ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​នេះ​អីុរ៉​ង់​ចង់​នាំ​ចូល​កៅស៊ូ​ពី​ថៃ​ឱ្យ​បាន​ច្រើន

9 ឆ្នាំ មុន

ខេត្ត​សុង​ក្លា​-​ថៃ ៖ ថ្មី​ៗ​នេះ ក្រុមហ៊ុន​នាំ​ចូល​កៅស៊ូ​ឈានមុខ​គេ​របស់​អីុ​រ៉​ង់ បាន​ជួប​ពិភាក្សា​លើ​កិច្ចការ​ខាង​មុខ​ជំនួញ​កៅស៊ូ​ជាមួយនឹង​តំណាង​អ្នក​ផលិត​របស់​ថៃ ក្នុង​ក្រុង​ហាត់​យ៉ៃ ខេត្ត​សុង​ក្លា

ខេត្ត​សុង​ក្លា​-​ថៃ ៖ ថ្មី​ៗ​នេះ ក្រុមហ៊ុន​នាំ​ចូល​កៅស៊ូ​ឈានមុខ​គេ​របស់​អីុ​រ៉​ង់ បាន​ជួប​ពិភាក្សា​លើ​កិច្ចការ​ខាង​មុខ​ជំនួញ​កៅស៊ូ​ជាមួយនឹង​តំណាង​អ្នក​ផលិត​របស់​ថៃ ក្នុង​ក្រុង​ហាត់​យ៉ៃ ខេត្ត​សុង​ក្លា ក្នុង​នោះ​ភាគី​អីុ​រ៉​ង់​បង្ហាញ​ការ​ចាប់អារម្មណ៍​ពី​ការ​ទិញ​ក្នុង​បរិមាណ​ច្រើន ។

កាលពី​ថ្ងៃ​ទី​២៧ មក​រា នាយកដ្ឋាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​ថៃ បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ក្នុង​រដ្ឋធានី​តេ​ហេ​រ៉​ង់ ប្រទេស​អីុ​រ៉​ង់ ដោយ​មានការ​ចូលរួម​ពី​បណ្តា​ពាណិជ្ជករ​កៅស៊ូ​ថៃ​ចំនួន​១៧​មក​ពី​សមាគម​កៅស៊ូ សមាគម​ជ័រកៅស៊ូ និង​សមាគម​ឈើ​កៅស៊ូ និង​អ្នក​នាំ​ចូល​កៅស៊ូ​អីុ​រ៉​ង់ ។ នៅ​ក្នុង​ជំនួប​ពិភាក្សា​នោះ គឺ​ផ្តោត​ទៅ​លើ​ការ​នាំ​ចេញ​កៅស៊ូ​របស់​ថៃ​ទៅ​កាន់​ទីផ្សារ​អីុ​រ៉​ង់ ដែល​ជា​អ្នក​ចាប់អារម្មណ៍​នាំ​ចូល​ផលិតផល​នេះ ឱ្យ​បាន​ច្រើន​ពី​ប្រទេស​ថៃ ។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​ប្រារព្ធ​ទ្បើ​ង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កង្វះខាត​នៃ​ការ​នាំ​ចូល​កៅស៊ូ​តាម​ច្រក​សមុទ្រ​របស់​អីុរ៉​ង់ ហើយ​ការ​ជួញដូរ​រវាង​ភាគី​ទាំង​២ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ជួយ​ឱ្យ​ថៃ​នាំ​ចេញ​កៅស៊ូ​ចំនួន​៦​ម៉ឺន​តោន មក​ផ្គត់ផ្គង់​ទីផ្សារ​អីុរ៉​ង់ ៕