូប​នេះ​ឡើង​ដេក​នៅ​លើ​ខឿន​ថ្ម​​កណ្តាល​ស្ពាន​ច្រើន​ដង ។  ប្រជា​ពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​​ជា​ច្រើន​ចំណុច​ទៅ​លើ​សកម្ម​ភាព​ដេក​លើ​ខឿន​ថ្ម​កណ្តាល​ស្ពាននេះ​​ដោ​យ​​ទី១.គឺស្រ្តី​អនាថា​ខាង​លើ​អាច​ប្រឈម​ទៅ​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុជីវិតដោយ​សារ​ប្រការ​ណាមួយ​ពិ​សេស​គ្រោះ​ថ្នាក់ចរាចរណ៍ ពី​ព្រោះនៅលើ​ស្ពាន​នេះ​មាន​យាន​យន្ត​​ជា​ច្រើន​បើក​ឆ្លង​កាត់ ។ ចំណុច​ទី២.មហា​វិថី​សហ​ព័ន្ធ​រូស្ស៊ី ជា​ផ្លូវ​មួយ​ដ៍សំខាន់​​​សម្រាប់​ភ្ញៀវ​ទេស​ចរណ៍បរទេស​ និង​ឥស្សរជន​ថ្នាក់​ដឹក​នាំ​បរទេស​កំពូល​ៗជា​ច្រើន​ប្រទេស​​ធ្វើដំណើរ​ឆ្លង​កាត់​ពេល​​​អញ្ជើញ​មក​​​ទស្ស​នកិច្ច​នៅ​កម្ពុជា​ដូច​ច្នេះជន​បរ​ទេ​ស​​ទាំង​នោះ​អាច​និយាយ​រិះ​គន់ថា​កម្ពុ​ជា​មិន​បាន​រៀប​ចំ​សណ្ពាប់​ធ្នាប់​​តាម​ផ្លូវ​សារធារណៈឱ្យ​បាន​ល្អ​ ជា​ដើម ។​

ជាចុង​ក្រោយ​ប្រជា​ពល​រដ្ឋ​បាន​សំណូម​ពរ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន ពិសេស​សមត្ថកិច្ច​ដែល​យាម​ប្រចាំ​ការ​នៅ​ចំណុច​ស្ពាន​ងាកាស៧​មករា សូម​ជួយ​យក​ចិត្ត​ទុក​ដាក់ និងមាន​វិធាន​ការ​ចំពោះ​ជន​អនាថា ដែល​ដេក​នៅ​ខឿន​ស្ពាន និង នៅ​ក្បែរ​ស្ពាន​ផង​ព្រោះ​ដើម្បី​កុំ​​ឱ្យ​ពួក​គាត់​ជួប​នឹង​​គ្រោះ​ថ្នាក់ដោយ​ប្រការ​ណាមួយ​ម្យ៉ាង​ទៀត​ដើម្បី​​​លើក​កម្ពស់​សោ​ភណ្ឌ​ភាព និង​សណ្តាប់​ធ្នាប់សារ​ធារណះ​ស្ពានមួយ​នេះ​​ផង​ដែរ។