ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចោទសួរពី​លទ្ឋផលជំហានដំបូង​នៃការអង្កេតករណីឆ្លងមេរោគអេដស៍​នៅភូមិរកាបានផ្តើមឡើង​ហើយនៅរសៀលនេះ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ដូចតាមការគ្រោងទុក​ នៅម៉ោងជាង២រសៀលថ្ងៃទី២៧ ​មករា ២០១៥នេះ​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ​លោក ម៉ម ប៊ុនហេង ​បាន​ដឹក​

រាជធានីភ្នំពេញ ​៖ ដូចតាមការគ្រោងទុក​ នៅម៉ោងជាង២រសៀលថ្ងៃទី២៧ ​មករា ២០១៥នេះ​ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ​លោក ម៉ម ប៊ុនហេង ​បាន​ដឹក​នំា​​មន្រ្តី​​ជំនាញ​របស់ខ្លួនចូលទៅឆ្លើយ​បំភ្លឺចំពោះមុខ​គណៈកម្មការសុខាភិបាល ​សង្គមកិច្ច ​អតីតយុទ្ឋជន ​យុវនីតិសម្បទា ​ការងារ​បណ្តុះ​បណ្តាលវិជ្ជាជីវៈ និង កិច្ចការនារី ​( គណៈកម្មការទី៨ ) ​នៃរដ្ឋសភា ​ដឹកនំា​ដោយលោកស្រី​ កែ សុវណ្ណរតន៍​ មកពីគណបក្សប្រឆាំង ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ​ការចោទសួរខាងលើនេះ​ផ្តោតសំខាន់ទៅលើ​បច្ចុប្បន្នភាពនៃ​ការ​រីករាល​ដាល​មេរោគអេដស៍ និងលទ្ឋផលជាជំហាន​ដំបូងនៃការអង្កេតស្រាវជ្រាវ​ករណីឆ្លមេរោគអេដស៍​នៅក្នុងភូមិរកា ​ស្រុកសង្កែ​ ខេត្តបាត់ដំបង ​និង វិធានការអនុវត្តន៍​បន្តរបស់ក្រសួង​សុខាភិបាលនាពេលអនាគត​លើបញ្ហាជំងឺអេដស៍នៅកម្ពុជា ៕