ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តសេរី​ទំនើប១​គ្រឿងកាង​ឈើក្រញូង​បុកមនុស្ស​ម្នាក់បណ្តាល​ឲ្យរបួស​ធ្ងន់ត្រូវ​បានប៉េអឺុម​ក្រុ​ងប្រដេញចាប់​បាន

9 ឆ្នាំ មុន

ខេត្ត​សៀម​រាប ៖ រថយន្ត​សេរី​ទំនើប១​គ្រឿង​ដែល​កាងឈើ​គ្រញូង​បុកមនុស្ស​ស្លា.ប់រួច​រត់ត្រូវ​កម្លាំង​កងរាជ​អា​វុធហត្ថ​ស្រុក​សហការ​ការជា​មួយនិង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តបាន​ប្រដេញ​ព័ទ្ធចាប់រ​ថយន្ត​សេរីទំ​នើប១​គ្រឿង​​

ខេត្ត​សៀម​រាប ៖ រថយន្ត​សេរី​ទំនើប១​គ្រឿង​ដែល​កាងឈើ​គ្រញូង​បុកមនុស្ស​ស្លាប់រួច​រត់ត្រូវ​កម្លាំង​កងរាជ​អា​វុធហត្ថ​ស្រុក​សហការ​ការជា​មួយនិង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្តបាន​ប្រដេញ​ព័ទ្ធចាប់រ​ថយន្ត​សេរីទំ​នើប១​គ្រឿង​​ដែលបា​នកាងរ​ថយន្ត​ដឹក​ឈើ​ក្រញូង​​ពីមុខ​​ហើយ​បើកបុក​​ម៉ូតូបណ្តា​ល​ឲ្យបាក់​​ភ្លៅរបួសធ្ងន់​រួចដឹក​​ចូល​ទៅព្យា​បាល​នៅមន្ទីរ​ពេទ្យស្រុក​បន្ទាយស្រី ។ ហេតុការ​ណ៍​នេះធ្វើ​ឡើង​កាល​ពីព្រឹក​ថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០១៥​ ត្រង់​ចំណុច​ផ្លូវបំ​បែប​មុខប៉ុស្តិ៍​នគរបាល​ស្រុក​បន្ទាយ​ស្រីស្ថិត​នៅភូមិតា​កុះ ​ឃុំខ្នារ​សណ្ដាយ ​​ស្រុកបន្ទាយ​ស្រី ខេត្ត​សៀមរាប ​ខណៈ​ដែល​ម្ចាស់​ម៉ូតូកំពុង​ធ្វើដំណើរ​បញ្ច្រាស់​ទិសគ្នា ។

មន្ត្រីកង​រាជអាវុធ​ហត្ថស្រុក​បានឲ្យដឹង​ថា មុនពេល​កើតហេតុ​មានរថយន្ត​មួយគ្រឿង​ម៉ាកឡិចស៊ីស​សRX ៣០០​ បាន​ដឹកឈើ​ក្រញូង​ឆ្លងកាត់ ​ស្រុកស្វាយ​លើទៅ​តាម​ផ្លូវជាតិ​លេខ​៦ ដោយ​សារ​ឃើញ​សមត្ថកិច្ច​នៅ​តាម​​ដងផ្លូវ ​ក៏ត្រឡ​ប់ក្រោយ ​មកកាត់​ស្រុក​ស្វាយ​លើវិញ ​រួចរថយន្ត​ដឹក​ឈើ ​នោះបាន​បត់​ក្រោយ ទៅតាម​ផ្លូវស្រែ​ណូយ​(៦៧)​ឆ្ពោះ​ទៅតាម​ស្រុក​បន្ទាយ​ស្រី ​លុះទៅ​ដល់មុខ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ​កន្ទួតខ្នា​រក្រៅ​ រថយន្តដឹកឈើ ក្រញូងនោះបានបើក បុកប៉ារ៉ាស់ របស់មេព្រៃ ហើយបន្តបើកគេច បាត់ស្រមោលតែម្ដង។មន្ត្រីអាវុធ​ហត្ថបន្ថែម​ថា ក្រោយ​ពីរថយន្ត​ដឹកឈើ​ក្រញូង​ បើកគេច​បាត់ទៅ ​ក៍ឃើញ​មានរថយន្ត​ម៉ាក ហាយ​ឡិនឌ័​រ មួយ​គ្រឿង​ទៀត បើ​ករេ​ពីមុខ​សមត្ថកិច្ច​ដែល​តាមព័ទ្ធចាប់​រថយន្តដឹង​ឈើនោះ​លុះមក​ដល់ មុខអធិ​ការ​​នគរបាល​ ស្រុក​បន្ទា​​យស្រី រថយន្ត​ហា​យឡិនឌ័រ​​នោះ បានបើក​មុកម៉ូតូ​ដែលកំពុង​​ជិះម្នាក់ឯង បណ្តាល​ឲ្យ រងរ​បួសធ្ងន់​ផងដែរ ។

ប៉េអ៊ឹមប​ន្ថែមថា ​ក្រោយពី​រថយន្តហាយ​ឡិនឌ័រ​បើកបុកម៉ុតូ​រួចមកក៏​បើករត់​រហូត ដល់​ភូមិតាកុះ​​ ទើបអ្នក​បើក​បរ​រថយន្តនោះ​ឈប់ហើយ​បើកទ្វាររត់​គេចខ្លួន​បាត់តែម្ដង ។ ប៉េអ៊ឹមប​ន្ថែមថា រថយ​ន្តដែល​កាងឈើ​បើកបុក​ម៉ុតូនោះ​ ម៉ាកហាយ​ឡិ​នឌ័រ ពណ៌​ទឹកប្រាក់ ​ពាក់ស្លាក​លេខ​ភ្នំពេញ២AC ០៦៣៦ ​ចំណែក​រថយន្តដឹក​ ឈើក្រ​ញូង​នោះបាន​បែកកង់​ម៉ាកឡិច​ស៊ី​សRX​៣០០បានបើក​​រត់បាត់ស្រមោល ពេល​នេះ កម្លាំង​មេព្រៃនិង​កម្លាំងប៉េ​អ៊ឹមកំពុងតែរុក​រកបន្ត ។

ព័ត៌មាន​លម្អិតនឹង​ផ្សាយជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព​