ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ក្រុងបាន​ធ្វើឱ្យ​បាត់ចំណូ​ល​ពន្ធរដ្ឋ ​ខណៈម្ចាស់​វិនិយោគចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មិនទាន់​ផុតកំ​ណត់

9 ឆ្នាំ មុន

ខេត្តរ​តនគិរី ៖ អភិបាល​ក្រុងបាលុ​ងបានធ្វើ​ឱ្យបាត់ចំណូ​លពន្ធរដ្ឋ ​ខណៈ​នាយក​ក្រុម​ហ៊ុង ហេង ​ដារ៉ា​វិនិយោ​គ​ផ្សារបាន​លុង បាន​ចុះកិច្ច​សន្យា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​រយៈពេល​៣៥ឆ្នាំ​មិនទាន់​បានចប់​ចុងចប់​ដើ​

ខេត្តរ​តនគិរី ៖ អភិបាល​ក្រុងបាលុ​ងបានធ្វើ​ឱ្យបាត់ចំណូ​លពន្ធរដ្ឋ ​ខណៈ​នាយក​ក្រុម​ហ៊ុង ហេង ​ដារ៉ា​វិនិយោ​គ​ផ្សារបាន​លុង បាន​ចុះកិច្ច​សន្យា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​រយៈពេល​៣៥ឆ្នាំ​មិនទាន់​បានចប់​ចុងចប់​ដើ​មផង​ ​​ក៏​ស្រាប់​តែមាន​រឿងចំចម្រូង​ចម្រាស់​រវាងអ្នក​វិនិយោ​គផ្សារបាន​លុង និង​អាជ្ញាធរ​ក្រុងដែល​ធ្វើ​ឱ្យ​អ្នក​វិនិ​យោគ​ផ្សារពិបាក​ប្រមូល​ភាស៊ី​។ ​ហេតុការណ៍​នេះបានកើត​ឡើងនៅ​ត្រង់ចំណុច​ចំណត​ផ្ញើរក​ង់ម៉ូតូ និង​រថ​យន្ត កាល​ពីថ្ងៃទី២៦ ​ខែមករា ​ឆ្នាំ២០១៥ ។

បើយោង​តាមពាក្យ​ស្នើសុំរបស់​នាយកវិនិ​យោគផ្សារ​ទៅក្រសួង​ពាក់ព័​ន្ធរយៈ​ពេល៣៥​ឆ្នាំ គឺចាប់​ពីឆ្នាំ២០០៧​រហូតដល់​ឆ្នាំ​២០៤២ ហើយ​កិច្ចសន្យា​រវាងភាគ​វិនិយោគ​ផ្សារនិង​ស្ថានប័ន​ពាក់ព័ន្ធ​មួយចំនួន​ដូចជា​លោក​អភិ​បាល​ខេត្ត ​សៀវភៅ​បន្ទុកចុះ​ថ្ងៃទី២១ ​ខែវិច្ឆិកា​ ឆ្នាំ២០០៨ ​របស់ក្រសួង​សេដ្ឋកិច្ច​ និង​​ហិរញ្ញវត្ថុ លិខិត​លេខ​៩៦២ ស.ជ.ណ ​ចុះថ្ងៃទី១៣ ​ខែសីហា ​ ឆ្នាំ២០០៧ ​របស់ក្រសួងម​ហាផ្ទៃ ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី ព្រមទាំង​ចំណារឯក​ភាពរបស់​សម្តេច​អគ្គមហា​សេនា​​​តេជោហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ចុះថ្ងៃទី២១ ​ខែតុលា ​ឆ្នាំ២០១០ ​តាមសំណើរ​យល់ព្រម​ឯកភាពរ​បស់លោក​​ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លិខិតលេខ​១២១៦ចុះ​ថ្ងៃទី២៥ ​ខែតុលា ​ឆ្នាំ២០១០​ របស់ទីស្តីការ​គណៈរដ្ឋមន្ត្រី ។

យោងតាម​សៀវភៅបន្ទុក​ជំពូកទី៣​ ប្រការ១៣ ការគ្រប់​គ្រងភាស៊ី​មានសិទ្ធ​ផ្តាច់មុខ​ក្នុងការ​បង្កើត​គណៈ​កម្មាធិ​ការគ្រប់​គ្រងដោយ​អ្នកវិនិយោគ​ជាប្រធាន ​និង ទទួលខុស​ត្រូវពិនិត្យ​សហការ​រៀបចំ​​​សណ្តាប់ធ្នាប់ សន្តិសុខ អនាម័យ ​គ្មានបុគ្គល​ឫស្ថាប័ន​ណាមកអះ​អាងទទួល​ខុសត្រូវ​លើការ​ងារ​សន្តិសុខ ​សណ្តាប់ធ្នាប់ អនាម័យ​ចំ​នួនអ្នកវិនិ​យោគឡើយ ។ ​​ក្នុងករណីជនណាទារ​ថ្លៃតុប រាន ​ស្តង់​​ និងយកភាស៊ីពីអាជីវ​ករ អ្នកវិ​និយោគ​ត្រូវ​រាយ​ការណ៍ជូន​អាជ្ញាធរ​និងបង្ក្រាបភាព​ល្មើសច្បាប់​នេះ។​ចំណែកទីតាំងដី​​មុខផ្សារ​បានលុងទំហំ​៥៤x១១០​​ម៉ែត្រ​ដែល​ជាទីសា​ធារណៈ​របស់រដ្ឋ​និងជា​កន្លែងផ្ញើរ​កង់​ម៉ូតូ រ​ថយន្ត និង​មួយ​ចំណែក​ទៀត​ពីមុន​មក​ខេត្ត​ធ្លាប់​បាន​អនុញ្ញាតិ​ឱ្យ​ក្រុម​ហ៊ុន​តាយ សេង វិនិយោគ ធ្វើផ្ទះ​ល្វែង ប៉ុន្តែអ្នក​វិនិយោគ​ផ្សារនិង​អាជីវក​រក្នុង​ផ្សារ​បាន​ធ្វើ​សំណើរ​ជូនទៅ​ក្រសួង​មហាផ្ទៃ ​ដើម្បីសុំ​ទុកទីតាំ​ដីខាងមុខខា​ងជើងផ្សារ​បាន​លុង សំរាប់​ទុកជា​ចំណត​យាយ​ន្ត​ភ្ញៀវជាតិ​ និងអន្តរជាតិ ។

លោក​ឧបនាយ​ករដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃដាក់​សំណើរ​ជូនសម្តេច​អគ្គសេនា​មហាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះ​រាជាណា​ចក្រកម្ពុជា ​​សុំលុប​ទីតាំង​ខាងមុខ​ផ្សារនេះ​អនុញ្ញាត​ឱ្យ​សង់ផ្ទះ​ល្វែង ទុក​ឱ្យ​នៅ​ទំនេរ​សំរាប់​ទុកជាចំណត​រថយន្តភ្ញៀវ​ជាតិ ​និងអន្តរ​ជាតិ ​និង ទុកសំ​រាប់ឱ្យ​ក្រុម​ហ៊ុនវិនិ​យោគ ​ហេង ​ដារ៉ា ជា​អ្នក​ប្រមូល​ពន្ធជូ​នរដ្ឋ ដែល​ចំណារឯ​កភាពរបស់​សម្តេចចុះ​ថ្ងៃទី២១ ​ខែតុលា ឆ្នាំ២០១០ ។