ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ​ហ៊ុន ​​ម៉ាណែត ​អញ្ជើញ​​ជា​អធិបតី​​ក្នុង​ពិធី​​សម្ពោធ​​ដាក់​ឱ្យ​​ប្រើ​ប្រាស់​​សាលា​​ពុទ្ធិក​បឋមសិក្សា​​និង​ធម្ម​​បណ្ណាល័យនៅ​ស្រុក​ព្រៃនប់​

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ ៖ នៅ​​ព្រឹក​ថ្ងៃទី២៥ ​ខែមករា​ ឆ្នាំ២០១៥ ​នៅវត្តគីរី​សុខារាម ​(ហៅវត្តបិតត្រាំង)​ ស្ថិតនៅ​ភូមិពូ​ធឿង ​ឃុំបិត​ត្រាំង ​ស្រុក​ព្រៃនប់ ​ខេត្តព្រះ​សីហនុ មានរៀប​ចំពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​សាលា​ពុទ្ធកៈ​ បឋមសិក្សា​និងធម្ម​បណ្ណាល័យ​រួមជាមួយ​សមិទ្ធិផល​នានា​ជាច្រើនទៀត​នៅវត្តខាង​លើ ។​

ខេត្ត​ព្រះ​សីហនុ ៖ នៅ​​ព្រឹក​ថ្ងៃទី២៥ ​ខែមករា​ ឆ្នាំ២០១៥ ​នៅវត្តគីរី​សុខារាម ​(ហៅវត្តបិតត្រាំង)​ ស្ថិតនៅ​ភូមិពូ​ធឿង ​ឃុំបិត​ត្រាំង ​ស្រុក​ព្រៃនប់ ​ខេត្តព្រះ​សីហនុ មានរៀប​ចំពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​សាលា​ពុទ្ធិក​ បឋមសិក្សា​និងធម្ម​បណ្ណាល័យ​រួមជាមួយ​សមិទ្ធិផល​នានា​ជាច្រើនទៀត​នៅវត្តខាង​លើ ។​ ពិធីនេះ​បានប្រព្រឹត្ត​ទៅក្រោមអ​ធិបតីភាព​លោក​ ហ៊ុន ​ម៉ាណែត តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​អគ្គមហា​សេនា​បតីតេ​ជោ​ហ៊ុន សែន ​និង​ លោកជំ​ទាវ​គតិព្រឹទ្ធ​បណ្ឌិត ​ប៊ុន ​រ៉ានីហ៊ុនសែន ​។ ​អញ្ជើញចូល​រួមជាភ្ញៀវ​កិត្តិយសនា​ឱកាសខាង​លើនោះ ​មានលោក ​ឈិត សុខុន ​អភិបាល​ខេត្តព្រះ​សីហនុ​ លោក.​លោកស្រី ​អភិបាល​រង​ខេត្ត កង​កម្លាំង​ប្រដាប់​អាវុធ ​លោកគ្រូ​.អ្នក​គ្រូ ក្មួយៗ​សិក្សានុ​សិស្ស​បានមក​​ចូលរួម​សរុបចំនួន​១៥៤៣នាក់​ ។

ជាកិច្ចស្វាគម​ន៍ចំពោះ​គណៈអ​ធិបតីនិ​ងភ្ញៀវកិត្តិយស​ដែល​បានអញ្ជើញម​កចូល​រួម​លោក ​ទិត្យ វុទ្ធី អភិបាល​ស្រុក​ព្រៃនប់​បានអាន​របាយការ​សង្ខេបស្តីពីការ​រីកចំរើន​លើគ្រប់​វិស័យ​នៅក្នុង​ស្រុក​ព្រៃនប់​ក៏ដូច​ជានៅ​ទូ​ទាំង​ខេត្តព្រះ​សីហនុ​អំពីសមិទ្ធិ​ផល​នានា​ទាំងអា​ណាចក្រ​និងពុទ្ធ​ចក្រ ។ ប្រជាពលរដ្ឋ​បានរស់​នៅក្នុង​កំរិតជីវភាព​បាន​សមរម្យ​លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​ថ្ងៃនេះ​ស្រុក​ព្រៃនប់​មាន​មោទនភាព​ក្រៃលែង​ដែល​បាន​ការអញ្ជើញ​ជាគណៈ​អធិបតី​ដ៏ខ្ពង់​ខ្ពស់បំ​ផុតពី​លោក ​ហ៊ុន ​ម៉ាណែត តំណាង​ដ៏ខ្ពង់ខ្ពស់​នៃសម្តេច​អគ្គមហា​សេនា​បតីតេ​ជោ​ ហ៊ុន​ សែន​ និង​សម្តេច​គតិព្រឹទ្ធ​បណ្ឌិត​នៅក្នុង​ពិធី​សម្ពោធ​ឆ្លង​ជាផ្លូវការ​នៅ​សាលា​ពុទ្ធកៈ​បឋម​សិក្សា​និងធម្មបណ្ណា​ល័យរបស់​វត្តគីរី​សុខារាម ​ដែលជាកា​ររៀបចំ​ឡើងដោយ​ព្រះគ្រូ​ចៅអធិការ​ ​​លោកអា​ចារ្យ ​គណៈ​កម្មការវត្ត ​ពុទ្ធបរិស័ទ​ និង​មានកិច្ច​សហកា​រជាមួយ​អាជ្ញាធរ​មូល​ដ្ឋានផង​ដែរ ។

លោក ​ទិត្យ វុទ្ធី ​បានបន្ថែម​ឱ្យ​ដឹង​ទៀតថា​សាលាពុទ្ធិក​បឋមសិក្សា​និងធម្ម​បណ្ណាល័យ​នៃវត្ត​ខាងលើនេះ​បាន​ចាប់ផ្តើម​កសាង​កាលពីថ្ងៃទី១០​ ខែតុលា ​ឆ្នាំ២០១២ ​និងបាន​រួច​រាល់ និងដាក់​សម្ពោធ​ប្រើប្រាស់​តាម​ពេល​វេលាខាង​លើដោយ​ចំណាយ​ទឹកប្រាក់​អស់ចំនួន​៣៦៦​៨៨៩​ដុល្លារ​សហរ​ដ្ឋអាមេរិក ​និង៣៩.៦០០០០០​រៀល​ដែលជា​ថវិកាចូល​រួមឧបត្ថម្ភក្នុង​ការសាងសង់​ដោយ​លោក ​ទៀត វិញ ​និងលោកជំទាវ លោក ហ៊ីង ប៊ុហេង​និង​លោកជំទាវ ​​ រួមជាមួយ​លោក​ អ៊ុក សីហា ​មេបញ្ជាការ​កងទ័ពជើង​ទឹកមូលដ្ឋាន​សមុទ្ររាមរួម​ជាមួយពុទ្ធប​រិស័ទ និងបងប្អូន​សប្បុរសជ​ននានា​ជាច្រើន​ទៀត។

ព័ត៌មាន​លម្អិតនឹង​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​