ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ឋរណ៍​បន្ថយទោស​អ្នកភូមិបឹងកក់១០នាក់​ ​ពី១ឆ្នាំមកនៅ​ត្រឹម៦ទៅ១០ខែ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅសាលាឧទ្ឋរណ៍​បានប្រកាសសាលដីកា​សម្រេចបបន្ឋូរបន្ថយ​ទោសក្រុមអ្នកភូមិបឹងកក់ចំនួន១០នាក់ ​ដែលសាលាដំបូង​

រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅសាលាឧទ្ឋរណ៍​បានប្រកាសសាលដីកា​សម្រេចបបន្ឋូរបន្ថយ​ទោសក្រុមអ្នកភូមិបឹងកក់ចំនួន១០នាក់ ​ដែលសាលាដំបូង​រាជធានី​​​​​ភ្នំពេញ​ផ្តន្ទាទោសឲ្យជាប់​ពន្ឋនាគារ១ឆ្នាំពី​បទធ្វើឲ្យរំាងស្ទះ​ដល់ចរាចរណ៍សាធារណៈនោះ ​មក​នៅសល់ទោស​ត្រឹម៦ទៅ១០ខែ ​និងបន្ថយបា្រក់​ពិន័យ​ពី១​លាន​រៀល​មកនៅ១លាន៥សែនរៀល។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងនៅ​ប៉ុន្មាននាទីមុននេះដែរថា​ ក្រោយពេលប្រកាស​សាលដីកានៅព្រឹកថ្ងៃទី២៦ ​មករា​ ២០១៥ ក្រុមអ្នកភូមិបឹងកក់០៧នាក់​បានស្រែកយំ ​និង​ទាមទាររកយុត្តិធ៌ម ។

សេចក្តីរាយការណ៍​បានបន្តទៀតថា ​ដោយឡែកសម្រាប់អ្នកស្រី​ ទេព វណ្ណី ​ដែលគេស្គាល់ថា​ជាសកម្មជនដីធ្លីនោះ​ ត្រូវសាលាឧទ្ឋរណ៍​សម្រេចតម្កល់​ទោស​​​ជាប់ពន្ឋនាគារ១ឆ្នាំដដែល ​តែបន្ថយបា្រក់​ពិន័យពី២លានរៀល​ មកនៅត្រឹម​១លាន៥សែនរៀល ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕