ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ប្រគល់​ដី​សម្រាប់​សង់​លំនៅឋា​នដល់​ពលរដ្ឋ​១១៤​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៦​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គណៈកម្មាធិការ​ជំនាញ​របស់​ក្រសួង​ពាក់ព័ន្ធ​រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ស្រង់​ស្ថិតិពី​ផល​ប៉ះពាល់​លើ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៦​ពី​រាជធានី​ភ្នំពេញ​ដល់​ថ្នល់កែង

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​គណៈកម្មាធិការ​ជំនាញ​របស់​ក្រសួង​ពាក់ព័ន្ធ​រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ស្រង់​ស្ថិតិពី​ផល​ប៉ះពាល់​លើ​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៦​ពី​រាជធានី​ភ្នំពេញ​ដល់​ថ្នល់កែង នៅ​ថ្ងៃ​ទី​២៨ ​មករា ​២០១៥​នេះ អាជ្ញាធរ​បាន​អញ្ជើញ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ចំនួន​១១៤​គ្រួសារ​មក​ចាប់ឆ្នោតទទួលយក​ប្លង់​ដី​សម្រាប់​សង់​លំនៅ​ឋាន​ថ្មី ដែល​ពិធី​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ នៅ​ទីតាំង​ដី​ផ្ទាល់​ដែល​ស្ថិត​ក្នុងភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ចាប់​បាន​ប្លង់​ដី​ប្រជាពលរដ្ឋ​បាន​សម្តែង​ក្តី​រីករាយ​និង​បាន​លើក​ឡើង​ថា ពួក​គាត់​ពិតជាសប្បាយចិត្ត​ខ្លាំង​ណាស់​ដែល​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​បាន​រៀបចំ​ប្រគល់​ដី​សម្រាប់​ពួក​គាត់​សង់លំនៅ​ឋា​ន​វិញ ហើយ​ចំពោះ​គោលនយោបាយ​ដោះស្រាយ​នេះ​ គឺ​អាច​ទទួលយក​បាន ។

​តាម​របាយការណ៍​របស់​មន្ត្រី​ជំនាញ​បាន​ឱ្យ​ដឹង​ថា គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​៦ គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន១.៦៧០គ្រួសារ​ក្នុង​ខេត្តកំពង់ចាម និង​ខេត្តកណ្តាល និង៧២៣​គ្រួសារ ក្នុង​រាជធានី​ភ្នំពេញ ព្រម​ទទួល​គោ​ល​ន​យោបាយ​ដោះស្រាយ​ជា​ថវិកា ។ ដោយឡែក​ប្រជាពលរដ្ឋចំនួន១១៤គ្រួ​សារបាន​យល់ព្រម​ទទួលយក​ដី​មួយ​ឡូ​ត៍ដែល​មា​នទី​តាំងនៅ​ភូមិចំបក់​មាស សង្កាត់​បាក់ខែង រាជធានី​ភ្នំពេញ ដែល​មាន​ទទឹង​៦​ម៉ែត្រ បណ្តោយ១៥ម៉ែត្រ និង​ទទឹង៧​ម៉ែត្រ បណ្តោយ១៥ម៉ែត្រ ៕