ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សំបុក​ក្រុម​ជួួញដូរ​គ្រឿងញៀ.ន​ដ៏​សកម្ម និងដកហូត​វត្ថុតាង​២៩កញ្ចប់​

9 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ​៖ ក្រោម​ការ​ចង្អុលបង្ហាញ​​ពី​លោក​​ឧត្តម​សេនី​យ៍​ត្រី បែន រ័​ត្ន ស្នងការ​នគរ​បាល​ខេត្ត បាន​​​បញ្ជា​ឱ្យ​​កម្លាំង​ក្រោម​ឱវាទ​​ជា

ខេត្ត​កំពង់​ចាម ​៖ ក្រោម​ការ​ចង្អុលបង្ហាញ​​ពី​លោក​​ឧត្តម​សេនី​យ៍​ត្រី បែន រ័​ត្ន ស្នងការ​នគរ​បាល​ខេត្ត បាន​​​បញ្ជា​ឱ្យ​​កម្លាំង​ក្រោម​ឱវាទ​​ជា​ច្រើន​​នាក់​ចុះ​ប្រតិបត្តិការ​ផ្ទះជន​សង្ស័យ​ឃាត់​ខ្លួន​មនុស្ស​​ប្រុស-​ស្រី​ចំនួន​៥​នាក់ ​រួម​ទាំង​ថ្នាំញៀន​ចំនួន​២៩​​កញ្ចប់, ម៉ូតូ​២​គ្រឿង បញ្ជូន​មក​កាន់​ស្នង ការ​ដ្ឋាន​​នគរ​បាល​ខេត្ត​ ​កាលពី​វេលា​ម៉ោង​១០ ​និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា ២០១៥ ស្ថិត​នៅ​ភូមិ​ជង្ហុក ឃុំ​​អំពិល ស្រុ​កំពង់សៀម  ។

ជន​សង្ស័យ​ទាំង​៥​នាក់ ​១-​ឈ្មោះ​ឈាង ថេ​ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​បែក ឃុំ​ស្វាយ​​ទាប ស្រុក​ចំការលើ ២-​ឈ្មោះបូ ណា​រ៉ា ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ រស់ភូមិ​ស្វាយ​ទាប ឃុំ​ស្វាយ​ទាប ៣-​ឈ្មោះសេង រ័​ត្ន ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់​នៅ​ភូមិ​ស្លា ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ៤-​ឈ្មោះអឹ​ម សោ​ភ័​ណ្ឌ ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់​នៅ​ភូមិ-​ឃុំ​ជាមួយ និង​៥-​ឈ្មោះជុំ សុខុម ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ភូមិ​៨៧  ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ។

​ប្រភព​បាន​ឱ្យ​​ដឹង​ថា ផ្ទះ​​របស់​ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន​នេះ គឺជា​មុខសញ្ញា​ចាស់​​ដ៏​សកម្ម កន្លង​មក​ត្រូវ​​​កម្លាំង​ការិ​យា​ល័យ​ប្រឆាំង​​គ្រឿងញៀន​ខេត្ត​ធ្លាប់​ចុះ​ទៅ​ឡោម​ព័ទ្ធ​​​​ម្តង​រួច​មក​ហើយ​ តែ​បាន​រត់គេច​ខ្លួនបាត់​ចេញពី​ផ្ទះ ត្រូវ​​សមត្ថកិច្ច​កសាង​​សំណុំរឿង  បញ្ជូន​​ទៅ​សាលាដំបូង​ខេត្ត ដោយ​បាន​​ស្ថិត​ក្នុងបញ្ជីខ្មៅ​​ដែល​កំពុង​តែ​ស្វែងរក​តាម​​ចាប់ខ្លួន​​ ។

លោក​វរ​សេនី​យ៍​​ឯក ឯម កុសល ស្នងការ​រង​នគរបាល​ខេត្ត​ប្រាប់​បន្ត​​ទៀត​ថា  ស្ថិត​ក្រោម​​ការ​ស្រាវជ្រាវ​តាមដាន​របស់​កម្លាំង​ការិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី២៦ មក​រា ២០១៥ ពេល​ដែល​តាមដាន​ដឹង​ថា មុខសញ្ញា​ចាស់​ជួញ​ដូរគ្រឿង​ញៀន​​នៅផ្ទះ​របស់​គេ​ ក្នុងភូមិ​ជង្ហុកឃុំ​អំពិល​នោះ ​ក៏​បាន​សុំ​​បញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត និង​បាន​កិច្ចសហការ​ល្អជាមួយ​​​នគរ​បាល​ស្រុក​កំពង់សៀម​​ធ្វើ​ការ​ឡោម​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​​ប្រុស​ស្រី​រហូត​ដល់ទៅ​​​៥​នាក់ រួមទាំង​​ដកហូត​បាន​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់​​ផង​ដែរ ។