ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លា.ប់​នៅ​លើស្មៅ​គល់ស្ពាន​ព្រែក​ព្នៅ សង្ស័យខ្យល់គរ​

9 ឆ្នាំ មុន

រាជ​ធានី​​ភ្នំពេញ ​៖ ​បុរស​​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​​ស្លា.ប់​​នៅ​លើ​ស្មៅ​​គល់​​ព្រែក​ព្នៅ​ត្រើយ​ខាងកើត ​​បង្កឱ្យ​​​ភ្ញាក់ផ្អើល​​កាលពី​វេលា​

រាជ​ធានី​​ភ្នំពេញ ​៖ ​បុរស​​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​​ស្លាប់​​នៅ​លើ​ស្មៅ​​គល់​​ព្រែក​ព្នៅ​ត្រើយ​ខាងកើត ​​បង្កឱ្យ​​​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​០​៥ល្ងាច​​ថ្ងៃ​ទី​២៥ ​មករា ​២០១៥ ស្ថិតនៅ​ក្នុង​ក្រុម​ទី​​៧ ភូមិ​ព្រែក​តា​​រ័​ត្ន សង្កាត់​ព្រែក​តា​​សេក ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ​ដែល​ត្រូវ​​សមត្ថកិច្ច​​​សង្ស័យ​ថា អាច​បណ្តាល​មកពី​ខ្យល់​គរ​ ។

ប្រភពបានឱ្យ​ដឹងថា ​បុរស​​រងគ្រោះ​ឈ្មោះអែម សា​រ៉​ង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​ជា​ង​សំណង់​ ស្នាក់​នៅ​ក្រុម​២ ភូមិ​១ សង្កាត់​ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។

​តាម​ប្រ​ភ​​ពពី​​នគរបាល​មូលដ្ឋាន​​បានឱ្យ​​ដឹង​​ថា​ នៅ​​មុន​​ពេល​កើតហេតុ​ មាន​អ្នកដំណើរ​ឆ្លងកាត់​​ស្ពាន​ព្រែក​ព្នៅ ​ហៅ​ស្ពាន លី យ៉ុ​ង​ផាត់ ត្រើយ​ខា​ងកើត​ ​​ក៏​​ប្រទះ​ឃើញ​បុរស​រូប​នោះ​​ដេក​នៅ​លើ​វាលស្មៅ​ជិត​គល់​​ស្ពាន ហើយក៏បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នារត់​ទៅ​មើល​​ឃើញ​ជនរងគ្រោះ​​ស្លាប់​បាត់​ទៅ​ហើយ ​។

​ប្រភពបន្តថា កន្ល​ង​មក​ ជន​រង​គ្រោះ​តែងតែ​ទៅ​ធ្វើការ​​ជា​កម្មករ​សំណង់​នៅ​សង្កាត់​តា​សេក​ ​។ ក្រោយពី​​បុរស​រូប​នោះទំនង​ជា​ញៀន​ថ្នាំ​ចេះ​តែ​ដើរ​តែល​តោល​ គ្មាន​គោលដៅ​នៅ​ចំណុច​ស្ពាន ​ហើយ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រូប​នោះ​ទៅ​អង្គុយ​លេង​​នៅ​ចំណុច​កើត​ហេតុ​ផងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព