ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះម៉ូតូប​ម្រុងបត់ឆ្វេង​ ត្រូវម៉ូតូ១​គ្រឿង​ទៀតបុក​បណ្តាល​ឱ្យដួល​រងរបួសធ្ងន់​ស្រាល៤​នាក់

9 ឆ្នាំ មុន

ខេត្តប៉ៃ​លិន ​​ ៖ យុវជនម្នាក់​រងរបួស​ធ្ងន់ ត្រូវ​បងប្អូន​ដឹកតាម​ម៉ូតូបញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ដោយ​សារក​រណី​គ្រោះ​ថ្នាក់ច​រាចរណ៍ ​បើកបរ​ម៉ូតូ​ម្នាក់ឯង​បម្រុង​នឹងបត់​ឆ្វេង​ត្រឡប់​ទៅក្រោយ​វិញ ក៏ត្រូវ​ម៉ូតូ​

ខេត្តប៉ៃ​លិន ​​ ៖ យុវជនម្នាក់​រងរបួស​ធ្ងន់ ត្រូវ​បងប្អូន​ដឹកតាម​ម៉ូតូបញ្ជូន​ទៅសង្គ្រោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ដោយ​សារក​រណី​គ្រោះ​ថ្នាក់ច​រាចរណ៍ ​បើកបរ​ម៉ូតូ​ម្នាក់ឯង​បម្រុង​នឹងបត់​ឆ្វេង​ត្រឡប់​ទៅក្រោយ​វិញ ក៏ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បើកបរ ​ស្រប​ទិសគ្នា​ក្នុង​ល្បឿ​នលឿន​ ជ្រុល​ចង្កូត​ទៅបុក​ចំពាក់​កណ្តាល​ម៉ូតូ​ពេញ​ទំហឹ​ង បណ្តា​ល​ឱ្យ​មនុស្ស​ ​ និង​​ម៉ូតូដួល​​ប្រាវអូស​​ប្រហែល​​៣ម៉ែត្រ​​ ។ ​

ហេតុ​ការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍​នេះ បាន​កើត​ឡើងកាល​ពីវេលាម៉ោង១​ និង៥០នាទី រសៀលថ្ងៃ​ទី២៧ ​ខែ មករា ​​ឆ្នាំ២០១៥ ​​នៅតាមប​ណ្តោយផ្លូវ​ជាតិលេខ​៥៧ ចំណុចផ្លូវ​កែង​បែក​ចូល​វិទ្យាល័យ​ហ៊ុនសែន​ក្រុង​ទេព​និម្មិត ស្ថិតនៅ​ភូមិអូរតា​ពុកក្រោម ​សង្កាត់ទួលល្វា​ ក្រុងប៉ៃលិន​ ។

ប្រភព​ព័ត៌មានពី​សមត្ថកិច្ចន​គរបាល​ចរាចរណ៍​បានឱ្យ​ដឹងថា​ជនរង​គ្រោះទី១. ​ឈ្មោះ ​សឿន រី ​ភេទប្រុស អាយុ១៧​ឆ្នាំ ​រងរបួស​ធ្ងន់បាក់​ក.ជើង​ឆ្វេង ​និងរលាត់រ​យះ​ដៃ ខ្លួន ​រស់នៅ​ភូមិអូរ​ពឺត ​សង្កាត់​ទួល​​ល្វា​ក្រុងប៉ៃ​លិន​ ដោយ​បើកបរ​ម៉ូតូម្នាក់​ឯង​ម៉ាក​ឌ្រីមសេ​១២៥ ​ពណ៌ខ្មៅ ​ស៊េរីឆ្នាំ២០០៩ ​ពាក់ស្លាក​លេខ​ប៉ៃលិ​ន 1A​-1401​ រងការ​ខូចខាត​បែកម៉ាស៊ី​ន និងខូចខាតផ្នែកខាង​មុខ ។

ចំណែក​អ្នកបើកប​រម៉ូតូ១​គ្រឿងទៀត ​ឈ្មោះ ច្រាយ ​ម៉េងហួត ​ភេទប្រុស ​អាយុ២៤ឆ្នាំ ​ជាជាង​​ជួសជុលរថ​យន្ត រងរ​បួស​ស្រាល ​​ជាអ្នកបើកប​រម៉ូតូម៉ាក​ឌ្រីម​សេ១២៥​ស៊េរីឆ្នាំ​២០០៦​ពណ៌ខ្មៅ​ពាក់​ស្លាក​លេខ​ប៉ៃលិន 1A-0337​ រងការ​ខូចខាត​ផ្នែកខាង​មុខយ៉ាង​ដំណំ ​រស់នៅភូមិអូរ​តាពុកលើ ​ សង្កាត់ទួ​លល្វា ក្រុង​ប៉ៃ​លិន និងអ្នក​រួមដំ​ណើរ​ចំនួន​​២នាក់ ទី១. ឈ្មោះ ​ខៃ សីហា ភេ​ទប្រុស ​អាយុ២៤ឆ្នាំ រ​ងរបួស​ស្រាល រ​ស់នៅភូមិ​ប៉ាហ៊ីត្បូង ​សង្កា ត់ប៉ៃលិន​ ក្រុងប៉ៃ​លិន ​និងទី២.​ឈ្មោះ ​ជាង គឹមអ៊ី ​ភេទប្រុស ​អាយុ២៥ឆ្នាំ រ​ងរបួស​ស្រាល ​ មុខរបរជាង​ដែក រស់​នៅភូមិ​អូរពឺត ​សង្កាត់ទួលល្វា ​ក្រុងប៉ៃលិន ​។