ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីម្នាក់ត្រូវ ​PM ឃាត់ខ្លួន ​បន្ទាប់ពីដើរនិយាយ​ពីការផ្លាស់ប្តូរ​តំណែងចៅហ្វាយ​ក្រុងប៉ោយប៉ែត

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ​៖ ស្រ្តីមិនទាន់ស្គាល់​អត្តសញ្ញាណម្នាក់​បានត្រូវកងរាជអាវុធហត្ថ( PM ) ​ក្រុងប៉ោយប៉ែតឃាត់ខ្លួនសួរនំា​ នៅម៉ោងជាង​​១២ថ្ងៃ​ត្រង់​

ខេត្តបន្ទាយមានជ័យ ​៖ ស្រ្តីមិនទាន់ស្គាល់​អត្តសញ្ញាណម្នាក់​បានត្រូវកងរាជអាវុធហត្ថ( PM ) ​ក្រុងប៉ោយប៉ែតឃាត់ខ្លួនសួរនំា​ នៅម៉ោងជាង​​១២ថ្ងៃ​ត្រង់​ថ្ងៃទី២៦​ មករា ២០១៥​ បន្ទាប់ពីស្រ្តីរូបនោះ​បានដើរនិយាយតាមរុកាហ្វេ ​និងដើររកកក់ទីតំាង​ជប់លៀងឡើង​តំណែងឲ្យបុរសម្នាក់​  ពាក់ព័ន្ឋនឹងការផ្លាស់​ប្តូរអភិបាល​ក្រុងប៉ោយប៉ែត ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានស្រង់សម្តីមន្រ្តី​ PM ឲ្យដឹងថា​ ស្រ្តីរូបនោះបានដើរនិយាយថា ​លោក ង៉ោ ម៉េងជ្រួន ​បច្ចុប្បន្នជា​អភិបាលក្រុង​ប៉ោយប៉ែត​ នឹងត្រូវក្រសួងមហាផ្ទៃ​ដកចេញពីតំណែងដោយដាក់​ លោក ឱក សុផាន ​ជាអតីតសមាជិក​អភិវឌ្ឍន៍​កសិកម្មជាតិ​ជំនួស។

យ៉ាងណាក៍ដោយ​នៅរសៀលថ្ងៃចន្ទនេះ​ទំាងលោក ​ង៉ោ ម៉េងជ្រួន ​និង មន្រ្តីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ​កោះសន្តិភាពមិនអាច​រកការសុំ​​អត្ថាធិប្បាយបាន​ភ្លាមៗ​នៅឡើយទេ​ ជុំវិញការអះអាង​របស់ស្រ្តីខាងលើនេះ ។

សេចក្តីរាយការណ៍​បានបន្តថា ​នៅម៉ោងជាង៣រសៀលនេះ​ ស្រ្តីរូបនោះត្រូវបានមន្រ្តី ​PM កំពុងសួរនំានៅខ្យូសតាងួន​ (ទីតំាងផឹកស៊ី) ​ក្នុងក្រុងប៉ោយប៉ែត ៕