ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​បើក​ម៉ូតូ​លឿនដូច​ហោះ​​ជ្រុល​ទៅបុក​ពី​ក្រោយ​រថយន្ត​ប៉ូលិស​កំពុង​ឈប់​ចាំ​ស្តុប​បណ្តាល​ឱ្យ​របួស​ធ្ងន់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់​ បន្ទាប់ពី​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ចំ​ពី​ក្រោយ​រថយន្ត​តាកូម៉ា​ពាក់​ស្លាក​លេខ ​ន.ប មួយ​គ្រឿង​ដែល​កំពុង​ឈប់​ចាំ​ស្តុប ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​

រាជ​ធានី​ភ្នំ​ពេញ ៖ យុវជន​ម្នាក់​បាន​រង​របួស​ធ្ងន់​ បន្ទាប់ពី​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ចំ​ពី​ក្រោយ​រថយន្ត​តាកូម៉ា​ពាក់​ស្លាក​លេខ ​ន.ប មួយ​គ្រឿង​ដែល​កំពុង​ឈប់​ចាំ​ស្តុប ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៦ មករា ឆ្នាំ២០១៥ នៅ​ចំណុច​ស្តុប​ទួល​គោក ស្ថិត​ក្នុង​សង្កាត់​ទឹក​ល្អក់១ ខណ្ឌ​ទួល​គោក ។ នៅ​នឹង​កន្លែង​កើត​ហេតុ​គេ​មិន​ទាន់ស្គាល់​អត្ត​សញ្ញាណ​យុវជន​រង​គ្រោះ​នៅ​ឡើយ​ទេ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​យុវជន​រង​គ្រោះជិះ​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីមសេ១២៥  ពណ៌​ខ្មៅ​ មួយ​គ្រឿង ពាក់ស្លាក​លេខ​កំពង់ចាម 1B-7840 ដោយ​បើក​បរ​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​ តាម​មហាវិថី សហព័ន្ធ​រុស្ស៊ីក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណៈមក​ដល់​ចំណុច​កើត​ហេតុ​ (ស្តុប​ទួល​គោក ) យុវជន​រង​គ្រោះ​ក៏បាន​បើក​ម៉ូតូ​ទៅ​បុក​ចំ​ពី​ក្រោយ​រថយន្ត​តាកូម៉ា​ពាក់​ស្លាក​លេខ ​ន.ប​ ពេញ​ទំហឹង ដែល​គេ​ដឹង​ថា​ជា​រថយន្ត​របស់​ប៉ូលិស​ កំពុង​ឈប់ចាំ​ស្តុប ។

ក្រោយ​ពេល​កើត​ហេតុ​រថយន្ត​ប៉ូលិស​ពេល​ដែល​ឃើញ​យុវជន​រង​គ្រោះ​របួស​ធ្ងន់​ក៏បាន​បើក​ទៅ​មុខ​បាត់ទៅ​ ចំណែក​យុវជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ  ហើយ​ម៉ូតូ​យុវជន​រង​គ្រោះ​ត្រូវបាន​សមត្ថ​កិច្ច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ទឹក​ល្អក់១ រង​ចាំ​ក្រុម​គ្រួសារ​មក​ទទួល​យក​។​