ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធដារ​ហ្វ៊ី​លី​ពី​នខា​ត​907,48​លាន​ដុល្លារ​ដោយសារ​ប្រេង​ធ្លាក់​ថ្លៃ

9 ឆ្នាំ មុន

ក្រុង​ម៉ានីល​-​ហ្វ៊ី​លី​ពី​ន ៖ ការិយាល័យ​ពន្ធដារ​ជាតិ​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន ស្ថិត​ក្នុង​កម្រិត​នៃ​ការ​ខាតបង់​ចំណូល​ប្រមាណ​ជា​៩០៧,៤៨​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ដោយសារ​តែ​ការ​បន្ត​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង

ក្រុង​ម៉ានីល​-​ហ្វ៊ី​លី​ពី​ន ៖ ការិយាល័យ​ពន្ធដារ​ជាតិ​របស់​ប្រទេស​ហ្វ៊ី​លី​ពី​ន ស្ថិត​ក្នុង​កម្រិត​នៃ​ការ​ខាតបង់​ចំណូល​ប្រមាណ​ជា​៩០៧,៤៨​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ដោយសារ​តែ​ការ​បន្ត​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង ដែល​ជា​លទ្ធផល​នៃ​ការ​ផ្គត់ផ្គង់​លើ​ពិភពលោក ។

លោក John Sevilla គណៈកម្មការ​ពន្ធដារ​បាន​និយាយ​ថា ភ្នាក់ងារ​របស់​លោក​រំពឹង​ថា ការ​ប្រមូល​ចំណូល​ពី​ប្រេង​នឹង​ថយ​ចុះ​ធៀប​នឹង​ឆ្នាំ​មុន ដោយសារ​គេ​ពុំ​ទាន់​មើលឃើញ​ពី​ការ​បញ្ចប់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រេង​នៅ​ទ្បើ​យ ។ តម្លៃ​ប្រេង​ពេល​នេះ​ធ្លាក់​ចុះ​មក​នៅ​កម្រិត​ទាប​បំផុត​សម្រាប់​រយៈពេល​ជិត​៦​ឆ្នាំ​នេះ ដែល​នាំ​ឱ្យ​ទិន្នផល​ដែល​សម្រេច​បាន​ខ្ពស់​ប៉ះទង្គិច​ជាមួយនឹង​តម្រូវការ​បន្ទាន់ ពិសេស​ក្នុង​តំបន់​អឺរ៉ុប​ដែល​បាន​រង​គ្រោះ​ដោយសារ​បញ្ហា​ចរាចរណ៍​សាច់ប្រាក់​យ៉ាងច្រើន​លើសលប់ និង​ក្នុង​តំបន់​អាស៊ី​ដូច​ជា​ប្រទេស​ចិន​ដែល​នាំ​ឱ្យ​សេដ្ឋកិច្ច​កើន​ទ្បើ​ង​យឺត រីឯ​ជប៉ុន​ក៏​កំពុង​ពុះពារ ដើម្បី​ឱ្យ​សេដ្ឋកិច្ច​ងើប​ទ្បើ​ង​វិញ ។

លោក John Sevilla បាន​បន្ថែម​ថា ២២%​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​២០១៤ របស់​ការិយាល័យ​ពន្ធដារ​ជាតិ គឺ​ទទួល​បាន​មក​ពី​ការ​នាំ​ចូល​ប្រេង ។ គួរ​រំឭក​ថា កាលពី​ឆ្នាំ​២០១៤​កន្លង​មក ទីភ្នាក់ងារ​ពន្ធដារ​ជាតិ​មួយ​នេះ ប្រមូល​ចំណូល​បាន​៨,៣៩​ពាន់​លាន​ដុល្លារ ដោយ​ផ្អែក​លើ​ទិន្នន័យបឋម ។ បរិមាណ​នេះ​ច្រើន​ជាង​ឆ្នាំ​២០១៣ ប្រមាណ​ជា​២០% ប៉ុន្តែ​ស្ថិត​ក្រោម​ទិស​ដៅ​សម្រេច​ឱ្យ​បាន​៩,២៥​ពាន់​លាន​ដុល្លារ​របស់​អង្គភាព ។

ទោះជា​យ៉ាងណា ការ​ប្រើប្រាស់​គ្រឿង​អេ​ទ្បិ​ច​ត្រូ​និក​ក្នុង​កិច្ចការជំនួញ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើ​ង​នូវ​ការ​ជំរុញ​ការ​ប្រមូល​ពន្ធ​របស់​អង្គភាព​នេះ ៕