ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ជជុះ​នៅ​អា​មេ​រិ​ក​ធ្លាក់​ថ្លៃ​ដោយសារ​ទីផ្សារ​រថយន្ត​ថ្មី​រីក​ដូច​ផ្សិត

9 ឆ្នាំ មុន

តាម​បណ្តាញ​ព័ត៌មាន​បរទេស​ការ​លក់​រថយន្ត​ថ្មី​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក បាន​ស្ទុះ​ទ្បើ​ង​ជា​ហេតុ​នាំ​ឱ្យ​តម្លៃ​ហាងឆេង​រថយន្ត​ជជុះ ឬ​មួយ​ទឹក​ៗ​បច្ចុប្បន្ន​ធ្លាក់​ថ្លៃ ។ កាលពី​ឆ្នាំ​២០១៣

តាម​បណ្តាញ​ព័ត៌មាន​បរទេស​ការ​លក់​រថយន្ត​ថ្មី​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក បាន​ស្ទុះ​ទ្បើ​ង​ជា​ហេតុ​នាំ​ឱ្យ​តម្លៃ​ហាងឆេង​រថយន្ត​ជជុះ ឬ​មួយ​ទឹក​ៗ​បច្ចុប្បន្ន​ធ្លាក់​ថ្លៃ ។ កាលពី​ឆ្នាំ​២០១៣ ការ​លក់​រថយន្ត​ថ្មី​បាន​កើន​ទ្បើ​ង​៥,៩% ឬ​ស្មើនឹង​១៦,៥​លាន​គ្រឿង ។

អ្នកជំនាញ​ជាន់ខ្ពស់​របស់​ធនាគារ Jonathan Banks ផ្នែក​មគ្គុទ្ទេសក៍​រថយន្ត​មួយ​ទឹក ឬ​ជជុះ​របស់​សមាគម​ឈ្មួញកណ្តាល​រថយន្ត​សហរដ្ឋអាមេរិក បាន​ថ្លែង​ថា នេះ​ជា​លើក​ដំបូង​ហើយ​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លង​មក ដែល​តម្លៃ​លក់​ទ្បៃ​ទ្បុ​ង​បោះ​ដុំ​រថយន្ត​ជជុះ​បាន​កើន​ទ្បើ​ង​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៤ ហើយ​វា​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ គិត​ចាប់ពី​១០​ឆ្នាំ​មុន ដែល​តម្លៃ​ជា​មធ្យម​បាន​ធ្លាក់​ចុះ​១,៤% មក​ទល់​នឹង​ពេល​នេះ ។ ដោយ​ផ្អែក​លើ​ការ​លក់​លើ​ទីផ្សារ​បច្ចុប្បន្ន បណ្តា​អ្នកទិញ​រថយន្ត​ជជុះ​ក្នុង​រយៈពេល​៣​ខែ​ដំបូង នៃ​ឆ្នាំ​២០១៥​នេះ​នឹង​អាច​រក​ទិញ​បាន​នូវ​តម្លៃ​លក់​ប្រហាក់ប្រហែល ឬ​ធូរ​ថ្លៃ​ជាង​អំ​ទ្បុ​ង​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៤ ។ ជាង​នេះ​ទៅ​ទៀត ហាងឆេង​ចុះថោក​បែប​នេះ ក៏​បណ្តាល​មក​ពី​ឥទ្ធិពល​នៃ​តម្លៃ​រថយន្ត​មួយ​ទឹក ដែល​ធ្លាក់​ថ្លៃ​ដោយសារ​ការ​ទូទាត់​សំណង​មក​វិញ​នៃ​ពន្ធ បន្ទាប់​ពី​តម្លៃ​សាំង​ធ្លាក់​ចុះ គួប​ផ្សំ​នឹង​កត្តា​ផ្សេង​ៗ​តាម​រដូវ​ក៏​នាំ​ឱ្យ​តម្លៃ​លក់​មាន​ហាងឆេង​ដូច្នេះ​ដែរ ។ រហូត​មក​ដល់​ពេល​នេះ តម្លៃ​ទីផ្សារ​គឺ​មាន​ភាព​ខុស​គ្នា​និង​ប្រែប្រួល​ច្រើន​រវាង​រថយន្ត​ថ្មី​និង​ជជុះ ដែល​បណ្តាល​មក​ពី​អ្នកទិញ​ភាគច្រើន​ងាក​មក​រក​រថយន្ត​ថ្មី​វិញ ដែល​នាំ​ឱ្យ​ការ​លក់​កើន​ទ្បើ​ង​ខ្លាំង រហូត​ហាងឆេង​រថយន្ត​ជជុះ​ជួប​និន្នាការ​បែបនេះ ។ ប៉ុន្តែ​ជាមួយនឹង​ភាព​អត់​ការងារ​ធ្វើ​ដែល​មាន​កម្រិត​ទាប​បំផុត​ក្នុង​ឆ្នាំ​២០០៨ លទ្ធផល​នៃ​ការ​ទូទាត់​បញ្ជី​រថយន្ត​ជជុះ បាន​ស្តារ​ស្ថាន​ការ​ទ្បើ​ង​វិញ​នូវ​កម្រិត​ប្រក្រតី​ទាំង​រថយន្ត​ថ្មី​និង​ជជុះ ដែល​កំពុង​ស្វែងរក​ការ​ចាប់អារម្មណ៍​ពី​អ្នកទិញ ។

ទោះជា​យ៉ាងណា ក្រុមហ៊ុន TrueCar បាន​ប៉ាន់​ប្រមាណ​ថា ការ​ផ្គត់ផ្គង់​រថយន្ត​ជជុះ​របស់​សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​២០១៥​នឹង​ឈាន​ទៅ​រក​កម្រិត​ច្រើន​ជាង​ធម្មតា បន្ទាប់​ពី​ការ​ទូទាត់​បញ្ជី​ឃើញ​ថា មាន​សភាព​ស្ងប់ស្ងាត់​បន្តិច ។ ដោយ​ការ​ផ្គត់ផ្គង់​រថយន្ត​ជជុះ​ស៊េរី​ចាស់ខែ​ឆ្នាំ​៥​ឆ្នាំ​ហើយ​នោះ កើន​ទ្បើ​ង​១០%​នៅ​ឆ្នាំ​នេះ ៕