ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​នឹង​ដំ​ទ្បើ​ង​ថ្លៃ​សេវា​ធានា​រ៉ាប់រង​សុខភាព​ក្នុង​ខែមេសា

9 ឆ្នាំ មុន

ក្រុង​សេ​អ៊ូ​ល​-​កូរ៉េ ៖ ទីភ្នាក់ងារ​ផ្តល់​សេវា​ធានា​រ៉ាប់រង​សុខភាព​ជាតិ និង​អង្គភាព​ពន្ធដារ​ជាតិ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ មក​រា ថា ចាប់ពី​ថ្ងៃ​ទី​១៥ មេ​សា តទៅ បណ្តា​អ្នក​បង់ពន្ធ ចាំបាច់

ក្រុង​សេ​អ៊ូ​ល​-​កូរ៉េ ៖ ទីភ្នាក់ងារ​ផ្តល់​សេវា​ធានា​រ៉ាប់រង​សុខភាព​ជាតិ និង​អង្គភាព​ពន្ធដារ​ជាតិ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៧ មក​រា ថា ចាប់ពី​ថ្ងៃ​ទី​១៥ មេ​សា តទៅ បណ្តា​អ្នក​បង់ពន្ធ ចាំបាច់ ត្រូវ​តែ​កែសម្រួល​ការ​បង់ថ្លៃ​ធានា​រ៉ាប់រង​សុខភាព​របស់​ពួក​គេ​ឱ្យ​ស្រប​ទៅ​នឹង​ការ​កែសម្រួល​ចំណូល​ពន្ធ​ជាតិ​ទ្បើ​ង​វិញ ដែល​កំពុង​អនុវត្ត ។

តាម​ការ​អះអាង​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ខាងលើ គឺ​កាលពី​ឆ្នាំ​២០១៤​កន្លង​មក បរិមាណ​នៃ​អ្នក​ជាវ​ជា​ប្រចាំ​នូវ​សេវា​នេះ មាន​ចំនួន​៧,៦​លាន​នាក់ ឬ​ស្មើនឹង​៦១,៩% នៃ​និយោជិត​សរុប​នៅ​ក្នុង​ប្រទេស ហើយ​ថ្លៃ​ឈ្នួល​ដែល​ទទួល​ពី​ការ​បង់​មាន​ចំនួន​១,៨​ពាន់​លាន​ដុល្លារ ។ ក្នុង​នោះ​មាន​តែ​១៩,៤%​ប៉ុណ្ណោះ ក្នុង​ចំណោម​ពួក​គេ​ដែល​ទទួល​បាន​ថ្លៃបង់​មក​វិញ​សរុប​ជា​ទឹកប្រាក់​៣០៨,៨៧​លាន​ដុល្លារ ។

គួរ​រំឭក​ថា ការ​បង់ថ្លៃ​ធានា​រ៉ាប់រង​សុខភាព​នៅ​ទូ​ទាំង​ប្រទេស​កូរ៉េ​ខាងត្បូង កាលពី​ឆ្នាំ​មុន​ៗ​ហាក់​មាន​និន្នាការ​កើន​ទ្បើ​ង​តួយ៉ាង​ឆ្នាំ​២០១០ មាន​ចំនួន​៧៤៣,១៤​លាន​ដុល្លារ ឆ្នាំ​២០១២ មាន​១,៤៧​ពាន់​លាន​ដុល្លារ ឆ្នាំ​២០១៣ មាន​១,៤៥​ពាន់​លាន​ដុល្លារ និង​ឆ្នាំ​២០១៤ មាន​១,៨​ពាន់​លាន​ដុល្លារ ។

ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា តួលេខ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ទ្បើ​ង​បន្ត​ទៀត ក្នុង​ឆ្នាំ​២០១៥​នេះ ដោយសារ​តែ​បរិមាណ​ពលករ​ប្រកបការងារ​កើន​ទ្បើ​ង ហើយ​ក្នុង​ចំណោម​អ្នក​ទាំងនោះ​ក៏​មាន​អ្នក​ទទួល​បានការ​ដំ​ទ្បើ​ង​ប្រាក់​ឈ្នួល​ផង​ដែរ ។ ក្នុង​នោះ​អ្នក​ដែល​មាន​ប្រាក់​ឈ្នួល​កើន​ទ្បើ​ង​សរុប​ប្រចាំឆ្នាំ​៩២៤​ដុល្លារ ក្នុង​ឆ្នាំ​២០១៤ នោះ​ពួក​គេ​នឹង​ត្រូវ​បង់​៥៤,៥​ដុល្លារ បន្ថែម​ពីលើ​ថ្លៃ​ធានា​រ៉ាប់រង​សុខភាព​សម្រាប់​ឆ្នាំ​នេះ ចំពោះ​ពលករ​ម្នាក់​ៗ ៕