ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ​​ឡាយ វណ្ណៈ ​៖ ច្រក​​របៀង​ឆែ​មួយ​ជា​​ច្រក​រត់ពន្ធ​​ទំនិញ​ទើប​​លោក​ដាក់​ក្រុម​​ចម្រុះ​ឱ្យ​ចាំ​​ត្រួតពិនិត្យ​​

9 ឆ្នាំ មុន

ខេត្ត​​តាកែវ​ ៖ ប​ញ្ហា​ប៉ុស្តិ៍ជជុះ​ដែល​បាន​បោះ​ទីតាំង​ស្ទាក់​ទូក​ដឹក​ទំនិញ​ចេញ​ចូល​នៅ​ច្រក​របៀង​ឆែមួយ​ នៃ​ស្រុក​បុរី​ជល​សា ខេត្ត​តា​កែវ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​គ្មាន​អា​ជ្ញាធរខេត្ត ស្រុក និង​សមត្ថកិច្ច​ណា​មួយ​មាន​វិធាន​ការទប់​ស្កាត់ឡើយ​ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា ឬ​សំណូម​ពីរ​ពី​ប្រជា​ពលរដ្ឋ និង

ខេត្ត​​តាកែវ​ ៖ ប​ញ្ហា​ប៉ុស្តិ៍ជជុះ​ដែល​បាន​បោះ​ទីតាំង​ស្ទាក់​ទូក​ដឹក​ទំនិញ​ចេញ​ចូល​នៅ​ច្រក​របៀង​ឆែមួយ​ នៃ​ស្រុក​បុរី​ជល​សា ខេត្ត​តា​កែវ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​គ្មាន​អា​ជ្ញាធរខេត្ត ស្រុក និង​សមត្ថកិច្ច​ណា​មួយ​មាន​វិធាន​ការទប់​ស្កាត់ឡើយ​ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា ឬ​សំណូម​ពីរ​ពី​ប្រជា​ពលរដ្ឋ និង អា​ជីវករ​អំពី​ការ​ស្ទាក់ទូក​ជំរិត​ទារ​លុយ​ពីក្រុម​ដែល​ដាក់ប៉ុស្តិ៍​ជជុះ​ទាំង​នោះ​យ៉ាង​ណា​ក៍​ដោយ​ ក៍​គ្នាន​អស់​លោក​ណា​អើ​ពើជួយ​ដោះ​ស្រាយ​​​​នោះ​ឡើយ​ ក៍​ព្រោះ​តែ​អស់​លោក​ទាំង​នោះ​ទទួល​បាន​ផល​ប្រ​យោជន៍​ពី​ទី​នោះ​ផងដែរ ។

ប្រ​ភព​ពី​ប្រ​ជា​ពល​រដ្ឋ​ដែល​រក​ស៊ី​ដឹក​ទំនិញ​តាម​ទូក​យក​ទៅ​លក់នៅ​ស្រុក​យូន​តាម​ច្រក​របៀង​ឆែមួយ​ នៃឃុំបុរីជលសា ​​ស្រុក​បុរី​ជល​សា ខេត្ត​តា​កែវ​ បាន​នាំ​គ្នា​និយាយ​ថា​ការ​នាំ​ទំនិញ​ចេញ​ចូល​តាម​ច្រក​របៀង​ឆែមួយ​ជាប់​ព្រំដែន​វៀត​ណាម​នេះ​ របស់​អាជីវករ​គឺ​មាន​រាប់សិប​ឆ្នាំ​មក​ហើយ​ដោយ​អ្នក​រក​ស៊ី​ធំៗ​ ដឹក​តាម​ទូក​យន្ត ទើប​បើក​តាម​ច្រក​ទ្វារ​ទ្វេរ​ភាគី​ កំពង់​ក្រ​សាំង​ដែល​ជា​ផ្លូវ​ត្រង់​ តែ​ចំពោះ​អាជីវករ​រក​ស៊ី​ដឹក​ទំនិញ​តាម​ទូក​តូច​បើ​ក​ចេញ​ចូល​តាម​ច្រក​របៀង​ឆែមួយ​នេះ​វាមាន​ភាព​ងាយ​ស្រួល​ជាង ។ ប្រ​ភព​ដដែល​បាន​បន្ត​ទៀត​ថា ការ​រក​ស៊ី​ដឹក​ទំនិញ​តាម​ទូក​ចេញ​ចូល​តាម​ច្រក​របៀង​ឆែ​មួយ​នេះ​វា​មាន​ភាព​ងាយ​ស្រួល​ពិត​មែន​ តែមាន​ផល​វិបាក​ផង​ដែរ​គឺ​គ្រាន់តែ​ច្រក​ឆែមួយ​នេះ​ទូក​ដឹក​ទំនិញ​ទាំង​អស់​គឺ​ត្រូវ​តែបង់​លុយ​ឱ្យ​ថ្លៃ​ប្រ​ឡាយ​របស់​គេ​ដោយ​ក្នុង​មួយ​ទូក​ត្រូវ​បង់លុយ​ពី​៤​ទៅ​៥​មឺុន​រៀល និង​មាន​ប៉ុស្តិ៍​ប៉ូលិស​នឹង​ទាហាន​ពួក​គេ​ទារ​លុយ​ទៅ​តាម​ទូក​ធំ​ឬ​ទូក​តូច ​រហូត​មកដល់​ឆ្នាំ​២០១៤ កន្លង​មក​នេះ​ស្រាប់តែ​លោក ឡាយ វណ្ណៈ បាន​ចារលិខិត​អនុញ្ញាតិ​ឱ្យ​ក្រុម​ចម្រុះ​ដែល​មាន​លោក សឹុម សំអុល​ ជា​ប្រធាន​ស្នាក់​ការ​ត្រួតពិនិត្យ​របស់​សាលា​ខេត្ត​ មាន​កាំ​កុង​ត្រូលនិង ប៉ូលិស​ដែល​មក​បោះ​ទី​ទាំង​ចង​អង្រឹង​នឹង​ទូក​មួយ​គ្រឿង ចាំ​ដេញ​ទូក​ដឹក​ទំនិញ​គ្រប់​ប្រ​ភេទ​ឱ្យ​ចូល​បង់​លុយ​ដែល​មាន​រយៈ​ពេល​រាប់សិប​ឆ្នាំ​មក​ហើយ​ អត់ដែល​មាន​ក្រុម​ជំរិត​នៅទីនេះ​ឡើយ ។ ដោយ​ឡែក​នៅ​ច្រក​ធំ​​វិញ​រៀង​រាល់​ថ្ងៃ​នេះ​ពិ​បាក​រក​ស៊ី​ណាស់​ចំណេញ​បន្តិច​បន្តួច​គ្រាន់តែចិញ្ចឹម​សមត្ថ​កិច្ច​ទាំង​អស់​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​ក្រុម​ជំរិត​មក​ដាក់ប៉ុស្តិ៍​នៅ​ច្រក​របៀង​ឆែមួយ​ខាង​លើ​នេះ  លោក ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវ បាន​ប្រាប់កោះ​សន្តិ​ភាព​តាមទូរស័ព្ទ​ថា មុន​នឹង​លោក​អនុញ្ញាតិ​ឱ្យ​មាន​ក្រុម​ចម្រុះ​នៅក្បែរ​ច្រក​របៀង​ឆែមួយ​ព្រោះ​ជា​ច្រក​រត់ពន្ធ​ទំនិញ​ ហើយ​ក្រុម​ចម្រុះ​នោះ​គឺចល័ត​ អត់បោះ​ទីតាំង​ទេ​រាល់​ទំនិញ​ចេញ​ចូល​តាម​ច្រក​ឆែមួយ​យើង​ធ្វើ​ការ​ត្រួតពិនិត្យ​ទាំង​អស់ ។ បើ​ឈ្មួញ​រក​ស៊ី​រត់ពន្ធ​ចំនេញ​១​ដុល្លារ ក៍​ត្រូវ​ឱ្យ​ក្រុម​ចម្រុះ​១​ដុល្លារ​ដែរ ។