ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​ដល់​បក្សនយោបាយ​ទាំងអស់​សូមកុំ​យក​ព្រះសង្ឃ​ធ្វើ​ជា​ឈ្នាន់​សម្រាប់​បម្រើនយោបាយ​របស់​ខ្លួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​លោកប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​អំពាវនាវ​ម្តង​ហើយ ម្តងទៀត​ដល់​គណបក្ស​នយោបាយ​ទាំងអស់​សូមកុំ​ឲ្យ​យក​ព្រះសង្ឃ​ធ្វើ​ជា​ឈ្នាន់​សម្រាប់​បម្រើនយោបាយ

រាជធានី​ភ្នំពេញ ៖ ​លោកប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​អំពាវនាវ​ម្តង​ហើយ ម្តងទៀត​ដល់​គណបក្ស​នយោបាយ​ទាំងអស់​សូមកុំ​ឲ្យ​យក​ព្រះសង្ឃ​ធ្វើ​ជា​ឈ្នាន់​សម្រាប់​បម្រើនយោបាយ​របស់​ខ្លួន ដោយ​ទុក​ឲ្យ​ព្រះសង្ឃ​ជាទី​គោរព​សក្ការៈ​របស់​ប្រជាពលរដ្ឋ​ទូទៅ ។

លោកប៉ា សុ​ជាតិ​វង្ស ​ធ្វើការ​អំពាវនាវ​បែប​នេះ​ក្នុង​ពេល​លោក​អញ្ជើញ​ជា​អធិបតី និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សមិទ្ធិ​ផល​នានា​ក្នុង​វត្ត​វិមាន​តេជៈ ហៅ​វត្ត​ស្រះ​ចក ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ នា​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ២០១៥​នេះ ​ដើម្បី​ទុកជា​គរុ​ភ​ណ័​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​តរៀង​ទៅ ។

លោក​គួ​ច ចំរើន​ អភិបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា «វត្ត​ស្រះ​ចក​នេះ កាលពីដើម​ឡើយ​ជាទីទំនាប​បាត​បឹង មានព្រៃ​ដុះ​ស៊ុបទ្រុប​សំបូរ​ដោយ​កំប្លោក និង​ចក​ដែល​មានទឹក​ខូ​ប​ប្រាំង​ខូ​ប​វស្សា អាស្រ័យ​ដោយ​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា ប្រជា​ពុទ្ធ​បរិ​ស័​ទនៅ​តំបន់នេះ​ក៏​បាន​មូលមតិ​គ្នា​ខិតខំ​បរិ​ច្ចាគធនធាន​ជា​បណ្តើរ​ៗ​រហូត​បង្កើត​បាន​វត្ត​នេះ​ឡើង​ ដែលរហូត​មក​ដល់​ពេល​នេះ វត្ត​ស្រះ​ចក​មាន​ចំណាស់​៨៣​ឆ្នាំ​ហើយ​ក្រោម​ការ​ដឹកនាំ​របស់​ចៅអធិការ​ចំនួន​៨​ជំនាន់ ​គិត​ពី​ឆ្នាំ​១៩៧០​មក ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព