ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្រ្តី​ក្រសួងសុខាភិបាល​ ៖ អ្នកភូមិរកា ​២២៦នាក់​ ផ្ទុកមេរោគអេដស៍

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល​របស់ប្រទេសកម្ពុជា ​លោក ម៉ម ប៊ុនហេង​ បានឲ្យដឹងថា​ ” គិតត្រឹមថ្ងៃទី២២ ​មករា ២០១៥​ អ្នកភូមិរកា ស្រុក​សង្កែ​ ​ខេត្តបាត់ដំបង ​២២៦នាក់ ​បានត្រូវរកឃើញថា​ឆ្លងមេរោគអេដស៍ ” ។

លោករដ្ឋមន្រ្តីមាន​ប្រសាសន៍បា្រប់ក្រុម​អ្នករាយការណ៍​ព័ត៌មានយ៉ាងដូច្នេះ​នៅប៉ុន្មាននាទីមុននេះ ​ក្រោយពេលលោក​បានដឹកនំាមន្រ្តីជំនាញ​របស់ខ្លួន​ចូល​ទៅឆ្លើយបំភ្លឺ​ចំពោះមុខគណៈកម្មការទី៨​នៃរដ្ឋសភា​ពាក់ព័ន្ឋនឹងបច្ចុប្បន្នភាព​នៃការរីករាលដាល​មេរោគអេដស៍ ​និងលទ្ឋផល​ជាជំហានដំបូង​នៃ​ការអង្កេត​ស្រាវជ្រាវ​ករណីការឆ្លងមេរោគអេដស៍​នៅក្នុងភូមិរកា​ និង​ វិធានការអនុវត្តន៍បន្ត​របស់ក្រសួងសុខាភិបាល​ នៅិមានរដ្ឋសភាជាតិ ​នារសៀលថ្ងៃទី២៧ មករា ២០១៥ ។

បើតាមលោកវេជ្ជបណ្ឌិត​ ម៉ម ប៊ុនហេង​ នៅពេលនេះ​មន្រ្តីជំនាញបាននិងផ្តល់​ប្រឹក្សា ​និងផ្តល់ថ្នំា​ប្រឆាំង​មេរោគអេដស៍ដល់​អ្នកផ្ទុកមេរោគអេដស៍​ទំាង២២៦​នាក់​នោះ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូននៅ​លើសារព័ត៌មាន​កោះសន្តិភាព ៕