ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រីជំទង់ម្នាក់បាក់​កំភួនដៃឆ្វេង​ ខ្លះ​ថា​បាក់ពេលប្រកួតបាល់ទាត់ ខ្លះ​ថា​បាក់​មុន​ពេលប្រកួត​

9 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ​ក្មេង​ស្រីជំទង់​ម្នាក់​បាន​រង​របួស​បាក់កំភួន​ដៃ​ខាងឆ្វេង​​ ខណៈ​ ​មូល​ហេតុ​​​នៃគ្រោះថ្នាក់នេះ​ត្រូវ​បាន​ប្រ​ភព​លើក​ឡើង​ខុសៗ​គ្នា​​​ធ្វើ​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦

ខេត្ត​កំពង់ស្ពឺ ៖ ​ក្មេង​ស្រីជំទង់​ម្នាក់​បាន​រង​របួស​បាក់កំភួន​ដៃ​ខាងឆ្វេង​​ ខណៈ​ ​មូល​ហេតុ​​​នៃគ្រោះថ្នាក់នេះ​ត្រូវ​បាន​ប្រ​ភព​លើក​ឡើង​ខុសៗ​គ្នា​​​ធ្វើ​ឱ្យ​មាន​ការ​មន្ទិល​សង្ស័យ ។ ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី២៨ ខែមករា ២០១៥ នៅ​ចំណុច​សាលា​សន្តិភាព ស្ថិត​រការ​ធំ ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ។

ក្មេង​ស្រីរង​គ្រោះ​មាន​ឈ្មោះ ​វណ្ណ មុនីកា ភេទ​ស្រី អាយុ១៤ឆ្នាំ ជា​សិស្ស​ថ្នាក់ទី៦​នៃ​សាលា​បឋមសិក្សា​ច្រក​ទៀក​ ស្ថិត​ក្នុង​ឃុំត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុបាន​ឱ្យ​ដឹង​ថា​នៅ​មុន​ពេល​កើត​ហេតុ​ក្មេង​ស្រីរង​គ្រោះ​ត្រូវ​សាលា​បញ្ជូន​មក​ប្រកួត​បាត់ទាត់​នៅ​​ខេត្ត​ ។ ហើយ​បើតាម​ប្រ​ភព​ព័ត៌មាន​ពី​លោក​គ្រូដែលដឹកនាំ​សិស្ស​មក​ប្រកួត​បាន​ឱ្យ​ដឹង​ថា​ក្មេង​ស្រីរង​គ្រោះ​បាន​បាក់កំភួន​ដៃ​តាំង​ពី​មុន​ធ្វើ​ដំណើរ​មក​ប្រកួត​ម្លេះ ប៉ុន្តែប្រ​ភព​ផ្សេង​ពីនេះ​បាន​ឱ្យ​ដឹង​ថា ក្មេង​ស្រីរង​គ្រោះ​បាន​បាក់កំភួន​ដៃឆ្វេង​ក្នុង​ពេល​ប្រ​កួត ។ អ្នក​យក​ព័ត៌មាន​បានសាក​សួរ​ទៅ​​​លោក​គ្រូ​ដែល​បាន​នាំ​ក្មេង​ស្រីរង​គ្រោះ​មក​កាន់មន្ទីរ​ពេទ្យ  តែលោក​គ្រូរូប​នោះនិយាយ​ចុង​មាត់ ចុង.ក ដូច​ជា​​​ព្យាយាម​លាក់បាំងព័ត៌មាន ។

ដោយ​សារ​មូលហេតុ​នៃ​គ្រោះ​ថ្នាក់​បាក់កំភួន​ដៃ​ឆ្វេង​របស់​ក្មេង​ស្រីរង​គ្រោះ​ត្រូវ​បាន​ប្រ​ភព​និយាយ​អះ​អាង​ផ្សេង​ៗ​គ្នា នោះ​ទើប​ធ្វើ​​ឱ្យ​មាន​ការ​សង្ស័យ ។ ហើយ​គេក៏មិន​ទាន់ដឹង​ថា​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដឹង​រឿង​ហើយ​ឬក៏នៅ​នោះ​ទេ ។