ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំរ​ដ្ឋមន្រ្តី​ទេសចរណ៍​អា​សាស៊ាន​លើកឡើង​ពី​ផែនការ​យុទ្ធ​សាស្រ្តទេ​សចរណ៍​ក្រោយ​ឆ្នាំ២០១៥​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ លោក ​ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ នៅថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០១៥​ បាន​ដឹកនាំគណៈ​ប្រតិភូ​នៃក្រសួង​ទេសចរណ៍​ទៅចូល​រួមវេទិកា​​ទេសចរណ៍​​អាស៊ាន​លើក​ទី៣៤​ (ATF 2015) ​ក្រោម​ប្រធា​នបទ​ “វិស័យ​ទេសចរណ៍​អាស៊ាន​ ឆ្ពោះ​ទៅសន្តិភាព​ភាពរុង​រឿង​​និង​ភាពជា​ដៃគូ​ (ASEAN-​Tourism​ toward ​Peace,​ Prosperity​ and Partnership)”​

រាជ​ធានី​ភ្នំ​ពេញ ៖ លោក ​ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ នៅថ្ងៃ​ទី២៤ ខែមករា ឆ្នាំ២០១៥​ បាន​ដឹកនាំគណៈ​ប្រតិភូ​នៃក្រសួង​ទេសចរណ៍​ទៅចូល​រួមវេទិកា​​ទេសចរណ៍​​អាស៊ាន​លើក​ទី៣៤​ (ATF 2015) ​ក្រោម​ប្រធា​នបទ​ “វិស័យ​ទេសចរណ៍​អាស៊ាន​ ឆ្ពោះ​ទៅសន្តិភាព​ភាពរុង​រឿង​​និង​ភាពជា​ដៃគូ​ (ASEAN-​Tourism​ toward ​Peace,​ Prosperity​ and Partnership)”​ នៅទី​ក្រុងណៃ​ពីដោរ​ ប្រទេស​ភូមា ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ ថ្ងៃទី​២៨ ​ខែមករា ​​ឆ្នាំ២០១៥ ។ ​​​ក្នុង​វេទិកា​រ​ទេសចរ​ណ៍អា​ស៊ាន​ឆ្នាំ២០១៥នេះ​ នឹង​មានរៀប​ចំកិច្ច​ប្រជុំ​សំខាន់​ៗមួយ​ចំនួន ​រួមមាន​ប្រជុំរ​ដ្ឋមន្ត្រី​ទេសចរ​ណ៍អា​ស៊ាន​លើកទី​១៨ កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​បូក​៣​លើក​ទី១៤​ (ចិន​ ជប៉ុន ​និងសា​ធារណៈ​រដ្ឋកូរ៉េ)​  កិច្ច​ប្រជុំ​ពាក់ព័​ន្ធនានា​ និង​ការចូ​លរួមពិ​ព័រណ៍​ទេសច​រណ៏ ​Travex ​ ។​

តាម​​ឱ្យ​​ដឹង​ពីលោក​ ថោង ​ខុន សម្រាប់​វេទិកា​ទេស​ចរណ៍អា​ស៊ានឆ្នាំ​ ២០១៥​នេះ ​រដ្ឋមន្ត្រី​ទេស​ចរណ៍អា​ស៊ាននឹង​ពិភាក្សា​លើរបៀប​វ​រៈ​សំខាន់​រួមមាន​ ១. ការរៀប​ចំផែន​ការ​យុទ្ធ​សាស្ត្រ​ទេស​ចរណ៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០១៥ ​ (ពីឆ្នាំ ២០១៦ ២០២៥) ​ដែលនឹងដា​ក់ចេញនូវ​ទស្សនៈ​វិស័យ​ក្រោយ​ឆ្នាំ២០១៥ ​ដើម្បីបន្ត​ជម្រុញ​កិច្ចសហ​ប្រតិប​ត្តិការ​អភិវឌ្ឍ​វិស័យ​ទេសចរ​ណ៍ ឆ្ពោះ​ទៅរក​ការ​កសាង​អាស៊ាន​ជាគោល​ដៅ​ទេសចរណ៍​ប្រ​កប​ដោយ​គុណភាព​ ផ្ដល់ភា​ពកក់​ក្ដៅដល់​ភ្ញៀវទេសចរ ។ ២.​វឌ្ឍន​ភាពស្ថិ​តិទេស​ចរអាស៊ាន​​​២០១៤  ​អំពី​កំណើនភ្ញៀវ​ទេសច​រអន្តរជាតិ​មក​កាន់តំ​បន់អា​ស៊ានទាំ​ងមូល​និង​ប្រទេស​សមាជិក​អាស៊ាន​នី​មួយ ។ ៣.​ការវាយ​តំលៃ​នៃការអនុវត្ត​ផែនការយុទ្ធ​សាស្រ្ត​ទេសចរ​ណ៍អាស៊ាន​២០១១-​២០១៥ ​។ ៤.​ កា​រពង្រឹង​និងជម្រុញ​ការអនុវត្ត​យុទ្ធសាស្ត្រ​ទីផ្សារទេស​ចរណ៍អា​ស៊ាន ​(២០១២ ២០១៥)​ និង​៥.​ ការ​​ជម្រុញ​​ការអនុវត្ត​​ស្មារ​តី​នៃកិច្ច​ព្រម​ព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញ​ទៅមក​ស្តីពីអ្នក​ជំនាញ​ទេសចរ​ណ៍អា​ស៊ាន ​(MRA) ​ដើម្បីជម្រុញ​បំលាស់​ទីអ្នក​ជំនាញ​ទេសចរណ៍​នៅ​ក្នុងអា​ស៊ាន​នៅចុង​ឆ្នាំ២០១៥​ ។

ព័ត៌មាន​លម្អិតនឹងផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​