ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊្វុយហ្សូព្រលះគូទ​កាមរី​រង​របួស​ស្រាល​៤​នាក់

9 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​យី​ឌុ​ប​ថៃ​ ម៉ាក​ហ៊្វុយ​សូ ចម្រុះ​ពណ៌ សណ្តោង​រ៉ឺ​ម៉ក បើក​ទៅ​បុក​គូទ​រថយន្ត​កាម​រី​រត់​ឈ្នួល​បណ្តាល​ឱ្យ​ធ្លា​ក់​ក្នុង​ប្រឡាយ​អត់​ទឹក​ខាងស្តាំ​ដៃ រង​ការ​ខូចខាត​ទាំង​២​​គ្រឿង

​ខេត្ត​ប៉ៃលិន ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​យី​ឌុ​ប​ថៃ​ ម៉ាក​ហ៊្វុយ​ហ្សូ ចម្រុះ​ពណ៌ សណ្តោង​រ៉ឺ​ម៉ក បើក​ទៅ​បុក​គូទ​រថយន្ត​កាម​រី​រត់​ឈ្នួល​បណ្តាល​ឱ្យ​ធ្លា​ក់​ក្នុង​ប្រឡាយ​អត់​ទឹក​ខាងស្តាំ​ដៃ រង​ការ​ខូចខាត​ទាំង​២​​គ្រឿង ចំណែក​ម្ចាស់​រថយន្ត​កាម​រី និង​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់​ទៀត​រង​របួសស្រាល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កា​ល​ពី​វេលា​ម៉ោង​៩ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៤ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេ​ខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ប៉ៃលិន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ប្រី​ម ព្រី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ​មុខ​របរ​រត់​ឡាន​ឈ្នួល ​រស់នៅ​ភូមិ​ទួល​ស្រឡៅ សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន  រង​របួសស្រាល ដោយ​បើកបរ​រថយន្ត​ម៉ាក​កាម​រី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​១៩៩៥ ពាក់​ស្លាក​លេខ បាត់ដំបង 2A-4258 រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ឯ​​អ្នក​រួម​ដំណើរ​៣​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​រង​របួសស្រាល​ផង​ដែរ ។ ចំណែក​ភាគី​បើកបរ​រថយន្ត​យី​ឌុ​ប ម៉ាក​ហ៊្វុយហ្សូ​សណ្តោង​រ៉ឺ​ម៉ក​ឈ្មោះ កៃ លុង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ថៃ រស់នៅ​ប្រទេស​ថៃ រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ។

​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊្វុយ​​ហ្សូ​ចំ​នួ​ន​២​​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្រោយមក​​ក៏​មាន​រថយន្ត​កាម​រី​មួយ​គ្រឿ​ង​បើកបរ​ស្រប​ទិស​គ្នា លុះដល់​ចំណុច​ផ្លូវ​កោង ស្រាប់តែ​រថយន្ត​កាម​រី​នេះ​បាន​វ៉ា​ជែង​រថយន្ត​​ហ៊្វុយ​​ហ្សូទាំង​២​គ្រឿង​ទៅ​ខាង​មុខ តែ​ដោយសារ​វាក់​ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​បើក​ច្រាសទិស​គ្នា​ ក៏​ច្រៀតចូល​ចំ​កណ្តាល ​ក៏​ត្រូវ​​​រថយន្ត​ហ៊្វុយ​​ហ្សូនៅ​ក្រោយ​បុក​ចំ​ពីក្រោយ​ពេញទំហឹង ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក​ផ្នែក​ខាងស្តាំ​ដៃ​ទាំង​២​​គ្រឿង​តែ​ម្តង ។

ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ម្ចាស់​រថ​យន្ត​កាម​រី​ត្រូវ​គេ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត រីឯ​រថយន្ត​ទាំង​២​​គ្រឿង​ត្រូវ​សមត្ថកិច្ច​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការ​នគរបាល​ខេត្ត រង់ចាំ​ភាគី​ទាំង​សងខាង​ចូល​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕