ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខ​ណ្ឌមានជ័យ​ស្នើឱ្យ​មន្រ្តីក្រោម​ឱវាទនិងកង​កម្លាំងទាំងអស់​ពង្រឹងសន្តិសុខ​ក្នុងមូលដ្ឋាន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​ ៖ ​សាលា​ខណ្ឌមាន​ជ័យនៅ​រសៀល​ថ្ងៃទី ២៩ ​ខែមករា ​ឆ្នាំ​២០១៥ បើកកិច្ច​ប្រជុំបូក​សរុប​លទ្ធ​ផល​ការងា​រប្រចាំខែ​ ក្នុងគោល​បំណង​ស្វែង​រកចំណុច​ខ្វះខាត​ នឹងចង់​​ដឹងពីការអភិវឌ្ឍន៍​នៅក្នុង​មូល​ដ្ឋាន ជាពិ​

រាជ​ធានី​ភ្នំពេញ ​ ៖ ​សាលា​ខណ្ឌមាន​ជ័យនៅ​រសៀល​ថ្ងៃទី ២៩ ​ខែមករា ​ឆ្នាំ​២០១៥ បើកកិច្ច​ប្រជុំបូក​សរុប​លទ្ធ​ផល​ការងា​រប្រចាំខែ​ ក្នុងគោល​បំណង​ស្វែង​រកចំណុច​ខ្វះខាត​ នឹងចង់​​ដឹងពីការអភិវឌ្ឍន៍​នៅក្នុង​មូល​ដ្ឋាន ជាពិ​សេស​រឹតបន្តឹង​អនុវត្តច្បាប់​ស្តីពី​ចរាចរណ៍​​ផ្លូវគោក ។ ​កិច្ចប្រជុំនេះ​ស្ថិតក្នុង​អធិបតី​ភាពលោក ​ពេជ្រ ​កែវមុនី អភិ​បាលខ​ណ្ឌមាន​ជ័យ និង​លោកអ​ភិបាលរង​ចំនួន៣​រូប នឹង​មានការ​អញ្ជើញ​ចូលរួម​ពីសំណាក់​លោក លោក​ស្រី ​ចៅសង្កាត់ ​អធិការ​នគរបាល​ខណ្ឌ​មេបញ្ជាការ​កងរាជ​អាវុធ​រួមជា​មួយ​មន្រ្តី​សាលា​ខណ្ឌ​មាន​ជ័យ​នឹង​នា​យ​​ប៉ុស្តិ៍ផង​ដែរ  ។

ក្នុងកិច្ច​ប្រជុំខាង​លើលោក ​ពេជ្រ កែវមុនី​​ បានថ្លែងថាដើម្បីកាត់​បន្ថយគ្រោះ​ថ្នាក់ចរាចរ ​ផ្លូវគោក និងភាព​រង​គ្រោះដោយ​គ្រោះថ្នាក់​ណាមួយ​ក្នុងមូល​ដ្ឋា​ននោះ ​ក្នុងនាម​លោក​ជាគណៈ​​បញ្ជាការឯក​ភាព បានស្នើ​ឱ្យ​មន្រ្តី​ទាំងអស់​រួមជាមួយ​កងកម្លាំង​មូលដ្ឋាន ​​ត្រូវត្រួត​ពិនិត្យ​ការអនុត្តន៍​ច្បាប់ និងត្រូវ​ចាត់​វិធានការរឹត​បន្តឹងអនុវត្ត​ច្បាប់ចរាចរណ៍​ផ្លូវគោក​ឱ្យ​បានល្អ ។ ​លោកអភិ​បាលខណ្ឌបា​នសង្កតធ្ងន់​ទៅ លើអភិបាល​រង​ខណ្ឌ​គ្រប់រូប​រួមទាំង​សមត្ថកិច្ច ​ពេលចុះត្រួត​ពិនិត្យរដ្ឋបាល​ម្តងៗ ​ត្រូវចាប់​ចែង និង​មើល​ការខុស​ត្រូវឱ្យ​បានល្អ​ប្រសើ​រ ចំ​ពោះ​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​បើសិនអ្នក​បើកប​រយាន​ជំនិះ គ្រប់ប្រភេទ​មិនគោរព​តាមច្បាប់​ណែនាំ​ដូចជា​ជិះម៉ូតូមិន​ពាក់មួក​សុវត្ថិភាព ​មិនដាក់កញ្ច​ក់ មានជាតិ​ស្រវឹង​ពេលបើក​បរ បើក​លឿនហួស​ការកំ​ណត់ ត្រូវឃាត់​ដើម្បីអប់រំ​ និងឆែក​ឆេរ ​ហើយត្រូវ​ផាកពិន័យ​តាមច្បាប់​ដែលបាន​ចែង  ។ ជាពិសេស​ត្រូវពិនិត្យ​មើល​យានយន្ត​គ្រប់ប្រភេទ​ដែលដឹក​លើសទម្ងន់ ​ដឹកទំនិញ​ខុសច្បាប់ ​ការដឹកដី​ធ្លាក់លើដង​ផ្លូវនានា ត្រូវឃាត់​មើល​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ ​និងត្រូវហាម​ឃាត់រថយន្ត​ធុនធំគ្រប់​ប្រភេទដែល​បើកចូល​ក្រុងខុស​​ពេលវេលា ដើម្បី​បញ្ចៀស​ការកក់​ស្ទះ​​ចរាចរណ៍និងករណី​គ្រោះថ្នាក់ច​រាចរណ៍កើត​ដោយប្រការ​ណាមួយ ។

លោក ​ពេជ្រ កែវមុនី ​ក៏បានផ្តាំផ្ញើដល់​ចៅសង្កាត់​ទាំងអស់ត្រូវ​​​យកចិត្តទុកដាក់ ពិនិត្យមើល​រាល់ កាក​សំណ​ល់ និងគំន​រសម្រាមដែល​ប្រជាពល​រដ្ឋបោះចោល​នៅលើដងផ្លូវ និ​ងក្បែរមាត់លូ​ ដើម្បី​ទប់ស្កាត់ កុំឱ្យ​ស្ទះ​ប្រ​ព័ន្ធ​លូបង្ហូរ​ទឹកសំអុយ ​និងកុំឱ្យ​ប៉ះពាល់​ដល់សុខ​ភាពប្រ​ជាពល​រដ្ឋក្នុងមូល​ដ្ឋាន ។ លោកក៏​បានបញ្ជា​ឱ្យ​មន្រី្ត​ជំនាញទាំង​អស់គួរគិតគូរ​ពីសណ្តាប់​ធ្នាប់នៅតាម​ដងផ្លូវជាតិ​លេខ​២ ផ្លូវលេខ​៣៧១ និងផ្លូវវេង​ស្រេង រួមជា​មួយ​និងផ្លូវមុនីរ៉េត ​ដើម្បីសម្រួល​ចរាចរណ៍ជូន​ប្រជាពលរដ្ឋ និងរក្សាសោ​ភណ្ឌភាពល្អ​ក្នុងរាជធានីភ្នំ​​ពេញ ។

លោកអភិបា​លខណ្ឌបន្តថា ​ល្បែងស៊ីសង​​គ្រប់ប្រភេទ ត្រូវហាម​ឃាត់មិនឱ្យ​កើតមាន​នៅ ក្នុង​មូល​ដ្ឋាន ដោយ​ថ្លែងថា​បើថ្នាក់មូល​ដ្ឋានដឹង​ហើយ​មិនចុះណែនាំ​និងបង្រ្កាប​និងមិនរា​យការណ៍ជូន​សាលាខណ្ឌ​នោះ រូបលោក​ផ្ទាល់នឹង​ដឹកនាំ​កម្លាំងចុះ​បង្ក្រាបដោយ​ខ្លួនឯង ។