ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​​ស្ទាវ​១​​ក្រុម​​​ព្រួត​​កា.ប់​​យុវជន​​ម្នាក់​​​រង​របួស​ដេរ​​៤០​​ថ្នេរ និង​បំផ្លាញ​កញ្ចក់​រថយន្ត​ក្រុមហ៊ុនអគ្គិ​សនី​​កម្ពុជា៣​គ្រឿង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​​ប៉ូ​លិស​ប៉ុស្តិ៍​ចោម​ចៅ សហ​ការ​​​ជាមួយ​កម្លាំង​ប៉ូ​លិស​​ខណ្ឌ​​ពោធិ៍​សែន​​ជ័យ រួម​​ជាមួយ​បុគ្គលិក​អគ្គិ​ស​នី​ បាន​

រាជ​ធានី​ភ្នំពេញ ៖ កម្លាំង​​ប៉ូ​លិស​ប៉ុស្តិ៍​ចោម​ចៅ សហ​ការ​​​ជាមួយ​កម្លាំង​ប៉ូ​លិស​​ខណ្ឌ​​ពោធិ៍​សែន​​ជ័យ រួម​​ជាមួយ​បុគ្គលិក​អគ្គិ​ស​នី​ បាន​ធ្វើការ​​ចាប់ខ្លួន​​ក្រុម​ស្ទាវ​​៨​នាក់ ក្រោយ​ពី​​ពេល​មានកា​រ​​សង្ស័យ​ថា ជន​ទាំងនោះ​​កាប់​ទៅ​លើ​កម្មករ​​កាត់ដេរ​​ម្នាក់ឱ្យ​រ​ងរ​បួស​ដេរ​អស់​ជិត​៤០​ថ្នេរ ព្រម​ទាំង​កាប់​​បំផ្លាញកញ្ចក់​រថយន្ត​របស់​ក្រុមហ៊ុនអគ្គិ​សនី​​កម្ពុជា បណ្ដាល​ឱ្យ​​រង​ការ​ខូចខាត​អស់​​៣​គ្រឿង​ថែម​​ទៀត ​។

​ហេតុការណ៍​​នេះ ​​បង្កឱ្យ​​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​២៥ ​មករា ​២០១៥ ស្ថិត​​នៅ​ចំណុច​​មុខ​​​ផ្ទះ​​ជួល​​លេខ​៣៨ ផ្លូវជាតិ​​លេខ​៤ ​ក្នុង​ភូមិ​អង្គ​​កែវ សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​​ខណៈនោះ​​មាន​មនុស្ស​រាប់រយ​នាក់​​​នាំ​គ្នា​ទៅ​ចោមរោម​មើល បន្ទាប់​ពី​​ឃើញ​​សមត្ថកិច្ច​ប៉ូ​លិសរាប់​សិប​នាក់​​លើកគ្នា​ទៅ​ព័ទ្ធ​ចាប់​​ក្រុម​ជន​បង្ក ​ហើយ​ជន​ទាំងនោះនាំ​​គ្នា​រត់​ចូល​ទៅ​​ក្នុង​យានដ្ឋាន រថ​យន្ត​ដឹក​ទំនិញ​មួយ​​កន្លែង ។

​ប្រភព​បានឱ្យ​ដឹងថា ជន​ស្ទាវ​ដែល​ត្រូវ​ចាប់ខ្លួន​​ទាំងនោះ​ ភ្លាម​​ៗ​មាន​ចំនួន​៨​នាក់ ប៉ុន្តែក្រោយ​ពេលនាំ​យក​ទៅ​សាក​សួរ ទើប​ដឹង​ថា ​អ្នក​ជាប់​​ពាក់ព័ន្ធ និង​ជា​ដៃ​ដល់​មានចំនួន​តែ​៤​នាក់​​ប៉ុណ្ណោះ ក្នុង​នោះ​មាន​១-​​ឈ្មោះ​ដុក ភារ​ម្យ អាយុ​​២២​​ឆ្នាំ, ២​-​ឈ្មោះ​យ៉​ន រ៉ាត់ អាយុ​១៩​ឆ្នាំ, ៣-​ឈ្មោះ​​ស៊ គុយ​ហាក់ អាយុ​១៦​ឆ្នាំ​​ ​និង​៤-​​ឈ្មោះ​គួ សុភាព​ អាយុ​១៧​ឆ្នាំ​ ពួក​គេ​ទាំង​៤​នាក់​នោះ​ គឺជា​ព្រូ​រថយន្ត​ ស្នាក់​នៅ ផ្ទះ​ជួល​​ក្បែរ​កន្លែង​កើតហេតុ​ខាងលើ​ ចំណែក​៤​នាក់​​ទៀត​អត់​ដឹង​អី ត្រូវ​ប៉ូ​លិ​ស​ដោះ​លែង​ទៅ​វិញ​។ ចំណែក​ជន​រង​គ្រោះ​​ឈ្មោះ​នាង
រី​ម ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ជា​កម្មករ​រោងចក្រ មាន​លំនៅ​ផ្ទះ​ជួល​កន្លែង​​កើតហេតុ​ ។

ប៉ូ​លី​ស​ឱ្យ​ដឹង​ថា ដើមចម​​នៃ​រឿង​ទំនាស់​នោះ គឺ​​ដំបូង​ប្អូនប្រុសជន​រង​គ្រោះម្នាក់ ​​មាន​ទំនាស់​ជាមួយ​​ក្រុម​ជនសង្ស័យ ហើយ​ត្រូវ​​ជន ទាំងនោះ​នាំ​គ្នា​​​ដេញ​វាយ ។​ ខណៈ​ពេល​ឃើញ​ប្អូនប្រុស​​ត្រូវ​មនុស្សមួយ​ក្រុម​​ដេញ​វាយ​បែប​នេះ​ ​ជន​រងគ្រោះ​​ក៏​ទាញ​កាំបិត​ខ្វែវ​១​ស្ទុះ​រត់​ចូល​​ទៅ​ជួយ​ប្អូន​ប្រុស ប៉ុន្តែ​ត្រូវ​​ជន​ទាំងនោះ​ដណ្ដើម​បាន​​កាំបិត​​ពី​ដៃ​វិញ ​ក៏​បាន​​កាប់​​ចំ​កដៃ​១​​កាំបិត​រង​របួស​យ៉ា​ងដំណំ​។

បន្ទាប់​មក​ ​ជន​រង​គ្រោះបានរ​ត់ទៅ​ក្បែរ​រថយន្ត​អគ្គិស​នី ដែល​កំពុង​ឈប់​ត​បណ្ដាញ​ភ្លើងនៅ​ក្បែរ​​នោះ ក៏​ត្រូវ​ជនសង្ស័យ​ទាំងនោះ​ដេញ​កាប់​ជា​ច្រើន​កាំបិត​ទៀត​ ប៉ុន្តែ​ជន​រង​គ្រោះគេច​ផុត​​ បណ្តាល​ឱ្យ​​ផ្លែកាំបិត​ប៉ះត្រូវ​រថយន្ត​ខូចខាតបែក​កញ្ចក់​ចំនួន​៣​គ្រឿង ហើយ​ក្រោយ​មក​ជន​រង​គ្រោះបាន​បន្ត​រត់គេច​ខ្លួន​ទៀតរហូត​​ដួល ក៏​ត្រូវ​ក្រុម​ជន​ទាំងនោះ​កាប់​ត្រូវ​ខ្នង​មួយ​កាំបិត​​ទៀត​ បណ្ដាល​ឱ្យរង​របួស ធ្ងន់ធ្ងរ​​ដេរ​ជិត​​៤០​ថ្នេរ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព