ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ​ ហ៊ុន សែន​ ពន្យារពេលវិលនិវត្តន៍​មកកម្ពុជា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប្រភពពីមន្រ្តី​រាជរដ្ឋាភិបាល​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ និង ​សម្តេចកិត្តិព្រឹទ្ឋ​

រាជធានីភ្នំពេញ ៖ ​ប្រភពពីមន្រ្តី​រាជរដ្ឋាភិបាល​បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ និង ​សម្តេចកិត្តិព្រឹទ្ឋ​បណ្ឌិត ​​ប៊ុន រ៉ានី ហ៊ុន សែន ​បានពន្យារពេលវិល​និវត្តន៍ពីចូលរួមកិច្ច​ប្រជុំប្រចំា​ឆ្នាំ​នៃ​​វេទិកា​​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ២០១៥ ​​នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ​ ប្រទេស​ស្វីស ។

យ៉ាងណាក៍ដោយ​ ប្រភពដដែលមិនបានបញ្ជាក់​ពីមូលហេតុនៃការពន្យារ​ពេលរបស់សម្តេចនេះទេ ។

គួរបញ្ជាក់ថា​ តាមគម្រោង​អគ្គមហាសេនាបតីតេជោ​​ ហ៊ុន សែន ​​និង​ សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត​ ​ប៊ុន រ៉ានី​ ហ៊ុន សែន​ ​និងគណៈ​ប្រតិភូ​​ជាន់ខ្ពស់​អមដំណើរ​នឹងវិលនិវត្តន៍​​មកដល់ប្រទេសកម្ពុជាវិញ​​នៅម៉ោង៨យប់ថ្ងៃទី២៦​​ មករា ​២០១៥​​ បន្ទាប់ពីបាន​អញ្ជើញទៅ​ចូលរួម​កិច្ចប្រជុំប្រចំា​ឆ្នាំ​នៃ​​វេទិកា​​សេដ្ឋកិច្ច​ពិភព​លោក​ឆ្នាំ២០១៥ ​​នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ​ ​ប្រទេសស្វីស ៕