ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងគោវាយរទេះ សំពងក្បាល​ក្មេង​អាយុ​១៤​ឆ្នាំម្នាក់​ដោយមិន​ដឹង​មូលហេតុ​

9 ឆ្នាំ មុន

ខេត្ត​​ត្បូង​ឃ្មុំ​ ៖ ក្មេង​ប្រុស​ជំទង់​​ម្នាក់​​ឈ្មោះ​ឈាត គឹ​ម​ឆេ​ង អាយុ​១៤​ឆ្នាំ នៅ​ភូមិ​​ទួល​សូ​ព័រ ឃុំ​ទួល​សុ​ភី ស្រុក​អូរ​រាំង​ឪ ត្រូវ​​​ជន​​កំណាច​

ខេត្ត​​ត្បូង​ឃ្មុំ​ ៖ ក្មេង​ប្រុស​ជំទង់​​ម្នាក់​​ឈ្មោះ​ឈាត គឹ​ម​ឆេ​ង អាយុ​១៤​ឆ្នាំ នៅ​ភូមិ​​ទួល​សូ​ព័រ  ឃុំ​ទួល​សុ​ភី ស្រុក​អូរ​រាំង​ឪ ត្រូវ​​​ជន​​កំណាច​គ្មាន​​ចិត្ត​មេត្តា​​ម្នាក់​នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា​​ យក​ព្រនង់​ឫស្សី​១​កំណាត់មក​វាយ​សំពង​​ត្រូវ​ចិញ្ចើ​ម ​បណ្តាល​ឱ្យ​បែក​ហូរ​ឈាម​រង​​របួសធ្ងន់ ​កាល​ពី​​នៅ​វេលា​ម៉ោង​០៨ ​និង​០៧​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ២០១៥ ​ហើយ​ត្រូវ​សាច់ញាតិ​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​​មន្ទីរ​ពេ​ទ្យ​​គន្ធ​បុ​ប្ជា​ ​រាជ​ធានី​ភ្នំពេញ ។

លោក​វរ​សេនី​យ៍​​ត្រី លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ​​បានឱ្យ​​ដឹង​ថា ជនដៃដល់​​ឈ្មោះស៊ា​ង ធា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​​ទីលំនៅ​ភូមិ​ទួល​សូ​ព័រ មាន​​ជម្លោះ​ជាមួយនិងអ្នក​ភូមិ​ម្នាក់​ កាលពី​​ព្រឹកថ្ងៃ​កើតហេតុ​ខាងលើនោះ  ដោយ​បាន​កាន់​ដំបូង​ប្ញស្សី​ដេញ​តាម​​សំពង​គេ តែ​ត្រូវ​ជន​នោះ​​គេច​បាត់ ​ក៏​ប្រទះក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ ក៏​វាយ​ត្រូវ​ចិញ្ចើម​​បែក​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួនប្រាណ ។

​លោក​បន្ត​ថា ក្រោយ​ពី​មាន​​ហេតុ​ការ​ណ៍​អំពើ​ហិ​ង្សា​នេះ​​កើតឡើង ក្រុម​គ្រួសារ​រង​គ្រោះ​បាន​​ប្តឹង​មក​ប៉ុ​ស្តិ៍​​រដ្ឋបាល​ឃុំ​ទួល​សុ​ភីឱ្យ​​ជួយ​អន្តរា​គម​ន៍​​​ភ្លាម​ៗដែរ ថែម​ទាំង​ដកហូត​បាន​ព្រនង់​ឫស្សី​១​កំណាត់​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព