ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​​​​សមត្ថ​កិច្ច​បន្ត​សួរ​នាំ​ស្ត្រី​ឈ្មោះ​ទ្រី ណាត់​បារាំង រឿង​រត់​ការ​ទម្លាក់​លោក​ចៅ​ហ្វាយ​ក្រុង​ប៉ោយ​ប៉ែត​

9 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែ​ត ​៖ តាម​ប្រភព​ច្បាស់​ការណ៍​ពី​សមត្ថកិច្ច​បានឱ្យ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៧ មក​រា​នេះ​ថា​ ស្ត្រី​ម្នាក់​ឈ្មោះ​ទ្រី ណាត់​បារាំង អាយុ​៤៧​ឆ្នាំ ដែល​ត្រូវ​ប៉េ​អឹ​មក្រុង​ប៉ោយ​ប៉ែ​ត​​

ក្រុង​ប៉ោយ​ប៉ែ​ត ​៖ តាម​ប្រភព​ច្បាស់​ការណ៍​ពី​សមត្ថកិច្ច​បានឱ្យ​អ្នក​សារព័ត៌មាន​ក្នុងស្រុក​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៧ មក​រា​នេះ​ថា​ ស្ត្រី​ម្នាក់​ឈ្មោះ​ទ្រី ណាត់​បារាំង អាយុ​៤៧​ឆ្នាំ ដែល​ត្រូវ​ប៉េ​អឹ​មក្រុង​ប៉ោយ​ប៉ែ​ត​​ ឃាត់ខ្លួន​កាលពី​ម្សិល​មិ​ញយក​ទៅ​សួរនាំ ​​រឿង​រត់ការ​ទម្លាក់​លោក​ង៉ោ ម៉េ​ង​ជ្រួ​ន អភិបាលក្រុង​ប៉ោយ​ប៉ែ​ត រួច​ដំឡើង​ឈ្មោះ​លោក​ឱ​ក សុ​ផា​ន ជំនួស​នោះ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៧ មក​រា ២០១៥​នេះ​មិន​ទាន់​មានការ​ដោះ​លែង​នៅឡើយ​ទេ ដោយ​ស្ត្រី​រូប​នោះ​ត្រូវ​ប៉េ​អឹ​ម​ក្រុង​ប៉ោយ​ប៉ែ​តបញ្ជូន​ខ្លួនទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យដេ​ម្បី​សួរនាំ​បន្ត​ទៀត​។

ដោយឡែក​ប្រភព​ច្បាស់ការណ៍ បានឱ្យ​ដឹង​ថា ស្ត្រី​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចោទប្រកាន់​ពី​បទ​ឆបោក​ និង​យកឈ្មោះ​ថ្នាក់ដឹកនាំ​កំពូល​យក​មក​ប្រើប្រាស់​ថែម​ទៀត​ផង ។ ចំណែក​លោក​ឱ​ក សុ​ផា​ន ដែល​ជាប់​ពាក់​ព​ន្ឋ័​​​ក្នុង​ករណី​នេះ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា រូប​លោក​គឺជា​ជន​រង​គ្រោះ​តែ​ប៉ុណ្ណោះ ។ លោក​ឱ​ក សុ​ផា​ន បាន​បន្ត​ថា តាំងពី​មុន​មក​រូប​លោក​មិន​ធ្លាប់​ស្គាល់​ស្ត្រី​ឈ្មោះ​ចែ​បារាំង នេះ​ទេ ទើបតែ​​នៅ​ថ្ងៃ​ទី​​២០ ​​
ម​ក​​​រា នេះ​​រូប​លោក​​បាន​ស្គាល់​ឈ្មោះ​ចែ​​​​បារាំង តាម​​រយៈមិត្ត​​​ភ​ក្កិម្នាក់​​​ឈ្មោះ​សូ មឿ​ន ​នៅ​ហាង​​កាហ្វេ​ម្តុំ​ផ្សារ​​​​អគ្គ​ថ្មី ដោយ​​​បាន​​និយាយ​​​​ប្រទាក់​​សម្តី​គ្នា រួច​ហើយ​ក៏​បាន​បើករថយន្ត​ម៉ាក កា​ម​រី​បា​ឡែ​ន​របស់​លោក​មួយ​គ្រឿង​ជូន​ស្ត្រី​ឈ្មោះ​ចែ​បារាំង ដើរ​កម្សាន្ត​មើល​ព្រំប្រទល់​ជុំវិញ​ក្រុង​ប៉ោយ​ប៉ែ​ត​តែ​ម្តង ។

បន្ទាប់​មក​ស្ត្រី​ឈ្មោះ​ចែ​បារាំង ក៏​បាន​សួ​នាំ​រត់ការ​ឱ្យ​រូប​លោក​ឡើង​កាន់​តំណែង​ជា​ចៅហ្វាយ​ក្រុង​ប៉ោយ​ប៉ែ​ត​ថ្មី ជំនួស​លោក​ង៉ោ ម៉េ​ង​ជ្រួ​ន តែ​ម្តង ។ លោក​ឱ​ក សុ​ផា​ន បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ការ​រត់ការ​ឱ្យ​រូប​លោក​ឡើង​កាន់​ជា​ចៅហ្វាយ​ក្រុង​នោះ​គឺ រូប​លោក​បាន​និយាយ​ប្រាប់​ស្ត្រី​ឈ្មោះ​ចែ​បារាំង វិញ​ថា រូប​លោក​គ្មាន​លុយ​សម្រាប់​សូកប៉ាន់​ដល់​ថ្នាក់លើទេ ហើយ​ក៏​មិន​ទាន់​មាន​ខាតបង់​លុយកាក់​មួយ​រៀល​នៅឡើយ​ដែរ តែ​ស្ត្រី​ឈ្មោះ​ចែ​បារាំង នោះ​បាន​ប្រាប់​មក​លោក​ឱ​ក សុ​ផា​ន វិញ​ថា ឱ្យ​តែ​ព្រម​ធ្វើ គឺ​មិន​ចាំបាច់​ប្រើ​លុយ​កាក់​អ្វី​ទេ ចាំ​គេ​ជួយ ។

ពេល​នោះ​លោក​ក៏​យល់ព្រម​រួច​ក៏​បាន​រៀបចំ​ឯកសារ​ពាក់​ព័ន្ធ​មាន​ដូច​ជា​អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ​ត្រៀម​យក​ជូន​ស្ត្រី​ឈ្មោះ​ចែ​បារាំង នោះ​តែ​ម្តង ។ លោក​ឱ​ក សុ​ផា​ន បាន​បញ្ជាក់​ថា រឿង​រាវ​មិន​ទាន់​បាន​សម្រេច​ផង​រឿង​ក៏​បែក​ខ្ច​រខ្ចាយ​តាម​ហាង​កាហ្វេ គុយទាវ ឮ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​ត្រូវ​កម្លាំង​ប៉េ​អឹ​មក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ទៅ​ឃាត់ខ្លួន​ស្ត្រី​ឈ្មោះ​ចែ​បារាំង រួម​ទាំង​រូប​គាត់ និង​ឈ្មោះ​សូ មឿ​ន កាលពី​រសៀល​ថ្ងៃ​ទី​២៦ មក​រា​ ម្សិល​មិ​ញ​នៅ​ចំណុច​ភោ​ជនីយ​ដ្ឋា​ន​កញ្ចុះ​៥០ (​ហៅ​ស្តង់​តា​ងួ​ន​) ស្ថិត​ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត មក​សួរនាំ​តែ​ម្តង​ទៅ ៕​​