វាចុះថ្លៃតែប្រេង…
ពេលប្រេងសាំងឡើងថ្លៃ ទំនិញសព្វសារពើឡើងថ្លៃតាមដែរ ជាពិសេសរថយន្តឈ្នួល ។ សូម្បីតែសេវាកោសជប់ក៏ឡើងថ្លៃដែរ ព្រោះគេថាចំណាយលើសោហ៊ុយធ្វើដំណើរថ្លៃ
ពេលប្រេងសាំងឡើងថ្លៃ ទំនិញសព្វសារពើឡើងថ្លៃតាមដែរ ជាពិសេសរថយន្តឈ្នួល ។ សូម្បីតែសេវាកោសជប់ក៏ឡើងថ្លៃដែរ ព្រោះគេថាចំណាយលើសោហ៊ុយធ្វើដំណើរថ្លៃ
ពេលប្រេងសាំងឡើងថ្លៃ ទំនិញសព្វសារពើឡើងថ្លៃតាមដែរ ជាពិសេសរថយន្តឈ្នួល ។ សូម្បីតែសេវាកោសជប់ក៏ឡើងថ្លៃដែរ ព្រោះគេថាចំណាយលើសោហ៊ុយធ្វើដំណើរថ្លៃ ។ ឥឡូវនេះប្រេងឥន្ធនៈចុះថ្លៃហើយ និងចុះតាំងពីចុងឆ្នាំ២០១៤មកម្ល៉េះ តែមិនឃើញទំនិញ ឬសេវាផ្សេងៗចុះតាមសោះ ។
ក្រុមអាជីវករ ពាណិជ្ជករ អ្នករត់តាក់ស៊ី កាលពីប្រេងសាំងឡើងថ្លៃ គេចាប់ផ្តើមដំឡើងថ្លៃទំនិញ និងសេវារបស់គេភ្លាម ដោយយកលេសថា មកពីប្រេងសាំងឡើងថ្លៃទើបគេឡើងថ្លៃដែរ ។
និយាយថា មិនទាន់អាចបញ្ចុះតម្លៃបានទេ… មើលចុះ… ស្ទះចរាចរណ៍នៅភ្នំពេញស្ទើរគ្រប់ទីកន្លែង និងគ្រប់ម៉ោង វាមិនងាយស្រួលទេ ត្រូវចំណាយប្រេងច្រើនណាស់ ។ ម្យ៉ាងទៀតផ្លូវនានាកណ្តាលក្រុងភ្នំពេញសព្វថ្ងៃកំពុងជួសជុល និងស្ថាបនាច្រើនកន្លែង ធ្វើឱ្យការធ្វើដំណើរ ឬដឹកជញ្ជូនយឺតយ៉ាវ… អ៊ីចឹងហើយត្រូវចំណាយពេលច្រើន អស់សាំងក៏ច្រើនដែរ ។
រីឯអាជ្ញាធរវិញនិយាយថា មិនមានសិទ្ធិលូកដៃក្នុងវិស័យឯកជនទេ ព្រោះនេះជាទីផ្សារសេរី ចង់ដាក់តម្លៃប៉ុន្មានក៏ដាក់ទៅឱ្យតែមានគេទិញ ។ ថ្វីដ្បិតតែជា ទីផ្សារសេរីមែន…តែក៏មិនត្រូវឱ្យឈ្នួញដាក់តម្លៃនៅលើតែបបូរមាត់នោះ ក៏មិនល្អដែរ…ដល់ពេលដែលត្រូវរៀបចំហើយ… ៕
អាឡេវ
ចែករំលែកព័តមាននេះ