ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវ​ករ​ផ្សារ​ថ្មី​គីឡូម៉ែត្រ​លេខ៦​ធ្វើ​កូដ​កម្ម​តវ៉ា​ឱ្យ​ថៅ​កែ​ផ្សារ​បញ្ចុះ​តម្លៃ​តូប និង​ប្រើ​ពាក្យសម្តី​ឱ្យបាន​សមរម្យ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​​អាជីវ​ករ​​ផ្សារ​ថ្មី​គីឡូ​ម៉ែត្រ​លេខ​៦​ស្ថិត​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ក្រោល​គោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ប្រមាណ​ជា​១០០​នាក់​​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ មករា នេះ​បាន​នាំ​គ្នា​​​​ធ្វើ​កូដ​កម្ម​​​ដោយ​ឈរ​នៅ​មុខ​ផ្សារ​​

រាជ​ធានី​ភ្នំពេញ​ ៖ ​​អាជីវ​ករ​​ផ្សារ​ថ្មី​គីឡូ​ម៉ែត្រ​លេខ​៦​ស្ថិត​តាម​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ភូមិ​ក្រោល​គោ សង្កាត់​គីឡូ​ម៉ែត្រ​លេខ​៦ ប្រមាណ​ជា​១០០​នាក់​​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ មករា នេះ​បាន​នាំ​គ្នា​​​​ធ្វើ​កូដ​កម្ម​​​ដោយ​ឈរ​នៅ​មុខ​ផ្សារ​​ដើម្បី​ទាម​ទារ​ឱ្យ​ថៅ​កែ​ផ្សារ​ដែល​​​គេ​ស្គាល់​ឈ្មោះ​តុង សេង ជា​អភិ​បាល​រង​ខេត្ត​កំពង់​ស្ពឺ​បញ្ចុះ​តម្លៃ​តូប​ និង​​សុំ​កុំ​ឱ្យ​គណៈ​គ្រប់​គ្រង​ផ្សារប្រើ​ពាក្យ​គំរាម​កំហែង​លើ​អាជីវ​ករ​។

ក្នុង​លិខិតស្នើ​សុំរបស់​អាជីវករ​ទាម​ទារ​លក្ខ​ខណ្ឌ​ចំនួន​៩​ចំណុច គឺ១-ស្នើ​ឱ្យបង់​ប្រាក់​ឈ្នួល​​​តូប​ត្រឹម​២៥%​ ដោយ​សារ​ផ្សារ​មិន​ទាន់​ដំណើរ​ការ​ល្អ, ២-​ពេល​ផ្សារ​ដំណើរ​ការ​បាន​៨០​% ទើប​បង់​ឈ្នួល​តូប​ត្រឹម​៥០%, ៣-​ស្នើ​កុំ​ឱ្យ​ចាក់​សោ​តូប​​ពេល​អាជីវ​ករ​មានការ​ខក​ខាន​បង់​ថ្លៃ​ឈ្នួល​តូប​រយៈ​ពេល​មួយ​សប្តាហ៍​, ៤-ស្នើ​ឱ្យ​ផ្សារ​ធ្វើ​តាម​ផែន​ការ​ដែល​បាន​និយាយ​ជាមួយ​អាជីវករ​​​, ៥-សុំ​ឱ្យ​ផ្សារ​អនុវត្ត​តាម​​គោល​ការណ៍​ផ្សារ​កុំ​ឱ្យ​ចេះតែ​ធ្វើ​អ្វី​តាម​ចិត្ត​, ៦-សុំ​កុំ​ឱ្យ​គណៈ​គ្រប់​គ្រង​ផ្សារ​យក​អំណាច​មក​គំរាម​កំហែង​អាជីវករ​, ៧-ពេល​អាជីវ​ករ​រ​វល់​កិច្ច​ការ​ផ្ទាល់​ខ្លួន​មិន​បាន​បើក​តូប​ សុំ​កុំ​ឱ្យ​គំរាម​បិទ​ទ្វារ​តូប​, ៨-ជួយ​រក​មធ្យោ​បាយ​ឱ្យ​ផ្សារ​ដំណើរ​ការ​បាន​លឿន​ និង​៩-ផ្តល់​សិទ្ធិ​ឱ្យ​អាជីវ​ករ​សេង​តូប​បាន​ ដោយ​មិន​មានការ​បំបិទ​សិទ្ធិ​។

គួរ​បញ្ជាក់ថា ផ្សារ​ខាង​លើ​នេះ​ចាប់​ផ្តើម​ដំណើរ​ការ​តាំង​ពី​ថ្ងៃ​ទី​៧ កញ្ញា ២០១៤ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព