ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវា​ខ្នាតយក្ស​ដឹក​ភ្ញៀវ​ទេសចរចម្រុះជាតិសាសន៍ចូលច​ត​កំពង់​ផែអន្តរជាតិ​ខេត្ត​ព្រះសីហនុ

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​នាវា​មួយគ្រឿង​​ឈ្មោះ Volerdam របស់ប្រទេស Holang ​ខ្នាត​យក្ស​​ដឹកភ្ញៀវ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៤០​

ខេត្តព្រះសីហនុ ៖ ​នាវា​មួយគ្រឿង​​ឈ្មោះ Volerdam របស់ប្រទេស Holang ​ខ្នាត​យក្ស​​ដឹកភ្ញៀវ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៤០​គ្រឿង បាន​ចូល​ចត​​កំពង់ផែ​​អន្តរ​ជាតិ​ខេត្រ​ព្រះសីហនុ កាលពី​វេលាម៉ោង​០៨​ និង​៣០នាទីព្រឹក​ថ្ងៃទី​២៨​ មករា ២០១៥ នេះ ។

លោក​វរសេនីយ៍ឯក​ស៊ាង ឡេង ប្រធាន​នគរបាល​អន្តោប្រវេសន៍​កំពង់ផែ​អន្តរ​ជាតិ​ខេត្តព្រះសីហនុ​បានឱ្យ​ដឹងថា នាវា​ដែល​បាន​ចូល​​ចត​​​​​​មាន​បណ្តោយ​​ប្រវែងត​២០៩,១០ម៉ែត្រ និង​ទទឹង​ប្រវែង​៣៤,៤៥ម៉ែត្រ ស៊ីជម្រៅទឹក​៨,២០ម៉ែត្រ ។

លោក​បន្តថា ​នាវា​ខាងលើនេះ​ចេញដំណើរ​​មកពី​​ប្រទេស​វៀតណាម​​ចុលមកកម្ពុជា​ដោយ​មានដឹកភ្ញៀវ​​ទេចរ​១៩៩០នាក់ មាន​៤០​សញ្ជាតិផ្សេងគ្នា និង​មាននាវឹក​បម្រើ​ការ​លើនាវា​ចំនួន​៦២៥នាក់ ។ ក្នុងចំណោម​​ភ្ញៀវ​ខាងលើ​នេះ ​សញ្ជាតិ​អាមេរិក​មានចំនួន​ច្រើន​ជាងគេ បន្ទាប់ពីការ​ចូល​ចត​នៅកំពង់​ផែ​អន្តរជាតិ​ខេត្តព្រះសីហនុ​ និង​ចេញដំណើរ​ឆ្ពោះទៅ​កាន់​ព្រះ​រាជាណាចក្រ​ថៃឡង់​នៅ​វេលា​ម៉ោង​០៥ល្ងាច​ថ្ងៃទី​២៨ មករា ២០១៥ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព0