ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុ​ស្តិ៍​ផ្សារ​ថ្មី៣ឃាត់​ខ្លួនជន​សង្ស័យ​ប្រើប្រាស់​គ្រឿងញៀ​នបាន​៤នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ប្រើប្រាស់​គ្រឿង​និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពល​រដ្ឋត្រូវ​បាន​កម្លាំង​នគរ​បាល​ប៉ុ​ស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី៣​ ធ្វើការ​បង្រ្កាប​ឃាត់​ខ្លួនបាន​៤នាក់​កាល​ពីវេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃទី២៦​ ខែមករា​ ​២០១៥​

រាជ​ធានី​ភ្នំពេញ​ ៖ ជន​សង្ស័យ​ប្រើប្រាស់​គ្រឿង​និង​បង្ក​ការ​ភ័យ​ខ្លាច​ដល់​ប្រជាពល​រដ្ឋត្រូវ​បាន​កម្លាំង​នគរ​បាល​ប៉ុ​ស្តិ៍​រដ្ឋ​បាល​ផ្សារ​ថ្មី៣​ ធ្វើការ​បង្រ្កាប​ឃាត់​ខ្លួនបាន​៤នាក់​កាល​ពីវេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃទី២៦​ ខែមករា​ ​២០១៥​នៅចំណុ​ចកាំ​ជណ្តើរជា​ន់ទី៣ ប្លុកតាន់​ប៉ា​ កែងផ្លូវ​លេខ​១៥៤​ និង៤៩​ ស្ថិត​ក្នុង​ភូមិ៨​ សង្កាត់​ផ្សារថ្មី៣​ ខណ្ឌ​ដូន​ពេញ ខណៈ​ពេល​ជនសង្ស័យនាំ​ជក់​គ្រឿង​ញៀន ។

ជន​សង្ស័យ​ប្រើប្រាស់​​គ្រឿងញៀន​​ដែលនគរបាល​ឃាត់ខ្លួន​១.​ឈ្មោះ ពិន រតនះ ហៅប៉ូលី ​​ភេទប្រុស អាយុ​៣០ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ៣១៣​អឺ៣ ​ផ្លូវលេខ​៥១ ​ភូមិ៨ ​សង្កាត់ផ្សារ​ថ្មី៣ ​ខណ្ឌដូន​ពេញ ,២.​សុខ ​ពេជ្រ ​ភេទ​ប្រុស ​អាយុ​២៤ឆ្នាំ ​ មុខរបរ​និងស្នាក់​នៅ​មិនពិត​ប្រាកដ ,​៣.​ ស ​ចាន់ធឿន ហៅឆ្មា ​ភេទប្រុស ​អាយុ២២​ឆ្នាំ មុខរបរ​និងស្នាក់​​នៅមិនពិតប្រាកដ​និង៤.​ ឯម ពន្លឺ ហៅខា ​ភេទប្រុស  អាយុ៣៤ឆ្នាំ ស្នាក់នៅ​ផ្ទះលេខ៧២ ផ្លូវលេខ​៦អា សង្កាត់​ជ្រោយចង្វា ​ខណ្ឌជ្រោយ​ចង្វា ។

មន្ត្រីនគរ​បាលមូលដ្ឋាន​បានឲ្យ​ដឹងថា​ក្រោយ​ពីទទួល​ព័ត៌​មាន​ពីប្រ​ជា​ពលរដ្ឋ​ល្អថា​មាន​ក្រុម​បុរស​ស្ទាវ​នាំគ្នាជក់​គ្រឿង​​ញៀន​នៅកាំ​ជណ្តើរ​ជាន់ទី​៤ប្លុក​តាន់​ប៉ា​ស្ថិត​ ក្នុងភូមិ៨​ សង្កាត់ផ្សារថ្មី៣​ ខណ្ឌ​ដូន​ពេញ​ ហើយ​នៅវេ​លា​ម៉ោ​ង១០​ព្រឹក ថ្ងៃទី២៦ ខែមករា កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារថ្មី៣​ បាន​​ឆ្មក់ចូល​ទីតាំង​​ខាង​លើនិង​បង្រ្កាប​បានជ​នសង្ស័យ​៤នាក់​ព្រមទាំងដ​កហូត​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំ​នួនទៀត ។បច្ចុប្បន្ន​ជនសង្ស័យ​ទាំង៤​នាក់ខាង​លើត្រូវបា​នឃាត់​ខ្លួនបណ្តោះ​អាសន្ន​នៅអធិការ​ដ្ឋាននគរ​បាល​ខណ្ឌ​ដូនពេញ ។