ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជា​ការឯក​ភាពរដ្ឋ​បាល​ខណ្ឌ៧មករា​ ​បាន​ចុះត្រួត​ពិនិត្យ​​ជាតិអាកុលនិង​អ្នក​បើក​ម៉ូតូ​អត់ពាក់​កញ្ចក់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ គណៈ​បញ្ជា​ការឯក​ភាពរដ្ឋ​បាល​ខណ្ឌ៧មករា​ បាន​ចុះត្រួត​ពិនិត្យ​​ជាតិអាកុល ​កញ្ចក់ និង​មួក​សុវត្ថិភាព​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដើម្បី​ឱ្យ​រក្សាសណ្តាប់​ក្នុង​ការបើក​បរ និង​បង្ការកុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​

រាជ​ធានី​ភ្នំ​ពេញ ៖ គណៈ​បញ្ជា​ការឯក​ភាពរដ្ឋ​បាល​ខណ្ឌ៧មករា​ បាន​ចុះត្រួត​ពិនិត្យ​​ជាតិអាកុល ​កញ្ចក់ និង​មួក​សុវត្ថិភាព​សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ដើម្បី​រក្សាសណ្តាប់​ក្នុង​ការបើក​បរ និង​បង្ការកុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ​ដែល​កើត​ឡើង​ដោយ​ការ​បើក​បរ​ពិ​សារ​​​គ្រឿង​ស្រវឹង និងជិះ​ម៉ូតូ​មិន​ពាក់មួយក​ការ​ពា​សុវត្ថិ​ភាព​ ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​៩យប់ ថ្ងៃទី​២៦ ខែ​មករា ​ឆ្នាំ២០១៥ ​នៅតាមប​ណ្តាយផ្លូវ​លេខ​១២៨ ​កែង ផ្លូវលេខ ​១៣៩ ដឹ​កនាំដោយ​លោក ​​លីម សុភា អភិបាល​ខណ្ឌ​នៃគណៈ​អភិបាល​ខណ្ឌ៧មករា ​។

កំលាំងចូលរួម​មាន​ លោក ​អភិបាលខណ្ឌ ​មន្ត្រីសាលា​ខណ្ឌចំនួន​៦នាក់ កំលាំង​នគរបាលខណ្ឌ​ចំនួន ២៥​នាក់ ​កំលាំងប្រជា​​ការពារខណ្ឌចំនួន​១០នាក់ កំលាំងចូលរួមសរុប​៤២នាក់។