ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីនគរ​បាលយុត្តិធម៌​ មានតួនាទីសំខាន់​ក្នុងការអនុវត្ត​ច្បាប់ពាក់ព័ន្ធ​ទៅនឹងយត្តិធម៌​ អនីតិជន ​និងស្រ្តី

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ​៖ ​ក្មេងប្រុសវ័យ​៤ឆ្នាំម្នាក់ ​ដែលមាន​​ជីវភាពក្រីក្រ ​ត្រូវបាន​ឪពុក​បង្កើត​ប្រើ​អំពើ​ហិ.ង្សា ដោយ​យក​កាំបិត​ចាប់​អារស្លឹក​ត្រចៀក​ម្ខាង​ស្ទើរដាច់​បណ្តាល​ឱ្យឈាម​ហូរស្រោច​ពេញខ្លួន​ប្រាណ​ស្រែក​ទ្រហោ​យំ ហើ​

ខេត្ត​ប៉ៃលិន ​៖ ​ក្មេងប្រុសវ័យ​៤ឆ្នាំម្នាក់ ​ដែលមាន​​ជីវភាពក្រីក្រ ​ត្រូវបាន​ឪពុក​បង្កើត​ប្រើ​អំពើ​ហិង្សា ដោយ​យក​កាំបិត​ចាប់​អារស្លឹក​ត្រចៀក​ម្ខាង​ស្ទើរដាច់​បណ្តាល​ឱ្យឈាម​ហូរស្រោច​ពេញខ្លួន​ប្រាណ​ស្រែក​ទ្រហោ​យំ ហើ​យ​​ត្រូវ​គេ​បញ្ជូនមកស​ង្គ្រោះនៅម​ន្ទីរពេទ្យ​បង្អែក​ខេត្តជាបន្ទាន់ ​។ ​នេះជាការ​លើក​ឡើងរបស់​លោក ស្រី ប៊ុន គឹម​ហេង ​អនុប្រធាន​មន្ទីរសង្គមកិច្ច ​និងអតីត​យុទ្ធជន​ខេត្ត ​នៅក្នុង​កិច្ចប្រជុំ​អង្គភាព​ពាក់ព័ន្ធ​នឹងយុត្តិ​ធម៌ អនីតិ​ជន​ និងស្រ្តី ​នៅសាល​ប្រជុំក្រុម​ប្រឹក្សាខេត្ត ​នាព្រឹកថ្ងៃទី២៦ ​មករា ២០១៥ ​ក្រោមអធិប​តីភាព ​លោក ជុំ សែន​សទ្ធា ​ព្រះរាជ​អាជ្ញាអម​សាលាដំបូង​​ខេត្ត ក្រោមជំនួ​យឧបត្ថម្ភ​ពីមូល​និធិប្រទេស​អូស្រ្តាលី ​។

លោកស្រី ​ពៅ សុខ ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ​និងជាប្រធាន​គណៈកម្មា​ធិការពិគ្រោះ​យោបល់​កិច្ចកា​រស្ត្រី និង​កុ​មារ​ខេត្ត ​បានលើក​ឡើងថា​ កាលពីថ្ងៃទី១៨ ​ខែមករា ​កន្លង​ទៅ លោក​ស្រីបាន​ទៅចូល​រួមក្នុង​ពិធីមង្គល​ការ​មួយ​របស់​ប្រជាពល​រដ្ឋរស់​នៅស្រុក​សាលាក្រៅ ​ស្រាប់​តែមាន​ក្រុមក្មេង​ទំនើង​មួយក្រុម​មានគ្នា​ជាង១០​នាក់ បាន​ធ្វើសកម្មភាព​ដេញ​វាយទាត់​ធាក់​គ្នា បង្កឱ្យ​មានការភ្ញាក់​ផ្អើលពេញ​រោងការ ​ធ្វើឱ្យភ្ញៀវ​រត់ជាន់​ជើង​គ្នា ចោល​តុ លែង​បានទទួល​ទានអាហារ​ ។ ​ លោកស្រីបាន​លើកឡើង​បន្តទៀត​ថា បន្ទាប់​មកក្មេង​ទំនើង​មួយ​ចំនួន ​បានរត់ទៅ​យកកាំបិ​តផ្គាក់ចំនួន​២ មាន​មុខសស្ញាច ​យកមក​បម្រុង​នឹងកាប់​លើគូប​ដិបក្ស ហើយត្រូវ​បាន​មន្រ្តីសមត្ថកិច្ច​នគរបាលដែល​យាមប្រចាំការ​ទីនោះ ដកហូត​យកកាំបិត​ទាំងពីរ​នោះ​ទៅរក្សា​ទុកជា​វត្ថុ​តាង​ ។ ប៉ុន្តែមិន​បានចាប់​ជនបង្កហេតុណា​ម្នាក់នោះទេ ​ដោយសំអាង​ថា ម្ចាស់ដើម​ការមិន​បានដាក់​ពាក្យ​បណ្តឹង​ ។ លុះប៉ុន្មាន​ថ្ងៃក្រោយ​មកទៀត ​ក៏មានក្មេង​ទំនើងមួយ​ក្រុមផ្សេង​ទៀត បាននាំ​គ្នាចេញ​ពីស្រុក​សាលា​ក្រៅ ​មក​អុកឡុក​នៅក្នុង​ពិធីមង្គល​ការឯក្រុង​ប៉ៃលិន ​បង្កឱ្យមាន​បញ្ហាដល់​ពិធី ទោះ​បីជាមិន​មានលក្ខណៈ​ជា​ទ្រង់​ទ្រាយធំក្តី ​តែបាន​រំខានដល់​ម្ចាស់សា​ម៉ីដើម​ការ ​ហើយមាន​រឿងរ៉ាវ​ខ្លះ កើត​ឡើង​សូម្បីតែ​លោក​ព្រះរាជ​អាជ្ញា​​ក៏មិនបានដឹងផង ​។

លោក ​ជុំ សែនសុទ្ធា​ ព្រះរាជ​អាជ្ញាអម​សាលាដំបូង​ខេត្ត បានផ្សព្វ​ផ្សាយសា​រាចរណែនាំរ​បស់ក្រសួ​ងយុត្តិធម៌ ចំនួន​០៣ចំណុច ​ទី០១-​ការអនុវត្តបទបញ្ញត្តិ ​ដាក់ជន​ត្រូវចោទ​ឱ្យនៅ​ក្រៅឃុំ ក្រោមការ​ត្រួតពិនិត្យ​តាមផ្លូវ​តុ​លាការ  ។ ​ជនត្រូវចោទ​មិនត្រូវចាក​ចេញពីមូល​ដ្ឋាន ហើយត្រូវមក​បង្ហាញមុខ​នៅប៉ុស្តិ៍នគរបាល​ជារៀងរាល់​ពេល​កំណត់​ ។ ​តែបើគេច​វេសមិនព្រមម​កបង្ហាញ​​មុខទេ ខាងនគរ​បាល ត្រូវតែរាយ​ការណ៍ជូនម​កខាងអយ្យ​ការអម​សាលាដំ​បូង ដើ​ម្បីចេញ​ដីកាឃុំខ្លួន​តែម្តង​ ។ ទី២. ​ការអនុវត្ត ​បទបញ្ញត្តិនៃ​ការព្យួរទោស​សាក​ល្បង ទណ្ឌិត​អាចនៅ​ផ្ទះបាន តែហាម​ចាកចេញពីមូល​ដ្ឋាន ត្រូវមក​បង្ហាញខ្លួន​តាមពេល​កំណត់ដែរ ​។​ ប៉ុន្តែ បើ​ពេល​កំ​ពុងព្យួរទោស​នោះ ទណ្ឌិត​នៅតែមិ​នរាងចាល ​ត្រូវដាក់​ទោស​ដែលព្យួរ​​នោះឡើងវិញ ​។ ​​ទី៣. ការ​អនុវត្តប​ទបញ្ញត្តិ ​នៃការអនុវត្ត​​ទោសការងារសហគមន៍​ ទណ្ឌិត​អាចចេញ​មកធ្វើកា​រក្នុងសហគ​មន៍ ឬអង្គការ​ក្រៅរដ្ឋាភិ​បាលបាន​នៅពេលថ្ងៃ ​តែពេល​​យប់ត្រូវទៅដេកក្នុងពន្ធនា​គារវិញ ។