ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​គយចល័តចុះប្រតិបត្តិការបង្ក្រាប​ម៉ូតូ​គេច​ពន្ធ​បាន​ចំនួន១២គ្រឿង​នៅ​ស្រុកស្វាយទាប

9 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង ៖ ​ក្រុម​​គយ​ច​ល័ត​​នាយកដ្ឋាន​​បង្កា​​បង្ក្រាប​បទល្មើស​​នៃ​អគ្គនាយក​ដ្ឋាន​​គយ ​និង​រដ្ឋាករ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​​ព្រាប

ខេត្ត​ស្វាយ​រៀង ៖ ​ក្រុម​​គយ​ច​ល័ត​​នាយកដ្ឋាន​​បង្កា​​បង្ក្រាប​បទល្មើស​​នៃ​អគ្គនាយក​ដ្ឋាន​​គយ ​និង​រដ្ឋាករ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​​ព្រាប​គី​រ៉ាត់ ​សហការ​ជាមួយ​​កងរាជអាវុធ​ហត្ថ​លើ​​ផ្ទៃ​ប្រទេស​ និង​កងរាជអាវុធហត្ថ​​ខេត្ត​ បាន​ចុះ​បង្ក្រាប​បទ​ល្មើស​ម៉ូតូ​​គេចពន្ធ​ ដែល​នាំ​​ចូល​ពី​​ប្រទេស​វៀតណាម​តាម​ច្រក​របៀង​នានា​ចូល​មក​ទឹកដី​ខេត្តស្វាយរៀង ​ដោយ​មាន​​ម៉ូតូ​ស៊េរី​​ទំនើប​ៗ​ ដែល​ជាប់​អត្រា​​ពន្ធ​ខ្ពស់​​ចំនួន​១២​គ្រឿង ​កាលពី​​​វេលា​ម៉ោង​២​​រសៀល​​ រហូត​​ដល់​ម៉ោង​០៥ល្ងាច​​ថ្ងៃ​ទី​២៦ ​មក​រា​ ២០១៥​ ស្ថិតនៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ក្នុងភូមិ​លៀប​ ឃុំ​កណ្តៀង​រាយ​ ស្រុក​ស្វាយ​​ទាប ​។

ទាក់​ទិន​ករណី​ខាងលើ​​នេះ​ លោក​ព្រាប ​គី​រ៉ាត់ ​ប្រធាន​ក្រុម​​​ចល័ត​​នាយកដ្ឋាន​​បង្កា​​បង្ក្រាប​បទល្មើស​​បាន​ឱ្យ​ដឹង​ថា ​ម៉ូតូ​ដែល​បង្ក្រាប​បាន​​ចំនួន​១២​គ្រឿង ​មាន​ម៉ាក​ស៊ី​រុស​​១​គ្រឿង ម៉ាក​អ៊ែ​រប្លេក៣​គ្រឿង និង​ម៉ា​កវី​ស​​ស្តុ​ន​ចំនួន​៨​គ្រឿង ​ផលិត​ក្នុង​ឆ្នាំ​២០១៣-ឆ្នាំ​២០១៤​ ។ ហើយ​ក្នុង​នោះ​មាន​​ម៉ូតូ​ដែល​ចាប់​ស្លាក​​លេខ​ក្លែងក្លាយ​ និង​មួយ​ចំនួន​​ពុំ​មាន​ចាប់​ស្លាក​លេខ​ឡើយ​ គឺជា​ម៉ូតូ​គេច​ពន្ធ​ ។

លោក​បន្ត​ថា​ នៅ​ខេត្តស្វាយរៀង ​​គឺជា​គោលដៅ​​ក្រុម​ឈ្មួញ​លួច​​នាំ​ម៉ូតូ​ពី​ប្រទេស​​វៀតណាម​ ចូល​មក​តាម​ច្រករបៀង​​នានា​ ជា​ពិសេស​តាម​ច្រករបៀង​ ស្រុក​ច​ន្ទ្រា ​និង​ច្រករបៀង​ ​ស្រុក​កំពង់​រោ​ទិ៍ ​ហើយ​គេចពន្ធ​រួច​នាំ​ចេញ​ទៅ​ខេត្តកំពង់ចាម ​ដែល​ជា​ហេតុ​នាំ​ឱ្យ​​បាត់​ចំណូល​​ពន្ធ​ចូល​រដ្ឋ​ជា​ច្រើន​លាន​ក្នុង​មួយ​​ខែ​ៗ ​។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព