ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោញី​មួយក្បាល​ត្រូវចោរលួចយក​ពន្លះសាច់​អស់​ខ្លះ ទុក​ឆ្អឹងនិង​សាច់ខ្លះទៀត​ឱ្យម្ចាស់វិញ​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ គោ​ញី​​មួយ​ក្បាល​​ត្រូវ​​​ចោរ​លួច​យក​ទៅពន្លះ​យក​សាច់​អស់​​មួយ​ចំនួន ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​​​វេលា​​ម៉ោង​០៥ ​និង​៣០​នាទី​

ខេត្ត​កំពង់​ឆ្នាំង​ ៖ គោ​ញី​​មួយ​ក្បាល​​ត្រូវ​​​ចោរ​លួច​យក​ទៅពន្លះ​យក​សាច់​អស់​​មួយ​ចំនួន ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​​​វេលា​​ម៉ោង​០៥ ​និង​៣០​នាទី​ល្ងាច​​ថ្ងៃ​ទី២៧ ​មករា ​​២០១៥ ស្ថិត​​​នៅព្រំ​ប្រទល់​​ឃុំ​រលាប្អៀរ និង​ឃុំ​​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ ​ ។

ប្រភព​បាន​ឱ្យ​​​ដឹងថា ស្ត្រី​​ជា​ម្ចាស់​គោ​​​ឈ្មោះជូ គឹ​ម​​សៀន អាយុ​៦៨​​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​​ខ្មែរ ឃុំ​រលា​ប្អៀរ ស្រុក​រលា​ប្អៀរ គាត់​​បាន​ទៅ​ស្នាក់​​នៅ​ធ្វើ​ចម្ការ​​នៅ​ខាងលិច​​ភូមិ​​ជាប់​ព្រំ​ប្រទល់​​ឃុំ​ជ្រៃ​​បាក់​​ ។ លុះ​នៅ​​យប់​​ថ្ងៃ​ទី​​២៥ ​មករា ម្ចាស់​គោ​បាន​​បាត់គោ​ញី​ធំ​១​​ក្បាល​ពី​ខ្ទម​ចម្ការ ប៉ុន្តែ​មិន​​នឹកស្មានថា​ ចោរលួច​យក​ទៅ​ឡើយ លុះ​ព្រឹក​​ឡើង​​ក៏​គាត់​មិន​អើពើរូតរះ​ដើរ​រក​​ដែរ ព្រោះ​ជា​ទម្លាប់​របស់​​អ្នក​ស្រុក​នៅ​ទីនោះ​​ ខ្លះ​គេ​លែងគោ​-​ក្របី​ចោល​៤-១០​ថ្ងៃ ​ទើប​គេ​ដើរ​ម្តង​មិន​ដែល​មាន​ចោរលួច​បែប​នេះ​​ឡើយ​ ។

នៅល្ងាច​​ថ្ងៃ​ទី​២៧ ​មករា​ ​២០១៥ ក៏ស្រាប់តែ​​​ប្រទះ​ឃើញ​​​គោ​​ដែល​ពួក​​ចោរពន្លះ​យក​សាច់​អស់​មួយ​ចំនួន​​ទៅ​ហើយ នៅ​ចំណុច​កើេតហតុ​ខាងលើ ទើប​ផ្តល់​ដំណឹង​នេះដល់​ម្ចាស់​គោ ហើយ​ពេល​ទៅ​មើល​ទើប​ដឹង​ថា​ គោ​ដែល​ចោរពន្លះ​យក​សាច់​នោះ ជា​គោ​​ញី​របស់​ឈ្មោះជូ គឹ​ម​សៀន មែន ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព