ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​រ៉ែ​ដែក​នាំ​ចូល​ទីផ្សារ​ចិន​បន្ត​ធ្លាក់​ចុះ

9 ឆ្នាំ មុន

ក្រុង​ប៉េ​កាំ​ង​-​ចិន ៖ របាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ មក​រា បង្ហាញ​ថា តម្លៃ​ហាងឆេង​រ៉ែ ដែក​ដែល​បាន​បុក​ចូល​ទីផ្សារ​ប្រទេស​ចិន តាម​កំពង់​ផែ​ធំ​ៗ​ចំនួន​៣៣ បាន​បន្ត​ធ្លាក់​ថ្លៃ​ដដែល

ក្រុង​ប៉េ​កាំ​ង​-​ចិន ៖ របាយការណ៍​កាលពី​ថ្ងៃ​ទី​២៧ មក​រា បង្ហាញ​ថា តម្លៃ​ហាងឆេង​រ៉ែ ដែក​ដែល​បាន​បុក​ចូល​ទីផ្សារ​ប្រទេស​ចិន តាម​កំពង់​ផែ​ធំ​ៗ​ចំនួន​៣៣ បាន​បន្ត​ធ្លាក់​ថ្លៃ​ដដែល ដោយសារ​តែ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​តម្លៃ​ដែកថែប ។

សម្រាប់​ស​ប្តា​ហ៍​នេះ ស​ន្ទ​ស្សន៍​តម្លៃ​រ៉ែ​ដែក​នាំ​ចូល​ប្រទេស​ចិន​លំដាប់​រ៉ែ​សុទ្ធ​ល្អ​៦២% បាន​ធ្លាក់​ថ្លៃ​២​ពិន្ទុ ធៀប​នឹង​ស​ប្តា​ហ៍​មុន បើ​តាម​តួលេខ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ ។ ចំណែក​ការ​ទូទាត់​បញ្ជី​រ៉ែ​ដែក​ដែល​បាន​នាំ​ចូល​មាន​ចំនួន​១០១,៧៣​លាន​តោន កើនឡើង​២,៨៦% ឬ​២,៨៣​លាន​តោន ធៀប​នឹង​អំឡុង​ពេល​មុន (​ថ្ងៃ​ទី​១៣-១៩ មក​រា ឆ្នាំ​២០១៤) ។

តាម​ទិន្នន័យ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​នៃ​តម្លៃ​ទីផ្សារ​ដែកថែប បាន​នាំ​ឱ្យ​ហាងឆេង​រ៉ែ​ដែក​ថយ​ចុះ​ផង​ដែរ​កាលពី​ស​ប្តា​ហ៍​មុន ។ ដូចនេះ​វា​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា កត្តា​ចុះ​ថយ​នៃ​តម្រូវការ​ដែកថែប​នឹង​បន្ត​ជំរុញ​ឱ្យ​តម្លៃ​រ៉ែ​ដែក​ចុះថោក​ជាង​មុន ។ ម្យ៉ាងទៀត ទីផ្សារ​ផលិតផល​នេះ​ក៏​នឹង​បន្ត​ស្ងប់ស្ងាត់​រហូត​ដល់​ខែ​ក្រោយ ខណៈ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​ខិត​ជិត​មក​ដល់ ។

គួរ​បញ្ជាក់​ថា ទិន្នន័យ​ដើម​ពី​តម្លៃ​ហាងឆេង​ជួញដូរ​ផលិតផល​នេះ ត្រូវ​បាន​ប្រមែប្រមូល​តាម​រយៈ​ទិន្នន័យ​ទូ​ទាំង​ពិភពលោក​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ ក៏​ដូច​ជា​បណ្តាញ​អ្នក​ប្រមូល​ព័ត៌មាន​ជា​ច្រើន​ទៀត​ដែល​គេ​ដាក់​រួម​គ្នា​ទទួលយក​ការ​ពន្យល់​ពី​អ្នកវិភាគ​អំពី​វិស័យ​ដែក​និង​ដែកថែប ទាំង​ការ​លក់រាយ​និង​លក់​បោះ​ដុំ ៕