ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះ​តែរឿង​​ទារថ្លៃ​ភាស៊ី​អនាម័យឈាន​ទៅ​ជម្លោះ​ប្រតាយ​ប្រតប់គ្នា​រវាង​អ្នក​លក់ និង អ្នក​ទារ​ថ្លៃ​អនាម័យ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មាន​ករណី​ជម្លោះ​ប្រ​តាយ​ប្រតប់គ្នា​មួយ​បាន​កើត​ឡើង​រវាង​អ្នក​លក់​ផ្លែ​ស្វាយ ជា​មួយ​នឹង​អ្នក​ទារ​ភាស៊ី​ថ្លៃ​អនាម័យ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ មករា ២០១៥ នៅ​ចំណុច​ខាង​កើត​ផ្សារ​នាគ​មាស ផ្លូវ​២៣៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោគ ។

រាជ​ធានី​ភ្នំ​ពេញ ៖ មាន​ករណី​ជម្លោះ​ប្រ​តាយ​ប្រតប់គ្នា​មួយ​បាន​កើត​ឡើង​រវាង​អ្នក​លក់​ផ្លែ​ស្វាយ ជា​មួយ​នឹង​អ្នក​ទារ​ភាស៊ី​ថ្លៃ​អនាម័យ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​២និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៥ មករា ២០១៥ នៅ​ចំណុច​ខាង​កើត​ផ្សារ​នាគ​មាស ផ្លូវ​២៣៤ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួល​គោគ ។ អ្នក​លក់ផ្លែ​​ស្វាយ​មាន​ឈ្មោះ​ សុខ រឹម ភេទ​ស្រី អាយុ​៣៥ឆ្នាំ ហើយ​ដើម​ហេតុ​ដែលឈាន​ទៅ​ដល់​ការ​ប្រតាយ​ប្រតប់គ្នា​នេះ​គឺ​ផ្តើ​ម​ចេញ​ពី​រឿង​ទារ​ថ្លៃ​ភាស៊ី​អនាម័យ ។

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គឺមាន​បុរស​ម្នាក់ដែរ​ជា​អ្នក​ទារថ្លៃ​​ភាស៊ី​ប្រចាំ​ផ្សារ​នាគ​មាស​ បាន​ដើ​រ​មក​ទារ​លុយ​ថ្លៃភាស៊ី​អនាម័យ​ពី​ស្រ្តី​អ្នក​លក់​ផ្លែ​ស្វាយ​កែវ​ល្មៀត​ ដោយសារ​តែម្ចាស់​ផ្លែស្វាយ​ថា​លក់​មិន​ដាច់​ សុំ​ឱ្យ​អ្នក​ទារ​ថ្លៃ​អនាម័យ​នោះ​លើកលែង​កុំ​យក​ថ្លែអនាម័យ​ម្តង តែបុរស​នោះ​នៅ​តែ​មិន​ព្រមហើយ​បម្រុង​ទាញ​យក​ផ្លែស្វាយ​របស់​ស្រ្តី​នោះ ក៍បង្ក​ឱ្យ​មាន​ការ​ប្រ​តាយ​ប្រតប់គ្នា​កើត​ឡើង​តែម្តង ។  ហើយ​បើ​តាម​ស្រ្តី​អ្នក​លក់​ផ្លែ​ស្វាយ​បាន​ឱ្យ​ដឹង​ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ពី​រ​ទៅ​បី​ដង​មក​ហើយ​ ដែល​២​ទៅ​៣​ថ្ងៃ​មុន​បុរស​ម្នាក់​នេះ​ក៍​បាន​មក​ទារ​ថ្លៃ​អនាម័យដូច​គ្នា​នេះ​ដែរ​​ ហើយ​ពេល​គាត់​លក់​មិន​ទាន់ដាច់ ក៏​សុំ​ពន្យា​ពេល​ចាំ​លក់​ដាច់​ចាំ​មក​យក តែបុរស​នោះ​មិន​ព្រម​ក៏​ទាញ​យក​ផ្លែ​ស្វាយ​កែវ​ល្មៀត​របស់​គាត់​ចំនួន​២​ ថង់​ទៅបាត់​ដែល​សរុប​ជា​លុយ​មាន​ចំនួន​ពី​៤​ទៅ​៥​មឺុន​រៀល ស្រាប់តែមក​ដល់​ថ្ងៃ​នេះ​ក៏មាន​ជម្លោះ​ប្រ​តាយ​ប្រ​តប់គ្នា​កើត​ឡើង​តែម្តង ។

សូម​បញ្ជាក់​ថា សម្រាប់​កន្លែង​លក់​ផ្លែ​ស្វាយ​របស់​ស្រ្តី​ខាង​លើ​ពីមុន​មួយ​កន្លែង តម្រូវ​ឱ្យ​បង់​ថ្លៃ​អនាម័យ​ចំនួន​៥០០រៀល តែពេល​នេះ​មួយ​កន្លែង​ថ្លៃ​អនាម័យ​ឡើង​ដល់១០០០​រៀល​ទៅវិញ ។