ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បាន​ចោរប្លន់​២នាក់​ដែលវាយ​ម្ចាស់យ​កលុយ១៤​លានរៀល​នៅមេ​មត់

9 ឆ្នាំ មុន

​​ខេត្តត្បូង​ឃ្មុំ ​៖ ​ក្រោម​ការយក​ចិត្តទុក​ដាក់​របស់​លោកឧត្តម​សេនីយ៍​ត្រី ​ម៉ៅ ពៅ ​ស្នង​ការនគរ​បាល​ខេត្ត​បាន​​​ចាត់ឲ្យកម្លាំង​ក្រោម​ឪវាទ​ចុះអង្កេត​ស្រាវ​ជ្រាវដិត​ដល់នៅ​ទី​បំផុតជន​សង្ស័យ​ចំនួន២នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួនកាល​ពីថ្ងៃទី​២៣ ​មករា ​២០១៥ ។ ​ដែល​ពាក់​ព័ន្ធទៅ​នឹងសកម្មភា​ពប្លន់ផ្ទះ​ប្រជាពល​រដ្ឋឈ្មោះ​ វ៉ាត ​ឆន ​ភេទប្រុស ​អាយុ៤៦ឆ្នាំ​

​​ខេត្តត្បូង​ឃ្មុំ ​៖ ​ក្រោម​ការយក​ចិត្តទុក​ដាក់​របស់​លោកឧត្តម​សេនីយ៍​ត្រី ​ម៉ៅ ពៅ ​ស្នង​ការនគរ​បាល​ខេត្ត​បាន​​​ចាត់ឲ្យកម្លាំង​ក្រោម​ឪវាទ​ចុះអង្កេត​ស្រាវ​ជ្រាវដិត​ដល់នៅ​ទី​បំផុតជន​សង្ស័យ​ចំនួន២នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួនកាល​ពីថ្ងៃទី​២៣ ​មករា ​២០១៥  ។  ​ដែល​ពាក់​ព័ន្ធទៅ​នឹងសកម្មភា​ពប្លន់ផ្ទះ​ប្រជាពល​រដ្ឋឈ្មោះ​ វ៉ាត ​ឆន ​ភេទប្រុស ​អាយុ៤៦ឆ្នាំ​ ​នៅភូមិ​ក្បាល​ស្លែង ​ឃុំជាំក្រ​វៀន ​ស្រុកមេ​មត់ ​កន្លង​មក​ដោយ​យកបា​នប្រាក់​ចំនួន​១៤លា​នរៀល​ ​ព្រមទាំ​ងគ្រឿង​អលង្ការ​មួយចំ​នួន  ​ហើយចោរ​ប្លន់ថែម​ទាំង​បាញ់​គំរាម៤​គ្រាប់ថែម​ទៀត​  ។

លោកវរ​សេនីយ៍​ត្រី ​ចក់ ​សុខកៅ ​ នាយ​ការិយាល័យ​ព្រហ្មទ​ណ្ឌកំរិត​ធ្ងន់ខេត្ត​ត្បូងឃ្មុំ​ប្រាប់​ឲ្យដឹងថា​​ជនសង្ស័យ​​ទាំង២​នាក់នោះ​មាន​១.​ឈ្មោះ ​សាន សៃ ​ភេទប្រុស ​អាយុ៤១​ឆ្នាំ ២.ឈ្មោះ​ ស៊ាន ​ដារ៉ូ ​ហៅ​ដូង​ ​ភេទ​ប្រុស​​ អាយុ២០ឆ្នាំ​ រស់នៅ​ភូមិរបង​ច្រុះ​ ឃុំជាំ​ក្រវៀន​ ស្រុក​មេមត់ ​ ​ដោយ​ដកហូត​បានពូថៅ​១ ​ដែក​គាស់​១  ​ដែល​ជាមធ្យោបាយ​ធ្វើស​កម្មភា​ពកន្លងម​កនោះ​ ។

លោក​វរសេនីយ៍​ត្រី ​ចក់ សុខកៅ​ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ខេត្ត​បានរំលឹ​កថា​លំនៅឋាន​ផ្ទះ​ឈើរបស់​បុរសរង​គ្រោះខាង​លើ ​កំពុង​តែនាំគ្នា​នៅ​ជុំជាមួយ​នឹងសមាជិក​ជាច្រើន​នាក់ដោយ​មាន​ចាស់​ក្មេងកាល​ពីវេលា​ម៉ោង៨ ​និង៤០នាទី​យប់ ​ថ្ងៃទី១៨ មករា​២០១៥​  ​មិនទាន់​នឹងដេក​លង់លក់​ផងនោះ ​ ​ត្រូវបាន​ក្រុមចោរមួយ​ក្រុម​ដែលមាន​គ្នាពី៤ទៅ​៥នាក់ ​ប្រដាប់​ដោយ​អាវុធមា​ AKចំនួន​២ដើម ​និង​កាំភ្លើងខ្លី១​ដើម ​ពូថៅ​១ ដែល​គាស់១  ​បានមក​ចូល​ធ្វើសកម្មភាព​ភ្ជង់  ​ចាប់វាយ​ម្ចាស់ផ្ទះ​ឲ្យដេក​ផ្កាប់មុខ​ទាំងអ​ស់គ្នា​ ។ ​ក្រុមចោរ​ទាំងនោះ​មានខ្លះ​បិទមុខ​ ​ដោយបាន​​យក​ដែកគាស់​បំបែក​ទ្វារ​ទូរ​រើកកាយ​​ជជុះខោអា​វរាយប៉ាយ​ពេញ​ផ្ទះ ដើម្បី​រកទ្រព្យ​សម្បត្តិ​ដែល​លាក់ទុក​ ។ ​ពេលដែល​ឃើញ​កូន​ស្រីម្ចាស់​​ផ្ទះឈ្មោះ ​​ឆន  ស្រីឡែន​  អាយុ២០ឆ្នាំ​ ​ពាក់ខ្សែក​មាស១​ខ្សែទង្ងន់​១តម្លឹង  ​និងខ្សែក​ផ្លាក​ទីន​១ខ្សែទៀត​៥ជី ត្រូវបាន​ចោរមក​ទាញប​ណ្តាច់​យក​ទាំង​​កំរោល​  ហើយ​ចោរបាន​យកដែក​គាស់ហឹប​ដាក់​លុយ​យ​កបាន​ចំនួន១៤​លានរៀល ​។ ​បន្ទាប់មក​ក្រុមចោរ​ម្នាក់ដែល​កាន់អាវុ​ AK ​បានបាញ់​គំរាមចំ​នួន​៤គ្រាប់​មិនឲ្យម្ចាស់​ផ្ទះណា​ម្នាក់   ចេញមុខ​មកត​ដៃជា​មួយ​នឹង​ក្រុមចោ​រទាំងនោះ​ឡើយ​ ។ ​ក្រោយ​ពីស​ភាពការណ៍​​បានស្ងប់​រាង​យូរបន្តិច​ ​ធ្វើឲ្យអ្នក​ភូមិផងរ​បងជាមួយ​មានការ​ភ្ញាក់ផ្អើល​ ​និងបាន​នាំគ្នាម​ក​​មើល​ផ្ទះ​​បុរសរ​ងគ្រោះ ​។

សមត្ថកិច្ច​បានបញ្ជាក់​ថា​ជនសង្ស័យ​ទាំង២​នាក់ដែល​ត្រូវចាប់​ខ្លួន​ខាង​លើ ​ក្រោមការ​ចង្អុល​បង្ហាញ​ពីជនរង​​គ្រោះស្គាល់​ភិនភាគ​ចំណាំមុខ​ ហើយ​នៅរសៀលថ្ងៃទី២៥​ មករាឆ្នាំ ២០១៥  កំពុង​ស្ថិតនៅ​សា​លាដំបូង​ខេត្ត
ក្រោមការសួរនាំហើយលោកឧត្តមសេនីយ៏ត្រីម៉ៅ  ពៅ ស្នងការនគរបាលខេត្ត  ឲ្យបន្តសុំដីកាតាមចាប់
បក្សពួក​មួយចំនួន​​ទៀតមក​ផ្តន្ទទោស​តាមច្បាប់ ។